Friday, March 29, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី ស្រក់​ទឹក​ភ្នែក រំភើប​ចិត្ត ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ​ផុល​ផុស​ចុះ​ឈ្មោះ​បោះ ឆ្នោត

លោក​សម រង្ស៊ី ស្រក់​ទឹក​ភ្នែក រំភើប​ចិត្ត ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ​ផុល​ផុស​ចុះ​ឈ្មោះ​បោះ ឆ្នោត

ភ្នំពេញ ៖  ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ក្នុងខណះបន្តនិរទេសខ្លួននៅ ក្រៅប្រទេស បានប្រកាសថា លោកមានក្តីរំភើប ចិត្តជាពន់ពេក រហូតដល់ស្រក់ទឺកភ្នែក នៅពេល បានឃើញប្រជាពលខ្មែរ ផុលផុសនាំគ្នាទៅចុះ ឈ្មោះបោះឆ្នោត ដើម្បីត្រៀមខ្លួនបោះឆ្នោត នាំមកនូវការផ្លាស់ប្តូរ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេស- ប៊ុករបស់លោក នៅថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ 2016 ថា “ថ្ងៃនេះ ខ្ញុំបានស្រក់ទឹកភ្នែក ដោយ រំភើបក្នុងចិត្តពេក ពេលឃើញវីដេអូបង្ហាញពី ទឹកចិត្តផុសផុលរបស់ប្រជាពលរដ្ឋខ្មែរ ដែលបាន ស្ទុះស្ទាទៅចុះឈ្មោះបោះឆ្នោត មុននឹងគេបិទ បញ្ជីឈ្មោះអ្នកបោះឆ្នោត។ នេះបង្ហាញឱ្យឃើញ ថា ប្រជាពលរដ្ឋខ្មែរ មានការឈឺចាប់អំពីស្ថាន- ការណ៍នៅប្រទេសយើងសព្វថ្ងៃ ហើយមាន ការព្រួយបារម្ភអំពីអនាគត នៃប្រទេសជាតិ យើងទៅថ្ងៃមុខ។ បើបងប្អូនជនរួមជាតិ មិន មានការឈឺចាប់ពេលនេះ ហើយមិនមានការ ព្រួយបារម្ភចំពោះអនាគត ក៏បងប្អូនមិនផុសផុល និងស្ទុះស្ទាបែបនេះ ដើម្បីទៅចុះឈ្មោះបោះ ឆ្នោត ហើយត្រៀមបោះឆ្នោត នៅឆ្នាំ2017 និង2018 ដើម្បីនាំមកនូវការផ្លាស់ប្តូរ ក្នុង គោលបំណងសង្គ្រោះជាតិយើងទាំងអស់គ្នា”។

ជាមួយគ្នានោះដែរ លោកសម រង្ស៊ី ក៏ លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់ បានចុះឈ្មោះ ឱ្យទៅចុះឈ្មោះបោះឆ្នោតទាំង អស់គ្នា ដោយលោកបញ្ជាក់ថា មិនទាន់ហួស ពេលទេ ព្រោះគណះកម្មាធិការជាតិរៀបចំការ បោះឆ្នោត សម្រេចពន្យារបន្ថែម1ថ្ងៃទៀត។

sam-rainsy1

លោកសម រង្ស៊ី បានសរសេរបន្តនៅក្នុង ហ្វេសប៊ុកដដែលថា “មិនទាន់ហួសពេលទេថ្ងៃ នេះ ចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះ ឆ្នោតនៅឡើយ តែយល់ឃើញថា ត្រូវតែចុះ ឈ្មោះឱ្យទាល់តែបានដាច់ខាត ដើម្បីថែរក្សា សិទ្ធិបោះឆ្នោតរបស់ខ្លួនម្នាក់ៗ. មិនទាន់ហួស ពេលទេ ពីព្រោះគណះកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានសម្រេចពន្យារពេល 1ថ្ងៃថែមទៀត មុននឹងបិទបញ្ជីឈ្មោះអ្នកបោះ ឆ្នោត។ សូមអ្នកដែលមិនទាន់បានចុះឈ្មោះ បោះឆ្នោតនៅឡើយ មេត្តារួសរាន់ និងអត់ធ្មត់ ព្យាយាមទៅចុះឈ្មោះឱ្យទាល់តែបាន នៅតាម ឃុំ-សង្កាត់រៀងៗខ្លួន នៅថ្ងៃពុធ 30 វិច្ឆិកា 2016 នេះ ពេញមួយថ្ងៃ”។

នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016 លោក សម រង្ស៊ី ក៏បានចូលរួមកិច្ចប្រជុំជាមួយថ្នាក់- ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ250នាក់ តាមប្រព័ន្ធអ៊ីនធើរណេត នៅស្នាក់ការគណបក្សខេត្តស្ទឹងត្រែង ស្ថិតនៅ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រៅពីការប្រកាសរបស់លោកសម រង្ស៊ី ពីចម្ងាយ សម្រាប់លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលកំពុងវត្តមាននៅ ក្នុងស្រុក សម្ងំស្នាក់នៅទីស្នាក់ការកណ្តាល គណបក្ស នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016 ក៏បានផ្ញើសារ តាមបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះ ឆ្នោតទាំងអស់គ្នា កុំឱ្យឱកាសនៅសល់1ថ្ងៃ នោះ កន្លងផុត។

លោកកឹម សុខា មានប្រសាសន៍ក្នុងវីដេអូ ថា “គណះកម្មការជាតិរៀបចំការបោះឆ្នោត បានសម្រេចពន្យារពេលចុះឈ្មោះបោះឆ្នោត សម្រាប់បញ្ជីបោះឆ្នោតថ្មី រហូតដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016 នេះ ម៉ោង5និង30នាទី ល្ងាច។ អាស្រ័យហេតុនេះ បើបងប្អូនជនរួម ជាតិណាមិនទាន់បានអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោត សូមមេត្តាអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យទាន់ពេលវេលា ហើយបើបានចុះហើយសូម បងប្អូនមេត្តាជួយដាស់តឿន ជួយរំលឹកដល់ញាតិ មិត្តជិតខាង ដើម្បីអញ្ជើញទៅចុះឈ្មោះបោះ- ឆ្នោត ឱ្យបានមុនថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2016 វេលាម៉ោង5និង30នាទីរសៀល”។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស ព័ត៌មាន របស់គណះកម្មាធិការជាតិរៀបចំ ការបោះឆ្នោត លេខ118/16 គ.ជ.ប ប្រកព ចុះថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2016 )នាបញ្ជាក់ ថា បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ ទៅលើ លក្ខណះបច្ចេកទេស និងប្រតិទិន នៃការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីចុះឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ2016 រួចមក អង្គប្រជុំគ.ជ.ប បានសម្រេចថា លទ្ធផលបណ្តោះអាសន្ននៃការ ចុះឈ្មោះបោះឆ្នោត បានជាង80% គិតត្រឹម ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2016 គឺជាលទ្ធផលល្អ។ លើសពីនេះ គ.ជ.ប សម្រេចបន្ថែមរយះពេល ឈ្មោះបោះឆ្នោតចំនួន1 (មួយ) ថ្ងៃ គឺនៅថ្ងៃ ទី30 ខែវិច្ឆកា ឆ្នាំ2016 សម្រាប់ការិយាល័យ ចុះឈ្មោះបោះឆ្នោត តាមឃុំ-សង្កាត់ ចំនួន 1633ទូទាំងប្រទេស ត្រូវដំណើរការចុះ ឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋ។

គ.ជ.ប ក៏បានបញ្ជាក់ដែរថា មិនមាន លទ្ធភាពបន្ថែមរយះពេលចុះឈ្មោះបោះឆ្នោត ច្រើនជាងនេះបានទេ ពីព្រោះប៉ះពាល់ដល់ពេល វេលានៃការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ នីតិវិធី និងលក្ខណះបច្ចេកទេស នៃការរៀបចំបញ្ជីបោះ ឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត ដែលនឹងត្រូវបិទផ្សាយ នៅថ្ងៃទី03 ខែមករា ឆ្នាំ2017 ខាងមុខ នេះ”។

គណបក្សប្រឆាំង និងសង្គមស៊ីវិល មិន យល់ស្រប ដែលមានការបន្ថែមរយះពេលចុះ ឈ្មោះបោះឆ្នោតតែ1ថ្ងៃទេ។ ដូច្នេះ ជំរុញឱ្យ គ.ជ.ប ពិនិត្យពិចារណាឡើងវិញ សម្រាប់ការ ពន្យារពេលចុះឈ្មោះបោះឆ្នោតនេះ។

