Friday, April 26, 2024
Homeព័ត៌មានជាតិស្មារតី​​បង្រួប​​បង្រួម​​ជាតិ បក្ស​​កាន់​​អំណាច រក្សា​​ជំហរ​​អនុ​​វត្ត​​វប្ប​​ធម៌​​សន្ទនា​​ជា​មួយ​​បក្ស ប្រ​​ឆាំង

ស្មារតី​​បង្រួប​​បង្រួម​​ជាតិ បក្ស​​កាន់​​អំណាច រក្សា​​ជំហរ​​អនុ​​វត្ត​​វប្ប​​ធម៌​​សន្ទនា​​ជា​មួយ​​បក្ស ប្រ​​ឆាំង

ភ្នំពេញ  គណបក្សប្រជាជនកម្ពុជា ដែល ជាបក្សកាន់អំណាច បានប្រកាសរក្សាជំហរ ស្មោះសរ និងម៉ឺងម៉ាត់ក្នុងការអនុវត្តវប្បធម៌ សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ (បក្ស ប្រឆាំង) ដើម្បីរួមគ្នាបម្រើប្រទេសជាតិ និង ប្រជាជនដោយឈរលើស្មារតីបង្រួបបង្រួមជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ បន្ទាប់ពីមុននេះមជ្ឈដ្ឋានអ្នកតាមដាន ស្ថានការណ៍នយោបាយនៅកម្ពុជា មានការព្រួយ បារម្ភពីការបាត់បង់នូវវប្បធម៌សន្ទនានេះ ដោយសារបក្សមានអាសនៈក្នុងរដ្ឋសភាទាំង២ មាន អរិភាពនឹងគ្នាអស់មួយរយៈ មុនពេលលោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ត្រូវបានលើក លែងទោសតាមសំណើររបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សកាន់អំណាច។

គណបក្សប្រជាជនកម្ពុជា បានប្រកាស បែបនេះក្នុងឱកាសដែលគណបក្សកាន់អំណាច នេះរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សលើកទី៤០ អាណត្តិទី៥ កាលពីថ្ងៃទី ១៧១៨ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ នូវខ្លឹមសារទាំងស្រុងថាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់ គណបក្សប្រជាជនកម្ពុជា បានដំណើរការពីថ្ងៃ ទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធាន កិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។ វត្តមានចូលរួមសន្និបាត មានសមាជិក សមាជិកា គណៈកម្មាធិការ កណ្តាលចំនួន៤៩៥រូប លើរចនាសម្ព័ន្ធរួមចំនួន ៥៤៥រូប និងបានអញ្ជើញមន្ត្រីគណបក្សជាសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយ រាជធានីខេត្ត ចូលរួម ដែលធ្វើឱ្យសមាសភាព អញ្ជើញចូលរួម សរុបចំនួន១៨៦០រូប។

អង្គសន្និបាត សម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សន្រៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះពរ សូមព្រះអង្គមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរដរាបរៀង ទៅ។

សន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ ហើយបានសម្រេចនូវការងារដូច ខាងក្រោម 

.អង្គសន្និបាតបានពិនិត្យ និងវាយតម្លៃ ប្រកបដោយការឯកភាពខ្ពស់ចំពោះសភាព ការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៦ និងទិសដៅភារកិច្ចឆ្នាំ២០១៧។

.អង្គសន្និបាតបានកត់សម្គាល់ដោយក្តី សោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាងមុតមាំ ចំពោះបរិយាកាសនយោបាយដ៏ល្អប្រសើរនៃ សង្គមជាតិ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការប្រឹង ប្រែងនៃគ្រប់ស្ថាប័នជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការដោយស្ថាបនាក្នុងស្មារតីបង្រួបបង្រួមជាតិរវាងកម្លាំងនយោបាយ និងមជ្ឈដ្ឋាន នានាក្នុងសង្គម ជាពិសេស កិច្ចសហប្រតិបត្តិការរវាងគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា។ ព្រមជាមួយនោះ ដំណើរការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ក្រោម ការចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន សម្រេច បានលទ្ធផលយ៉ាងធំធេង ដែលទទួលបានការ សាទរ និងកោតសរសើរ ពីសាធារណមតិជាតិ និងសាធារណមតិអន្តរជាតិ។ ដំណើរវិវត្តន៍ជាវិជ្ជមាននេះ បានបង្ហាញច្បាស់ថា លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា កាន់តែបានលើកកម្ពស់ ហើយប្រជាជនកម្ពុជា បានអនុវត្តនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងភាពជាម្ចាស់ វាសនារបស់ប្រទេសជាតិ។

