Friday, April 19, 2024
Homeព័ត៌មានជាតិធី សុវណ្ណថា ផ្ដល់អាហារូបករណ៍ដល់និស្សិត ៣លានដុល្លារ

ធី សុវណ្ណថា ផ្ដល់អាហារូបករណ៍ដល់និស្សិត ៣លានដុល្លារ

ភ្នំពេញៈ កញ្ញាធី សុវណ្ណថា ប្រកាសថា រហូតមកដល់ពេលនេះ នាងបានចំណាយថវិកាអស់ប្រមាណជា៣លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងផ្ដល់អាហារូបករណ៍ដល់និស្សិតចំនួន១០០០នាក់ ឱ្យបានសិក្សានៅមហាវិទ្យាល័យ ។

កញ្ញាធី សុវណ្ណថា បានសរសេរនៅក្នុងហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ថា” ខ្ញុំបានជួយនិស្សិតក្រីក្រ អាហារូបករណ៍១០០០នាក់ឲ្យបានចូលរៀនថ្នាក់មហាវិទ្យាល័យ ដោយជោគជ័យ ។

គម្រោងនេះ គាំទ្រដោយបណ្តាញមូលនិធិអន្តរជាតិមានរយ:ពេល៤ឆ្នាំ ចំណាយថវិការមូលនិធិ ៣លានដុល្លារ ។ ខ្ញុំនឹងខិតខំបន្តទៀត ” ។

ការប្រកាសរបស់កញ្ញាធី សុវណ្ណថា បានធ្វើឡើងក្រោយពេលដែលនាង ក្នុងនាមជាប្រធានគម្រោងអាហារូបករណ៍ បានចូលរួមបើកបវេសនកាល(ចូលរៀន) និស្សិតអាហារូបករណ៍១០០០នាក់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត ក្រោមអធិបតីភាពលោកបណ្ឌិតស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ៕

RELATED ARTICLES