ក្នុងនោះ លោកម៉ន ផល្លា ប្រធានគណះកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នពេញ ដែលបានដាក់លិខិតទៅប្រធាន គណះកម្មាធិការជាតិ លោកស៊ិក ប៊ុនហុក ស្នើ សុំបន្ថែមរយះពេល សម្រាប់ការចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញនោះ បានបញ្ជាក់ថា អ្នកដែលមិនទាន់ចុះឈ្មោះ គឺនៅសល់ច្រើន។ បើគិតសម្រាប់តែរាជធានីភ្នំពេញមួយ គឺវាច្រើន លើសលប់។ រីឯទូទាំងប្រទេស ខ្ញុំគិតថា ឃុំ-សង្កាត់មួយចំនួន ខេត្តមួយចំនួន ក៏នៅប្រជាពលរដ្ឋមួយចំនួនធំ ដែលមិនទាន់បានចុះឈ្មោះ ដែរ។ ដូច្នេះលោកគិតថា សម្រាប់ឱ្យបងប្អូន ប្រជាពលរដ្ឋ មានសិទ្ធិបោះឆ្នោតបាន ការពន្យារ  ពេល7ថ្ងៃបន្តទៀតហ្នឹង គឺជាការសមស្រប ហើយ។

ចំណែកប្រធានគណះកម្មាធិការដើម្បីការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL)  និង ជាសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (EAR) លោកគល់ បញ្ញា បានបញ្ជាក់ថា ចំនួន1ថ្ងៃ នៅមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ការចុះឈ្មោះ បោះឆ្នោតជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលនៅមានចំនួនច្រើន។ ដូច្នេះគ-ជ-ប គួរ បន្ថែមឱ្យបានច្រើនថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋ បានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ឬឱ្យបាន យ៉ាងតិច95%. ពោលគឺតាមការប៉ាន់ប្រមាណ ទៅ យ៉ាងហោចណាស់ ក៏គួរបន្ថែមប្រហែលជា 1សប្តាហ៍ដែរ ដើម្បីឱ្យលទ្ធផលនៃបញ្ជីបោះឆ្នោត នេះ បានច្រើនបន្តិច និងធានាសិទ្ធិការបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ឱ្យខាងតែបាន លើកលែងតែ គាត់មិនចង់មកចុះឈ្មោះ។

យ៉ាងណាក៏ដោយ ជុំវិញការស្នើរបស់គណ- បក្សប្រឆាំង និងសង្គមស៊ីវិល ខាងលើនេះ អ្នក នាំពាក្យគ.ជ.ប លោកហង្ស ពុទ្ធា បានបញ្ជាក់ ប្រាប់ថា គ.ជ.ប មិនអាចពន្យារពេលលើសពីហ្នឹង បានទេ ព្រោះនឹងធ្វើឱ្យដំណើរការបោះឆ្នោត មានបញ្ហាមិនល្អមិនខាន។ ដូច្នេះ គ.ជ.ប ស្នើ សុំឱ្យមជ្ឈដ្ឋានទាំងអស់ មេត្តាយោគយល់ទៅ លើបញ្ហានេះ។

យោងតាមលទ្ធផលបណ្តោះអាសន្ននៃការ ចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ2016 ពីថ្ងៃទី01 ខែកញ្ញា ដល់ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2016 ត្រឹមម៉ោង18និង00ល្ងាច មានចំនួនសរុប7 832 721នាក់ ស្រី 4 194 170នាក់ គិតជាភាគរយ 80/5ភាគរយ។ ដោយនៅសល់ពលរដ្ឋខ្មែរប្រមាណជាង1លាន នាក់ទៀត មិនទាន់បាន ទៅចុះឈ្មោះនៅឡើយ។ តាមរយះការពន្យារពេល1ថ្ងៃ គ.ជ.ប ក៏សង្ឃឹម ថា ពលរដ្ឋខ្មែរនឹងទៅចុះឈ្មោះបោះឆ្នោតឱ្យ បានច្រើន ព្រោះជាថ្ងៃចុងក្រោយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES