Thursday, April 25, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាម​ រកចំណូល​បាន​២,២ប៊ីលាន ដុល្លារ​ពីការ​នាំ ចេញអង្ករឆ្នាំ​នេះ

វៀតណាម​ រកចំណូល​បាន​២,២ប៊ីលាន ដុល្លារ​ពីការ​នាំ ចេញអង្ករឆ្នាំ​នេះ

ព័ត៌មានទីផ្សារអង្ករ

វៀតណាម៖ ក្រសួងកសិកម្ម​ និង​អភិវឌ្ឍន៍ ជនបទបាន ឲ្យដឹងថា​ ក្នុងឆ្នាំ​២០១៦ នេះ​វៀតណាម ​បាន​នាំចេញ​ អង្ករ​​ប្រមាណជា​៤,៨៨ លានតោន​ ដែល​ រកចំណូល​ បាន​ចំនួន ​២,២ប៊ីលានដុល្លារ​ ថយចុះ ​២៥,៨%​ផ្នែក បរិមាណនិង​ ២១,២%​ចំពោះ​ ទំហំទឹកប្រាក់​ពីមួយឆ្នាំ ទៅមួយឆ្នាំ ។

ក្នុងអំឡុងខែធ្នូ​តែ មួយខែ​ ប្រទេស វៀតណាម នាំចេញ​អង្ករ ទៅ​បរទេស ​បានចំនួន​ ៣៩៩.០០០​តោន ដែលមាន ទំហំទឹកប្រាក់​១៨១លាន ដុល្លារ ។

ចិន​នៅ​តែ​ជា អ្នក​នាំចូល ​អង្ករវៀត ណាម​ច្រើន ជាងគេបំផុត​ លើ​ពិភពលោក ដដែល​ ជាមួយនិង ភាគហ៊ុនទីផ្សារ ៣៥,៩% ។ កាលពី​១១ខែមុន វៀតណាម ​បាន​នាំ ចេញ​ទៅកាន់​ ប្រជាជាតិមួយ នេះ​ចំនួន​ ១,៦១លានតោន​ ដែល មានទំហំ ទឹកប្រាក់ ​៧២២,២​លាន​ដុល្លារ​ថយចុះ​២០,៥% ផ្នែកបរិមាណ ​និង​១១,៧% ​ចំពោះ​ទំហំ ទឹកប្រាក់​ធៀប ​នឹង​​អំឡុង ពេលដូចគ្នា កាលពីឆ្នាំ​២០១៥ ។

ចំណែកហ្គាជា​ ប្រទេស​នាំ ចូល​អង្ករ ច្រើនជាងគេ បំផុតទី​២លើ ពិភពលោកពី វៀតណាម​ជា មួយនិង ​ផ្សារហ៊ុន​១១,១%​។

ទីផ្សារ​ធំៗ​មាន និន្នាការ ថយចុះ​ក្នុងការ​ នាំចូលអង្ករ ពីវៀតណាម​ ដូចជាហ្វីលីពីន ធ្លាក់ចុះ ៦៥% ម៉ាឡេស៊ី ថយចុះ៤៨%​ អាមេរិក ថយចុះ៣៣% សិង្ហបុរីថយ៣០,៧% កូឌីវ័រ ថយ​២១,៥% និង​ ហុងកុង ​ថយ​១៩% ។

គួរបញ្ជាក់ផង ដែរថា​ទិន្នផល អង្ករសរុបរ បស់វៀតណាម ​ត្រូវបានគេ ប៉ាន់ប្រមាណ ថា​មាន​ចំនួន ​៤៣,៦​លាន ដុល្លារ​ថយ ចុះ​៣,៣%​ធៀបនឹងឆ្នាំទៅ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES