Saturday, April 20, 2024
Homeប្លែកៗគូស្នេហ៍ខ្ពស់ជាងគេលើលោក

គូស្នេហ៍ខ្ពស់ជាងគេលើលោក

ប្តីប្រពន្ធមួយគូ​ មានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ដោយបុរសជាប្តីមានកម្ពស់ ២,៣៦ម៉ែត្រ និងស្ត្រីជាភរិយា មានកម្ពស់ ១,៨៧ម៉ែត្រ។

​បុរសជាប្តី មានឈ្មោះ ស៊ុន មិញ អាយុ ៣៣​ឆ្នាំ មាន​កម្ពស់ ២,៣៦ម៉ែត្រ និងស្ត្រីជាភរិយាឈ្នោះ ស៊ូយ៉ាន អាយុ ២៩​ឆ្នាំ មានកម្ពស់ ១,៨៧​ម៉ែត្រ។

បុរសជាប្តីបានឲ្យដឹងថា គាត់ជាកីឡាករបាល់បោះ ចំណែកស្ត្រីជាប្រពន្ធ ជាកីឡាករបាល់ឱបហើយពួកគេបានជួបស្គាល់គ្នា នៅក្នុងការប្រកួតកីឡាជាតិ ហើយក្រោយពេលស្គាល់គ្នាបានរយៈពេល ៤ឆ្នាំ ពួកគេក៏បានរៀបការជាមួយគ្នា។

បុរសជាប្តី ឈ្មោះ ស៊ុន មិញ បានឲ្យដឹងថា ទោះបីជាគាត់មានកម្ពស់ខ្ពស់បែបនេះ តែមិនជាឧបសគ្គសម្រាប់ស្នេហាជាមួយភរិយារបស់គាត់ឡើយ គ្រាន់តែពិបាករឿងគ្រែដេកបន្តិច ព្រោះត្រូវកម្មង់គ្រែប្រវែងដល់ទៅជាង ៣ម៉ែត្រ។

បុរសខ្ពស់ជាងគេរូបនេះ បន្តថា ចំណុចលំបាករបស់គាត់គឺ​ពេល​ធ្វើដំណើរ​ទេសចរ​ម្តងៗ ​​មានការលំបាកក្នុងការជិះ​រថយន្តតាក់ស៊ី ឡាន​ក្រុង និង​រួម​ទាំង​យន្តហោះ​ផងដែរ។ ចំណែកការស្នាក់នៅ​សណ្ឋាគារ ឬផ្ទះសំណាក់ក៏​លំបាក ​ព្រោះ​ភាគច្រើនគាត់​មិន​អាច​ឈរ​ត្រង់​ខ្លួន​បាន។

គួរបញ្ជាក់ថា បុរសខ្ពស់ជាងគេលើពិភពលោកនេះ ត្រូវបានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ផងដែរ៕

RELATED ARTICLES