.អង្គសន្និបាតគាំទ្រពេញទំហឹងចំពោះ ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលសម្រេចបានសមិទ្ធផលថ្មីៗជា ច្រើនទៀតជូនជាតិ និងប្រជាជន។ ខឿនការពារ ប្រទេសកាន់តែត្រូវបានពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឱ្យប្រជាជនបាន រស់នៅយ៉ាងសុខដុមរមនា និងធានានូវភាព អនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់។ ដំណើរការកែទម្រង់នានា កំពុងត្រូវបានជំរុញ យ៉ាងខ្លាំងក្លា ប្រកបដោយឆន្ទះមុតស្រួចនឹង ទទួលបានផ្លែផ្កា។ កម្ពុជា ធានាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងល្អប្រសើរ និងសម្រេចបានកំណើនក្នុងរង្វង់៧% ប្រកប ដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះវិស័យ ឧស្សាហកម្មមានកំណើន១១,% វិស័យសេវាកម្មមានកំណើន៦,% និងវិស័យកសិកម្មមាន កំណើនល្អជាងឆ្នាំមុន។ វិស័យបរិស្ថានការងារ  សង្គមកិច្ច អប់រំ សុខាភិបាល និងវិស័យផ្សេងៗ ទៀត ក៏សម្រេចបានសមិទ្ធផលថ្មីៗយ៉ាងច្រើន។ ជីវភាពរបស់ប្រជាជនទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ត្រូវបាន លើកកម្ពស់កាន់តែប្រសើរឡើង ភាពក្រីក្ររបស់ ប្រជាជន ក៏កាន់តែបានកាត់បន្ថយ។

ព្រមជាមួយនេះ ព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសជា មិត្តជិតឆ្ងាយ និងដៃគូអភិវឌ្ឍទាំងឡាយ ហើយ បានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេស។

ដំណើរវិវត្តន៍ជាវិជ្ជមាននេះ នឹងពង្រីក ភាពអនុគ្រោះឱ្យប្រជាជនកម្ពុជា សម្រេចបាន ជោគជ័យថ្មីៗទៀត ក្នុងឆ្នាំ២០១៧ ខាងមុខនេះ។

.អង្គសន្និបាតជំរុញកិច្ចការពារថែរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេស តាមរយៈជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែខ្លាំងក្លា និងមាន ប្រសិទ្ធភាពឡើង ដើម្បីធានារស់នៅដ៏សុខសាន្ត របស់ប្រជាជននៅគ្រប់មូលដ្ឋាន។ ក្នុងទិសដៅ នេះ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹង នូវយុទ្ធនាការដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ គ្រឿងញៀន ការកាប់ឈើខុសច្បាប់ ការទន្ទ្រានយកដីធ្លីខុស ច្បាប់ បទល្មើសនេសាទខុសច្បាប់ អាជីវកម្មរ៉ែ ខុសច្បាប់ អាជីវកម្មខ្សាច់ខុសច្បាប់ និងការ ដាក់កុងត្រូលយកលុយខុសច្បាប់។ ជនដែល ប្រព្រឹត្តល្មើស ត្រូវតែទទួលទោសតាមច្បាប់។

.អង្គសន្និបាតបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យសម្រេចបានកំណើនក្នុងរង្វង់៧%ក្នុងឆ្នាំ ២០១៧ និងសម្រេចគោលដៅផ្សេងៗទៀត ដែលកំណត់ក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៧។ ក្នុងនោះ បន្តពង្រឹង សកម្មភាពគាំទ្រគោលដៅនៃការកាត់បន្ថយភាពក្រីក្រ និងធានាសមធម៌នៃការបែងចែក ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការ គោលនយោបាយមួយចំនួន ជាអាទិ៍ 

ខិតខំរកទីផ្សារកសិផលដោយមានតម្លៃ សមរម្យ ជាពិសេស ក្នុងពេលដែលប្រជាកសិករ កំពុងប្រមូលផលស្រូវចំពោះមុខនេះ។

បន្តបែងចែកដីធ្លី តាមរយៈការអនុវត្ត តាមកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើ ប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធាពលី និងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធ ដែលគ្មានឬខ្វះដីពិតប្រាកដ។

បងប្អូនអាជីវកតាមផ្សារ ដែលស្ថិតលើ ទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់និងអាស្រ័យផលទៅឱ្យកូន ឬអ្នកដទៃ បាន ដោយពុំមានការកំណត់អាណត្តិ ព្រមទាំង លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អីនៅតាមទីផ្សារទូទាំងប្រទេស។

ផ្តល់ជូនប្រជាជនដោយឥតគិតថ្លៃសេវា ចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

បន្តអនុវត្តការតភ្ជាប់បណ្តាញអគ្គិសនី នៅជនបទ ដើម្បីឈានទៅសម្រេចគោលដៅ គ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០២០។ បញ្ចុះថ្លៃប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ មក ត្រឹម៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ អ្នកប្រើប្រាស់មិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង មួយខែ ចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅ។

ដំឡើងកម្រិតអប្បបរមា នៃប្រាក់បៀវត្ស ជាប់ពន្ធដល់១.០០០.០០០រៀល។

បន្តគិតគូរជំរុញដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងដំឡើង ប្រាក់ឈ្នួលរបស់កម្មករ និយោជិត សម្រាប់ឆ្នាំ ២០១៨ បន្តទៀត។

បន្តសាងសង់គេហដ្ឋានជូនគ្រួសារអតីត យុទ្ធជនក្រីក្របន្ថែមទៀត។

.អង្គសន្និបាតគាំទ្រជំរុញអនុវត្តកំណែ ទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះ រួមទាំង កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅ ធ្វើការផ្ទេរមុខងារធនធានទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ពិសេស នៅថ្នាក់ឃុំ សង្កាត់ និង ក្រុង ស្រុក ខណ្ឌ ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានកាន់តែកៀក នឹងប្រជាជន កាន់តែមានគុណភាពប្រសិទ្ធភាព  និងកាន់តែឆ្លើយតបតម្រូវការរបស់ប្រជាជន។

.អង្គសន្និបាតកំណត់ទិសដៅភារកិច្ច សំខាន់ៗ ដើម្បីបន្តអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឱ្យសម្រេច បានជោគជ័យ ដើម្បីបម្រើប្រជាជនក្នុងការជំរុញ ការអភិវឌ្ឍឃុំ សង្កាត់បន្តទៀត។ នៅក្នុងដំណើរការនេះ គណបក្សប្រជាជនកម្ពុជា គោរពអនុវត្ត យ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌សម្រាប់ការបោះឆ្នោត ហើយ ចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗ ទៀត ក្នុងការពង្រឹងបរិយាកាសនយោបាយឱ្យ បានល្អប្រសើរប្រកបដោយលក្ខណៈអព្យាក្រឹត និងប្រជាធិបតេយ្យ ដើម្បីធានាឱ្យការបោះឆ្នោត នេះ បានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និង យុត្តិធម៌។

.អង្គសន្និបាត រក្សាជំហរស្មោះសរ ម៉ឺងម៉ាត់ក្នុងការអនុវត្តវប្បធម៌សន្ទនាជាមួយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា រួមគ្នាបម្រើ ប្រទេសជាតិ និងប្រជាជន ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ និងការគោរពគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ព្រមជាមួយនេះ គណបក្សប្រជាជនកម្ពុជា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តា គណបក្ស អង្គការសង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀត ដើម្បីលើកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និង ជំរុញការអភិវឌ្ឍប្រទេសជាតិ។ គឺមានតែកិច្ច សហការគ្នាប្រកបដោយភាពស្មោះត្រង់ ហើយ ជ្រោងខ្ពស់នូវទង់អធិបតេយ្យជាតិប៉ុណ្ណោះ ទើប អាចធានាបាននូវផលប្រយោជន៍របស់ជាតិ និង ប្រជាជន។

អង្គសន្និបាត បានអនុម័តកែប្រែខ្លឹមសារ មួយចំនួនក្នុងប្រការ ២៥ប្រការ ៣១ និងប្រការ ៣៣ នៃបទបញ្ជាផ្ទៃក្នុងគណបក្ស ឱ្យស្របតាម ការវិវត្តន៍នៃសភាពការណ៍និងភារកិច្ចបច្ចុប្បន្ន។

១០អង្គសន្និបាត បានអនុម័តកែសម្រួល រចនាសម្ព័ន្ធគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលពីចំនួន ៧រូប ដល់១១រូប ដោយបានសម្រួលភារកិច្ចសមាជិកចំនួន៤រូប បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក ចំនួន ៨រូប នឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម នៃ ប៉េណា ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល ជំនួសឯកឧត្តម សាយ ភូថង ដែលបានទទួលមរណភាព។

១១អង្គសន្និបាតវាយតម្លៃខ្ពស់ និងកោត សរសើរចំពោះក្រុមការងារគណៈកម្មាធិការ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូបដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការអនុវត្ត រាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន។ ក្នុងនោះបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ អប់រំចលនា និងជួយបង្កលក្ខណសម្បត្តិឱ្យសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋបាន  ទៅចុះឈ្មោះបោះឆ្នោតបានច្រើនលើសលប់។ សន្និបាតបានណែនាំដល់គ្រប់ក្រុមការងារ និង គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រីគណបក្សគ្រប់រូប បន្តផ្សារភ្ជាប់ជាមួយមូលដ្ឋានទាំង នៅឃុំសង្កាត់ ទាំងនៅក្រសួង ស្ថាប័ន អង្គភាព របស់ខ្លួន ដើម្បីស្វែងយល់ និងជួយដោះស្រាយ នូវការលំបាក និងសំណូមពរនានារបស់ប្រជាជន។

១២អង្គសន្និបាតសូមសម្តែងនូវការគោរព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជន រួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេងចំពោះការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបាន ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស។ ព្រមជាមួយនេះ អង្គសន្និបាតសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ចំពោះប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបាននិង កំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជន កម្ពុជា។

អង្គសន្និបាតអំពាវនាវដល់ប្រជាជនកម្ពុជា ទាំងមូល សូមរួបរួមសាមគ្គីជាធ្លុងមួយនៅក្រោម ដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីសម្រេចបាននូវ សមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES