ព័ត៌មានទីផ្សារអង្ករ
វៀតណាម៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទបាន ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ នេះវៀតណាម បាននាំចេញ អង្ករប្រមាណជា៤,៨៨ លានតោន ដែល រកចំណូល បានចំនួន ២,២ប៊ីលានដុល្លារ ថយចុះ ២៥,៨%ផ្នែក បរិមាណនិង ២១,២%ចំពោះ ទំហំទឹកប្រាក់ពីមួយឆ្នាំ ទៅមួយឆ្នាំ ។
ក្នុងអំឡុងខែធ្នូតែ មួយខែ ប្រទេស វៀតណាម នាំចេញអង្ករ ទៅបរទេស បានចំនួន ៣៩៩.០០០តោន ដែលមាន ទំហំទឹកប្រាក់១៨១លាន ដុល្លារ ។
ចិននៅតែជា អ្នកនាំចូល អង្ករវៀត ណាមច្រើន ជាងគេបំផុត លើពិភពលោក ដដែល ជាមួយនិង ភាគហ៊ុនទីផ្សារ ៣៥,៩% ។ កាលពី១១ខែមុន វៀតណាម បាននាំ ចេញទៅកាន់ ប្រជាជាតិមួយ នេះចំនួន ១,៦១លានតោន ដែល មានទំហំ ទឹកប្រាក់ ៧២២,២លានដុល្លារថយចុះ២០,៥% ផ្នែកបរិមាណ និង១១,៧% ចំពោះទំហំ ទឹកប្រាក់ធៀប នឹងអំឡុង ពេលដូចគ្នា កាលពីឆ្នាំ២០១៥ ។
ចំណែកហ្គាជា ប្រទេសនាំ ចូលអង្ករ ច្រើនជាងគេ បំផុតទី២លើ ពិភពលោកពី វៀតណាមជា មួយនិង ផ្សារហ៊ុន១១,១%។
ទីផ្សារធំៗមាន និន្នាការ ថយចុះក្នុងការ នាំចូលអង្ករ ពីវៀតណាម ដូចជាហ្វីលីពីន ធ្លាក់ចុះ ៦៥% ម៉ាឡេស៊ី ថយចុះ៤៨% អាមេរិក ថយចុះ៣៣% សិង្ហបុរីថយ៣០,៧% កូឌីវ័រ ថយ២១,៥% និង ហុងកុង ថយ១៩% ។
គួរបញ្ជាក់ផង ដែរថាទិន្នផល អង្ករសរុបរ បស់វៀតណាម ត្រូវបានគេ ប៉ាន់ប្រមាណ ថាមានចំនួន ៤៣,៦លាន ដុល្លារថយ ចុះ៣,៣%ធៀបនឹងឆ្នាំទៅ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា