Friday, April 19, 2024
Homeព័ត៌មានជាតិចូលច្រៀងខារ៉ាអូខេ មិនដឹងខឹងរឿងអី បានជាទៅវ៉ៃថៅកែហាងវិញ

ចូលច្រៀងខារ៉ាអូខេ មិនដឹងខឹងរឿងអី បានជាទៅវ៉ៃថៅកែហាងវិញ

ភ្នំពេញ៖ យុវជន៣នាក់ ចូលទៅច្រៀងខារ៉ាអូខេសង្ស័យខឹងនារីខារ៉ាអូខេ ឬថៅកែក៏មិន ដឹងបានជាគិតលុយរួចចេញទៅបាត់៥នាទីហើយនាំបក្សពួកមកវាយថៅកែប្រុសនិង ថៅកែស្រីឲ្យរងរបួស ហើយរត់គេចខ្លួនបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ តាមបណ្តាយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ហាងមានឈ្មោះ   ជិន រម្យ ភេទប្រុស អាយុ២៦ឆ្នាំជាថៅកែខារ៉ាអូខេ យីហោ ប្លូថោន ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុកបាទី ខេត្ត

តាកែវ  និងប្រពន្ធមានឈ្មោះ ទឹម សុង ភេទស្រី អាយុ២៨ឆ្នាំ ជាថៅកែស្រី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាប្តី បានិយាយប្រាប់ថា មុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីនៅហាងគាត់មានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿងលុះផឹកស៊ីដល់ម៉ោងកើតហេតុខាងលើបានគិតលុយរួចហើយបាននាំគ្នាចេញទៅបាត់អស់ប្រមាណ៥នាទីជន បង្កបានត្រឡប់មកវិញដោយហៅបក្សពួកមកថែម៦នាក់ទៀត មកដល់បានព្រួតវាយ ទៅលើរូបគាត់ដែលពុំដឹងមានរឿងអ្វីសោះគាត់កំពុងតែអង្គុយលើសាឡុងត្រូវជនបង្កវាយខៀវភ្នែកនិងរយះថ្ពាល់ហូរឈាម ឃើញបែបនេះស្រ្តីជាប្រពន្ធរបស់ថៅកែខារ៉ាអូខេ បានរត់ទៅទាញយកម៉ូតូ របស់ជនបង្កទុកត្រូវជនបង្កទះកំភ្លៀងរយះគុម្ពត្រចៀក ហើយជនបង្ករត់គេចខ្លួនបាត់អស់បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AP  5272 នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប និង យកម៉ូតូរបស់ជនបង្កទៅប្រគល់ឲ្យសមត្ថកិច្ចរក្សាទុក ។

ចំពោះហេតុការណ៍ខាងលើជាសម្តីអះអាងរបស់ជនរងគ្រោះ ចំណែកជនបង្ករត់គេចខ្លួន បាត់ហើយមិនដឹងថា មូលហេតុដែលឈានដល់ការវាយតប់ថៅកែខារ៉ាអូខេខាងលើនេះ បណ្តាលមកពីខឹងនារីខារ៉ាអូខេឬមានទំនាស់ជាមួយថៅកែទេ ៕

ដោយ៖ ថោង ធីម

20161207_015354 dffddfs 20161207_015320

RELATED ARTICLES