Tuesday, December 24, 2024
Homeប្លែកៗបុរសឡើងតណ្ហា គាស់ផ្នូរចូលរំលោភសាកសព បាក់ដីសង្កត់ស្លាប់

បុរសឡើងតណ្ហា គាស់ផ្នូរចូលរំលោភសាកសព បាក់ដីសង្កត់ស្លាប់

យុវជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពលួចគាស់ផ្នូរសាកសពនារីម្នាក់ ដែលទើបនឹងត្រូវក្រុមគ្រួសារបញ្ចុះកាលពីក្បាលព្រលប់ បំណងចូលទៅរំលោភសេពសន្ថវៈសាកសព ប៉ុន្តែអកុសល ត្រូវដីបាក់សង្កត់ស្លាប់ក្នុងផ្នូរ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតំបន់រដ្ឋបាល Irepodun ទីក្រុង Nascent នៃរដ្ឋ Osun ប្រទេសនីហ្សេរីយ៉ា។

យុវជនដែលលួចគាស់ផ្នូរចូលទៅរំលោភសព តែមិនទាន់បានសម្រេច ក៏ត្រូវដីបាក់សង្កត់ស្លាប់ មានឈ្មោះ Abdullahi អាយុ២០ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីប៉ូលិសប្រចាំតំបន់ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មាននារីវ័យក្មេងម្នាក់បានបាត់បង់ជីវិត និងត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យសពតាមប្រពៃណី លុះដល់វេលាក្បាលព្រលប់ ក៏ដង្ហែសពយកទៅបញ្ចុះនៅចំណុចទីវាលបញ្ចុះសពមួយកន្លែង ក្នុងមូលដ្ឋានខាងលើ។ ស្រាប់តែនៅព្រឹកថ្ងៃបន្ទាប់ ក្រុមគ្រួសារសពបានប្រទះឃើញថា នៅជុំវិញផ្នូរនារីរងគ្រោះ មានស្នាមជីករណ្តៅ និងថែមទាំងឃើញមានមនុស្សប្រុសម្នាក់ ត្រូវដីបាក់សង្កត់ជាប់ស្លាប់នៅក្នុងផ្នូរជាមួយសាកសព ដោយសល់តែមួយកំណាត់ជើងត្រឹមជង្គង់ប៉ុណ្ណោះ ដែលលៀនចេញមកក្រៅ។

ក្រោយប្រទះឃើញរូបភាពបែបនេះ ក្រុមគ្រួសារសពក៏ប្រញាប់រាយការណ៍ទៅកាន់ប៉ូលិសប្រចាំតំបន់ឱ្យចុះមកពិនិត្យភ្លាមៗ និងបានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់មហាជន នាំគ្នាមកចោមរោមមើលទាំងអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំង ថាតើយុវជនរូបនោះចូលទៅក្នុងផ្នូរ ក្នុងបំណងអ្វី?

តាមការស៊ើបអង្កេតរបស់ប៉ូលិស បានបង្ហាញថា យុវជន Abdullahi បានជីកលុងរណ្តៅល្មមតែមួយតួខ្លួន  ដើម្បីចូលទៅរកសាកសពប៉ុនប៉ងរំលោភ ប៉ុន្តែនៅពេលដែលយុវជននេះព្យាយាមចូលទៅក្នុងផ្នូរផ្នែកខាងលើនៃរាងកាយសព ស្រាប់តែដីបានបាក់សង្កត់ ធ្វើឱ្យមិនអាចរើខ្លួនចេញមកវិញបាន ក៏ថប់ដង្ហើមស្លាប់ក្នុងផ្នូរនោះតែម្តង ដោយសល់តែជើងមួយកំណាត់ត្រឹមជង្គង់លៀនចេញមកក្រៅផ្នូរ។

ហេតុការណ៍ខាងលើនេះ បានធ្វើឱ្យមនុស្សម្នាក់ក្នុងតំបន់ កើតមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ព្រមទាំងបានសន្និដ្ឋានថា យុវជន Abdullahi គឺជាមនុស្សតែម្នាក់គត់ ដែលបានប្រព្រឹត្តសកម្មភាពរំលោភសាកសព និងលួចគ្រឿងអលង្ការបស់សាកសព ដែលកន្លងមក ករណីនេះធ្លាប់មានជាញឹកញាប់នៅក្នុងតំបន់ខាងលើ។

គួររំលឹកផងដែរថា នៅក្នុងប្រទេសកម្ពុជា ក៏ធ្លាប់កើតមានករណីស្រដៀងគ្នានេះផងដែរ ដោយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ មានបុរសម្នាក់ប្រដាប់ដោយឧបករណ៍កាំបិតប៉័ងតោ កាំបិតផ្គាក់ ចប ម្ជុលចាក់ថ្នាំ និងស្រោមអនាម័យ ដែលប្រើរួចចំនួន៣ផង បានជីកផ្នូរ និងគាស់មឈូសចូលទៅដេកជាមួយសាកសពនារីវ័យ១៧ឆ្នាំម្នាក់ នៅក្នុងក្តារមឈូស នៅចំណុចភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យដែលបានធ្វើសកម្មភាពលួចគាស់ផ្នូរចូលទៅរំលោភសាកសពនារីវ័យក្មេងដល់ក្នុងក្តារមឈូស មានឈ្មោះជិន ឈាន អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកសពនារីរងគ្រោះ មានអាយុ១៧ឆ្នាំ ជាអ្នកភូមិផងរបងជាមួយគ្នា។

បុរសជិន ឈាន ពេលគាស់ផ្នូររំលោភសាកសពនៅព្រៃវែង

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ អ្នកភូមិបានទៅដល់ប្រទះឃើញជនសង្ស័យកំពុងស្ថិតនៅក្នុងក្តារមឈូសជាមួយសាកសព ដោយសាកសពនៅក្នុងក្តារមឈូសនោះ ថែមទាំងស្ថិតក្នុងភាពអាក្រាតកាយទៀតផង ហេតុនេះទើបមានការសង្ស័យថា ជនសង្ស័យលួចគាស់ផ្នូរចូលទៅរំលោភសាកសពរហូតដល់បានសម្រេច។

យ៉ាងណា ជនសង្ស័យខាងលើ ត្រូវបានតុលាការខេត្តព្រៃវែង បានសម្រេចចោទប្រកាន់តាមមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌ ចែងអំពីបទល្មើសទាក់ទងជាមួយការប៉ះពាល់ដល់បូរណភាពនៃសាកសព ដែលបានចែងថា អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល៕

RELATED ARTICLES