Friday, April 26, 2024
Homeព័ត៌មានជាតិស្នេហាលួចលាក់ មានផ្ទៃពោះ៣ខែ ឲ្យយកចេញមិនព្រម វាយហើមមុខ ខាងស្រីចាក់ធ្លាយពោះ

ស្នេហាលួចលាក់ មានផ្ទៃពោះ៣ខែ ឲ្យយកចេញមិនព្រម វាយហើមមុខ ខាងស្រីចាក់ធ្លាយពោះ

ភ្នំពេញ៖ បុរសជាអ្នកដាំឈូក និងស្រ្តីជាអ្នកទិញផ្លែឈូកយកទៅលក់បន្ត លួចលាក់ស្រឡាញ់​​គ្នា២ឆ្នាំ ពេលដែលដឹងថាមានផ្ទៃពោះ៣ខែ ខាងប្រុសប្រាប់ឲ្យយកកូនចេញខ្លាចប្រពន្ធកូនដឹង តែខាងស្រីមិនព្រមយកចេញទាមទារឲ្យអ្នកដាំឈូកទទួលខុសត្រូវរហូតបង្កឲ្យមានអំពើ​ហិង្សាវាយតប់គ្នារងរបួសទាំងសងខាងនៅបឹងឈូក ក្រោយវត្តកំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៦ និង៣៥នាទីព្រលប់ថ្ងៃទី១៩ ខែធ្នូ ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្តីវាយនោះមានឈ្មោះ ណូក ស្រីនាង​​ភេទស្រី  អាយុ៣៤ឆ្នាំ ​មុខរបរដើរបេះត្រកួន​និងព្រលឹតតាមស្រះទឹកយកទៅលក់នៅផ្សារជម្ពូ​វន្ត ស្នាក់នៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកូនស្រីមួយ អាយុ១៤ឆ្នាំ មានស្រុកកំណើតនៅស្រុកអូរាំងឪ ខេត្តកំពង់ចាម ។ ចំណែកជនដៃដល់ជាប្តីលួចលាក់ មានឈ្មោះ​ អិន​ ស៊ឹម​ ភេទប្រុស​ អាយុ​៥០ឆ្នាំ​ មុខរបរកសិករដាំឈូក​ ស្នាក់នៅភូមិត្រពាំងទួល​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធនិងមានកូន៥នាក់ ។

តាមប្រភពព័ត៌មានពីស្ដ្រីរងគ្រោះបានឲ្យដឹងថា ​កាលពី៥ឆ្នាំមុនរូបគាត់គ្រាន់តែជាម៉ូយ​ទិញ​ឈូកជនដៃដល់​យកទៅលក់បន្តតែប៉ុណ្ណោះ​​ក្រោយមកបុរសម្នាក់នោះបានស្រលាញ់រូបគាត់និងរហូតឈានដល់ការជ្រុលខ្លួនប្រាណជាមួយគ្នានៅកន្លែងដាំឈូកទៀតផង​ ចំណងស្នេហ៍លួចលាក់មួយគូរនេះរវាងបុរសមានប្រពន្ធមានកូនប្រាំបីនាក់និងស្រ្តី​មេម៉ាយ១០ឆ្នាំបានបន្តរហូត២ឆ្នាំទើបដឹងថាស្ដ្រីមេម៉ាយខាងលើមានផ្ទៃពោះ​៣ខែ ​ស្ដ្រីខាងលើ​បានប្រាប់រឿងរ៉ាវមួយនេះដល់បុរសដែលជាប្ដីអត់ខាន់ស្លាមួយនេះទើបបុរសខាងលើដឹងហើយក៍ប្រញាប់អោយប្រាក់ទៅគាត់ចំនួន៥ម៉ឺនរៀលដើម្បីយកកូននេះចេញ​ តែលុយចំនួនតិច តួច​មិនអាចអោយស្ដ្រីខាងលើសំរេចយកកូនចេញបាននោះទេ ​ធ្វើអោយស្ដ្រីខាងលើនោះទទូចអោយបុរសដែលជាអ្នកដាំឈូកម្នាក់នេះទទួលខុសត្រូវលើដំណក់ឈាមមួយនេះ​ តែដោយសារតែបុរសជាអ្នកដាំឈូក​មានប្រពន្ធនិងកូនទៅហើយ ​មិនចង់ទទួលខុសត្រូវ
និ​យាយរួមគឺនៅតែចចេះអោយស្រ្តីរូបនោះ​យកកូនចេញទើបធ្វើអោយបុរសម្នាក់នោះមានចរិកកាន់តែប្លែកពេលដែលកូននៅក្នុងពោះនោះមានអាយុ២ខែកន្លះគឺរូបគាត់ដែលជាបុរសដាំឈូកនោះលែងសូវរវីរវល់ជាមួយនិងស្រ្ដីដែលជាស្រីស្នេហ៍របស់គាត់​ ។

ស្រ្តីរងគ្រោះបានបន្តទៀតថាប្រមាណជិតមួយខែមកនេះគឺគាត់មិនសូវបានជួបមុខបុរសដាំឈូកដែលបានខ្លួនប្រាណចង់ដោះដៃម្នាក់នោះសោះ ​ទោះជាយ៉ាងណាក៍ដោយស្រ្ដីរងគ្រោះម្នាក់នោះនៅតែមកជួយដាំឈូកនិងជួយថែទាំផ្លែឈូករបស់បុរសម្នាក់នោះដូចសព្វដងហើយដោយមួយរយះពេលនេះគាត់ឃើញមានគេចូលលួចបេះឈូករបស់បុរសម្នាក់នោះពេកក៍បានផ្ដាំផ្ញើរតាមអ្នកភូមិអោយបុរសម្នាក់នោះចាំឃ្លាំមើលចោលលួចឈូកផងរហូតដល់ថ្ងៃកើតហេតុពេលដែលមេឃរៀងងងឹតព្រលប់ទៅហើយនោះស្ដ្រីរងគ្រោះ​ទើបតែមកពីផ្សារលក់ឈូកក៍បានឈាងចូលទៅបេះឈូកបំណងយកទៅផ្ញើរក្មេងៗនៅក្បែរផ្ទះ​ខណះពេលកំពុងតែកាត់ឈូកនោះស្រាប់តែបុរសជាអ្នកដាំឈូកបានបញ្ចាំងពិលដាក់ស្ដ្រីខាងលើនោះហើយក៍ដើរទៅជិតស្ទុះយកផ្លែឈូកដែលស្ដ្រីម្នាក់នោះកាត់យកមកគប់លើស្រ្ដីរងគ្រោះធ្វើឲ្យមានការប្រតាយប្រតប់ជាមួយគ្នាបណ្ដាលអោយជ្រុលទៅប៉ះនិងកូនកាំបិតដែលស្រ្ដីម្នាក់នោះយកទៅកាត់ឈូកចំនែកស្ដ្រីរងគ្រោះត្រូវបានបុរសម្នាក់នោះយកកណ្ដាប់ដៃវ៉ៃចំកណ្ដាលមុខបណ្ដាលអោយបែកគ្រាប់ភ្នែកខាងឆ្វេងហូរឈាមនិងហើមមុខប៉ុនផ្លែដូងគួររន្ធត់​ ​ក្រោយមកបុរសដាំឈូក​បានជិះម៉ូតូឌុបមកមន្ទីរពេទ្យព្រះកុសមះតែម្នាក់ឯងចំណែកស្រ្តីរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ដឹកយកទៅព្យាបាលនៅ មន្ទីរពេទ្យព្រះកុសុមៈដែរ ។ ភ្លាមៗនោះ​ដែរ​លោក យឹម​ សារ៉ាន់​ អធិការខណ្ឌពោធិ៍សែនជ័យបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀលដល់ស្រ្ដីមេម៉ាយទុកសម្រាប់ព្យាបាល របួស ។

ដោយឡែកពេលដែលបុរសជាជនដៃដល់មកដល់មន្ទីរពេទ្យព្រះកុសុមៈមុនដំបូងពេល​ដែលអ្នកយកព័ត៌មានសាកសួរព័ត៌មានបែរជាបង្វែរសាច់រឿងប្រាប់ថា ដោយសារមានគេចូលទៅលួចរបស់គាត់ជារៀងរាល់ថ្ងៃនៅពេលព្រលប់ទើបមួយរយះពេលនេះគាត់សង្កេតឃើញថាឈូករបស់គាត់មានអ្នកចូលមកលួចផង​ ជារឿយៗគាត់ទៅលួច​មើលចោរជើងល្អម្នាក់នេះរហូតដល់ម៉ោងកើតហេតុការផ្ដល់ព័តមានពីប្រជាពលរដ្ឋដែលស្គាល់គាត់នោះពិតជាមិនខុសនោះទេ​ ជាក់ស្ដែងមានបុរសម្នាក់ជិះកង់មួយគ្រឿងបានមកឈប់នៅក្បែរបឹងដាំផ្លែ​ឈូករបស់គាត់ដែលមានទំហំ១ហិកតានោះហើយក្រោយមកវាបានធ្វើសកម្មភាពលួចកាច់ផ្លែឈូករហូតបានមួយថង់ទើបវាបណ្ដើរកង់នោះចេញពីកន្លែងកើតហេតុ​ រំពេចនោះជនរងគ្រោះដែលជាម្ចាស់ឈូកបានចេញមកហើយព្យាយាមឃាត់បុរសម្នាក់នោះបំណងគ្រាន់តែចង់បានឈូកវិញតែប៉ុនោះខណះពេលដែលគាត់ចូលទៅកៀកបុរសដែលជាជនសង្ស័យនោះ​ បុរសម្នាក់នោះបានប្រាប់ទៅជនរងគ្រោះវិញថា​កុំចូលមកជិតគាត់ប្រយត្ន័ៗ​ តែម្ចាស់​ឈូក​មិនស្ដាប់ក៍បានចូលទៅប៉ះជនសង្ស័យម្នាក់នោះហើយវាក៍បានដកកូនកាំបិតចិតបន្លែមួយដើមមកចាក់ចំពោះខាងឆ្វេងរបស់គាត់តែពេលនោះជនរងគ្រោះគ្រាន់តែដឹងថាខ្លួន​ឯង​មុតអ្វីបន្តិចតែប៉ុនោះក៍បានវៃជាមួយជនសង្ស័យម្នាក់នោះបណ្ដាលឲ្យប៉ោងមុខមាត់ជនសង្ស័យ​ខ្លះដែរ​ តែជនសង្ស័យនៅតែអាចរត់គេចខ្លួនបាត់ស្រមោលនៅសល់តែជនរងគ្រោះម្នាក់ឯងក្នុងសភាពហូរឈាមស្រោចខ្លួន ទើបជនរងគ្រោះរត់ទៅរកម៉ូតូឌុបដែលជាអ្នកស្គាល់គ្នាជិះមកកាន់មន្ទីរពេទ្យព្រះកុសមះ​តែម្នាក់ឯង​ ហើយចាំដេររបួសរួចជនរងគ្រោះនិងទៅដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ៕

ដោយ៖ សោល វណ្ណៈ នូ ផាន់ណា

dfdssfddfsfddsf

RELATED ARTICLES