Friday, March 29, 2024
Homeប្លែកៗបំបែកកំណត់ ត្រាពិភពលោក យកក្បាលទល់ ក្បាលដើរឡើងជណ្តើរ (មានវីដេអូ)

បំបែកកំណត់ ត្រាពិភពលោក យកក្បាលទល់ ក្បាលដើរឡើងជណ្តើរ (មានវីដេអូ)

ព័ត៌មានប្លែកៗជុំវិញពិភពលោក

ប្លែកៗ៖ សិល្បៈ​ករដែលជា​អ្នក​សម្តែងសៀក​ជនជាតិ​វៀតណាមពីរនាក់​បងប្អូន​គឺលោក Giang Quoc Co និង​លោក Giang Quoc Nghiep បាន​បំបែក​កំណត់ត្រាពិភពលោកលើសៀវភៅ​ហ្គីណេសកាលពីថ្ងៃព្រហស្បត្តិ៍នេះ​តាមរយៈ​ការ​ដើរឡើងកាំជណ្តើរ​​រហូតដល់​ថ្នាក់កំពូល​ដោយប្រើ​ក្បាលទល់នឹងក្បាល​ប្រកបដោយ​លំនឹង​។

​ភាពអង់អាចក្លាហាន​​​ក្នងការ​បំបែក​កំណត់ត្រា​ពិភពលោក​នេះ​បាន​ធ្វើ​ឡើង​នៅ​កាំជណ្តើរ​ឡើង​ព្រះវិហារ Cathedral ក្នុងទីក្រុង Girona ប្រទេស​អេស្ប៉ាញ ។

ព្រះវិហារគ្រិស្តសាសនា Cathedral ត្រូវបាន​គេស្គាល់យ៉ាងច្បាស់​​ថា​ជាទីកន្លែង​សម្រាប់​ការ​សម្តែង​​​កុន​ក្នុង​រឿង​ដែលមាន​ស្តេចឡើងសោយរាជ្យ​​របស់​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​។

គួរបញ្ជាក់ថា​សិល្បៈករ​ជនជាតិវៀតណាមទាំងពីរនាក់បងប្អូន​នេះ​បានបំបែកកំណត់​ត្រាពិភពលោក​ក្នុង​សៀវភៅហ្គីណេស​ដោយការ​ឡើង​កាំជណ្តើរ​ចំនួន៩០​កាំ​ក្នុង​ថេរវេលា៥២​វិនាទី ដោយយកក្បាលទល់នឹងក្បាល​ដើរឡើង ។

https://www.youtube.com/watch?v=gKRU3z5gD4w

 

 

RELATED ARTICLES