Friday, April 26, 2024
Homeព័ត៌មានជាតិតុលា​ការ​​ផ្តន្ទា​​ទោស​​លោក​​ស៊ុត ឌីណា ដាក់​​គុក​​៥​ឆ្នាំ ពិន័យ​​១០​​ប្រាក់​​លាន​​រៀល

តុលា​ការ​​ផ្តន្ទា​​ទោស​​លោក​​ស៊ុត ឌីណា ដាក់​​គុក​​៥​ឆ្នាំ ពិន័យ​​១០​​ប្រាក់​​លាន​​រៀល

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦  សម្រេច ផ្តន្ទាទោសអតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេស កូរ៉េខាងត្បូង លោកស៊ុត ឌីណា ឱ្យជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ដោយចោទថាបានរំលោភអំណាចរដ្ឋ និងកេង- ប្រវ័ញ្ច។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានកាត់ទោសលោកស៊ុត ឌីណា ដាក់ ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ដោយយោងតាមមាត្រា៣៥ នៃច្បាប់ប្រឆាំង អំពើពុករលួយពីបទរំលោភអំណាចមានប្រសិទ្ធ- ភាព និងបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ។ ក្នុងនោះដែរ ទឹកប្រាក់ចំនួន១០លានរៀលដែល ពិន័យនោះ នឹងដាក់ចូលជាលុយរបស់ជាតិ និង បើកផ្លូវរយៈពេល១ខែ ឱ្យប្តឹងតវ៉ាចំពោះសេចក្តី សម្រេចនេះ ទៅសាលាឧទ្ធរណ៍។

យ៉ាងណា លោកស៊ុត ឌីណា បាននិយាយ ថា សាលក្រមនេះ លោកមិនអាចទទួលយក បានទេ គឺលោកនឹងប្តឹងទៅឧទ្ធរណ៍។ ចំណែក លោកស្រីសុគន្ធ មាលា ភរិយារបស់លោកស៊ុត ឌីណា ក៏បានសម្តែងការសោកស្តាយ ដោយចាត់ ទុកជារឿងអយុត្តិធម៌ ចំពោះស្វាមីរបស់លោកស្រី។

លោកហុក ផល្លា មេធាវីរបស់លោកស៊ុត ឌីណា បានថ្លែងថា នេះជាការសម្រេចក្តីដ៏អយុត្តិ- ធម៌សម្រាប់កូនក្តីរបស់លោក។ ដូច្នេះ លោក និងក្រុមគ្រួសាររបស់លោកស៊ុត ឌីណា នឹង ពិភាក្សាគ្នា ដើម្បីប្តឹងបន្តទៅសាលាឧទ្ធរណ៍ ប្រឆាំងការសម្រេចរបស់សាលាដំបូង។

គួររំលឹកថា លោកស៊ុត ឌីណា គឺអតីត ប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយធ្លាប់ដឹក នាំបាតុកម្មប្រឆាំងរដ្ឋាភិបាល របស់គណបក្ស ប្រជាជនកម្ពុជា។ ប៉ុន្តែក្រោយមក លោកបាន ធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ ខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជា។ លោកស៊ុត ឌីណា ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរកឃើញលោក ប្រព្រឹត្តអំពើពុករលួយ ក្នុងការអនុវត្តការងារ ឋានៈជាអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដោយមានលុយរហូតដល់៧,២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់ តំណែងនេះ បាន៣ឆ្នាំ។

តុលាការបានសម្រេចចោទប្រកាន់លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេង យកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា ៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES