Thursday, April 25, 2024
Homeសិច និងស្នេហាវិធីសាស្ត្រ តាមចែចង់​នារី ​ដែល​ធ្លាប់​របួស បេះដូង

វិធីសាស្ត្រ តាមចែចង់​នារី ​ដែល​ធ្លាប់​របួស បេះដូង

យុវវ័យ១៨+

ការតាមចែចង់ មនុស្សស្រី ម្នាក់ដែលធ្លាប់ របួសបេះដូង កាលពីអតីតកាល នឹងតម្រូវបុរសៗ មាន សេចក្តីអំណត់ ច្រើនបន្តិច។ នាងកំពុងមានអារម្មណ៍ ឈឺចាប់និង ការកសាងលទ្ធភាព នៃការជឿជាក់ របស់នាង ឡើងវិញ ហេតុដូច្នេះវាពុំ មានភាពងាយ ស្រួលក្នុងការអន្ទោល បេះដូងរបស់នាង បានឡើយ។ មួយវិញទៀតវា អាចជាការ រសាយចិត្ត សម្រាប់អ្នកនិង សម្រាប់នាង។ ខាងក្រោមនេះគឺជាវិធីសាស្ត្រទាក់ ទងមនុស្ស ស្រីដែលធ្លាប់ របួសបេះដូង៖

  1. ស្វែងរកការជឿជាក់ របស់នាងមក លើអ្នកឲ្យបាន វានឹងមិនមានភាព ងាយស្រួល ប៉ុន្មានឡើយ។ ចំពោះអ្នកណា ម្នាក់ដែលធ្លាប់មានការឈឺ ចាប់កាលពី អតីតកាល គឺគាត់នឹង បាត់បង់នូវភាព ជឿជាក់លើ មនុស្សប្រុសជា មិនខាន។ សូមយល់ ឲ្យច្បាស់ថាអ្នកនឹង ទទួលបាន នូវការជឿ ទុកចិត្តពីនាង នាងនឹង មិនផ្តល់ ឲ្យអ្នកនូវ ចំណុចនេះទេ។ ដើម្បីសម្រេច បានជោគ ជ័យក្នុងការទទួលបាន ការជឿជាក់ពីនារី រូបនោះ គឺអ្នកត្រូវចំណាយ ពេលនិង អត់ធ្មត់ឲ្យ ច្រើនបន្តិច។
  2. ទុកឱកាសឲ្យផ្លូវចិត្ត របស់នាងធូរស្រាល និងសះជាជា មួយអ្នក។ចំពោះការដោះ ស្រាយនូវ អ្វីដែលពាក់ ព័ន្ធនិងការ ឈឺចាប់លើការកើត ទុក្ខឬ សោកសង្រេង ចំពោះអ្វី ដែលបាត់បង់ អ្នកចិត្តសាស្ត្រលោក ស្រី Barbara De Angelis បានសរសេរ នៅក្នុងគេហទំព័ររបស់ លោកស្រី ដែលមានចំណង ជើងថា ការបែកបាក់ និងការចាប់ផ្តើម សាងស្នេហ៍ ថាមនុស្សដែលធ្លាប់ទទួលរង នូវក្តីឈឺ ចាប់ក្នុងការ ប្រេះឆានៃ ទំនាក់ទំនង ត្រូវការ ដើរលើផ្លូវ មួយនៃវិធីស្តារ ឡើងវិញនូវអ្ វីដែលបាត់បង់ ដែលអនុញ្ញាតឲ្យពួក គេធ្វើកិច្ចការ ស្របតាម ការឈឺចាប់និង ការបាត់បង់ របស់ពួកគេ។
  3. ជួយនាងឲ្យទទួល បានមកវិញ នូវកម្លាំងឬ ថាមពលផ្លូវចិត្ត។ អ្នកជំនាញ ផ្នែកចិត្តសាស្ត្រ លោក ស្រី De Angelis បានសរសេរមកថា ក្នុងចំណោម អ្វីដែលលំបាក បំផុតនោះគឺ ថានាងអាច ទុកឲ្យខ្លួនឯង ធ្លាក់ក្នុងសេចក្តី ឈឺចាប់ក៏មានដែរ។ មួយវិញ ទៀតនាងសុខ ចិត្តបោះបង់ ចោលនូវ កម្លាំង ថាមពលផ្លូវ ចិត្តរបស់ នាងដោយ អនុញ្ញាតឲ្យ គូស្នេហ៍ អតីតកាល របស់នាង ប្រព្រឹត្តលើនាងនូវទង្វើអាក្រក់ៗ។ ហេតុដូច្នេះនាង នឹងត្រូវការ ការទទួលបានមក វិញនូវកម្លាំង ចិត្តដល់នាង ដើម្បីទទួល បានអារម្មណ៍កក់ក្តៅនិងសុវត្ថិភាព។ នាងអាច នឹងមាន ពេលដ៏ លំបាកមួយ ក្នុងការធ្វើ ការសម្រេច ចិត្តចំពោះ ខ្លួនឯងស្រប ពេលដែលនាងខិតខំដើម្បី ទទួល បាននូវ កម្លាំងចិត្តមកវិញ។
  4. ទុកឲ្យនាង ធ្វើការជ្រើស រើសដើម្បីទទួល បានការជឿជាក់។ ការជឿជាក់ចុង ក្រោយបំផុត គឺជាជម្រើស មួយ នេះបើតាមអ្នកជំនាញ ផ្នែកទំនាក់ ទំនងនិងជា ស្ថាបនិក គេហទំព័រ com លោកស្រី Renee Wade បានសរសេរលើ គេហទំព័រ របស់លោកស្រី។ អ្នកមិនអាច ផ្លាស់ប្តូរនា ងបានទេ នាងនឹង ត្រូវការបង្កើត នូវជម្រើស មួយដែល ជាសក្តានុពល នៃសុភមង្គល របស់នាងដែលមានសារសំខាន់ជាងភាពជឿជាក់នៃការធ្វើល្អឥតខ្ចោះ។ នាងនឹងសម្រេច ចិត្តថានឹងសុខ ចិត្តទទួល យកហា និភ័យចំពោះការ លទ្ធភាពនៃ ការវិវឌ្ឍន៍ រឿងមួយ ចំនួនដែល អាចជាការ ស្រមៃ។ អ្នកមិនអាច ធ្វើរឿងនេះ ចំពោះនាងឡើយ តែអ្នកត្រឹមតែអាចជាបុរសម្នាក់ ដែលធ្វើវាក្នុ ងតម្លៃមួយ។

1111

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES