Wednesday, April 24, 2024
Homeព័ត៌មានជាតិសពស្រីក្រមុំស្រាត អណ្តែតក្នុងទន្លេ សង្ស័យត្រូវគេរំលោភសម្លាប់

សពស្រីក្រមុំស្រាត អណ្តែតក្នុងទន្លេ សង្ស័យត្រូវគេរំលោភសម្លាប់

ខេត្តកំពង់ចាម នារីវ័យក្មេងមានជំងឺសរសៃប្រសាទម្នាក់ ត្រូវបានម្តាយនាំមកឱ្យគ្រូព្យាបាលជំងឺ រួចក៏បាត់ខ្លួនអស់មួយយប់ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញសព​អណ្តែតក្នុងទឹកទន្លេទាំងសភាពអាក្រាតកាយ  និងត្រូវគេសន្និដ្ឋានថា នារីរងគ្រោះត្រូវជនល្មោភកាមចាប់រំលោភសេពសន្ថវៈ រួចវាយសម្លាប់ និងទម្លាក់សពអាក្រាតចោលទៅក្នុងទឹកទន្លេ ។

ករណីប្រទះឃើញ សពនារីក្រមុំអណ្តែត ទឹកទាំងអាក្រាតកាយនោះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ច្រាំងទន្លេមេគង្គត្រើយខាងកើត (កំពង់ដរកំពង់ គ្រួស) ស្ថិតក្នុងភូមិម៉ឺននង់ ឃុំកោះពីរ ស្រុក ក្រូចឆ្មារ។

នារីរងគ្រោះ ដែលស្លាប់អាក្រាតកាយ អណ្តែតក្នុងទឹកទន្លេនោះ មានឈ្មោះសោម ស្រីនុក អាយុ២០ឆ្នាំ ជាមនុស្សមានជំងឺសរសៃ ប្រសាទប្រចាំកាយ មានលំនៅក្នុងភូមិថ្មីឃុំរកាគយ ស្រុកកងមាស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែល រស់​នៅក្បែរកន្លែងកើតហេតុ បានប្រទះឃើញ មានសពមនុស្សអណ្តែតផ្កាប់មុខនៅលើផ្ទៃទឹក ទន្លេ ដោយស្ថិតក្នុងស្ថានភាពអាក្រាតកាយ ទៀតផង។ ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នា ជិះទូកចេញទៅអូសយកសពមកមាត់ច្រាំង រួចក៏ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បាន រៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កូនស្រីរបស់គាត់ ម្នាក់នេះ (នារីរងគ្រោះ) បានកើតមានជំងឺសរសៃ ប្រសាទប្រចាំកាយរាប់ឆ្នាំមកហើយ។ នៅមុន ពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គាត់បាននាំកូនស្រីចេញពីផ្ទះធ្វើដំណើរមក ភូមិកោះពីរ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ដើម្បីមករកគ្រូស្រោចទឹកព្យាបាលជំងឺសរសៃប្រសាទ ឱ្យនាងតែមិនទាន់បានធូរស្រាលនៅឡើយ ។

ម្តាយនារីរងគ្រោះ បានបន្តរៀបរាប់ទាំង កំពុងឱបសពកូនស្រីនៅមាត់ច្រាំងទន្លេថា លុះ មក​ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ កូនស្រីរបស់ គាត់ ស្ថិតក្នុងសម្លៀកបំពាក់ស្លៀករូបពណ៌ស និង​​ស្លៀកខោត្រឹមជង្គង់ បានជិះកង់ចេញពីផ្ទះ គ្រូព្យាបាលជំងឺ ក្នុងភូមិកោះពីរ ចេញទៅបាត់ មិនដឹងជាធ្វើដំណើរទៅដល់ណា ធ្វើឱ្យពួកគាត់ ជាឪពុកម្តាយភ័យស្លន់ស្លោតាមរកសព្វកន្លែងតែមិនប្រទះឃើញសោះ រហូតដល់យប់ជ្រៅ ទើបពួកគាត់ត្រឡប់មកផ្ទះគ្រូព្យាបាល (កន្លែង ស្នាក់នៅ) វិញ ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក៏ឮថាមានគេប្រទះឃើញសពមនុស្សស្រីអណ្តែតទឹក ទើបគាត់ក៏ប្រញាប់រត់មកមើល ក៏ប្រទះឃើញកូនស្រីរបស់ គាត់ស្លាប់ទាំងអាក្រាតកាយគួរឱ្យសង្វេគតែម្តង ។

ស្ត្រីជាម្តាយរូបនេះ បញ្ជាក់ថា នៅមុន ពេលបាត់ខ្លួន កូនស្រីរបស់គាត់មានស្លៀកខោអាវត្រឹមត្រូវ លុះពេលប្រទះឃើញស្លាប់អណ្តែត ទឹក បែរជាគ្មានសម្លៀកបំពាក់ជាប់ខ្លួនបន្តិច​ណា សោះ គឺននលគកតែម្តង ហេតុនេះគាត់សង្ស័យ ថា កូនស្រីរបស់គាត់ ទំនងជាត្រូវមនុស្ស​ចាប់រំលោភសេពសន្ថវៈ រួចសម្លាប់ បន្ទាប់មកក៏យកសពដែលស្រាតននលគកមក​ទម្លាក់​ចោលនៅ ក្នុងទឹកទន្លេតែម្តង ។

លោកសាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ច​បានចុះមកពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញថា នៅលើឆ្នេរខ្សាច់មាត់ទន្លេ  (កន្លែង​ប្រទះឃើញសព) គេឃើញកង់ដែល នារីរងគ្រោះជិះ ដួលនៅទីនោះ និងឃើញមាន ស្នាមជើងដើរចុះទឹក តែមិនឃើញសម្លៀកបំពាក់ ដែលនារីង្រគ្រាះស្លៀកនោះទេ ។

លោកអធិការបន្តថា សមត្ថកិច្ចបានបង្កើត គណៈកម្មការចម្រុះមួយ ដែលមានទាំងអាជ្ញាធរ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ចុះធ្វើកោសល្យវិច័យសព រួច បញ្ជាក់ថា នារីរងគ្រោះបានស្លាប់ដោយសារ លង់ទឹក ពោលគឺមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ថា អាចជាប់ពាក់ព័ន្ធនឹងករណីរំលោភ សេពសន្ថវៈសម្លាប់នោះឡើយ។

សពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បី រៀប​ចំ​ធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុភ័ណ្ឌ

 dfsfdfds

RELATED ARTICLES