ផឹកស៊ីស្រវឹងនឹកឃើញចង់ទៅជក់ថ្នាំញៀនចេញលុយមិនស្មើគ្នា វាយបែកក្បាលហូរឈាម

gfdfdfsd

ភ្នំពេញ៖ យុវជន២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោមឃាត់ខ្លួន បន្ទាប់ពីពេលវាយគ្នាបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួនបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០​នាទី​យប់ថ្ងៃទី​១០ ខែធ្នូ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ ។

ជនរងគ្រោះរងបួសបែកក្បាលមានឈ្មោះ ស ជន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិកំពង់ខ្លាញ់ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ចំណែកជនបង្កឈ្មោះហូរ ណារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុជនបង្ក និងជនរងគ្រោះមិនមានជាមិត្តភក្កិនឹងគ្នាគ្រាន់តែស្គាល់គ្នាមួយដំណើរពេល​អង្គុយផឹកស៊ី​ជាមួយគ្នានៅតាមចិញ្ចើម​ផ្លូវដោយផឹកតាំងពីព្រលប់មានគ្នា៤នាក់ រហូតដល់ម៉ោងកើតហេតុខាងលើនៅសល់តែគ្នា ២នាក់ស្រវឹងរៀងៗខ្លួននឹកឃើញចង់ទៅជក់ថ្នាំញៀន ពេលនោះជនរងគ្រោះបានអោយលុយទៅជនបង្កចំនួន២៥០០០រៀល ហើយបានប្រាប់ទៅជនបង្កថាខ្លួនមានលុយតែប៉ុណ្ណឹង បើចង់បានលុយច្រើនជាងហ្នឹងទាល់តែយកកុងទ័រម៉ូតូទៅបញ្ចាំតែដោយជនភាគីម្ខាងទៀតមិនព្រម​ក៍​ទាញដុំថ្មមកវាយកំទេចកុងទ័រម៉ូតូ​តែម្តងធ្វើឲ្យជនរងគ្រោះ​ទប់​កំហឹងមិនបាន ក៏រើសដុំថ្ម​ដេញ​គប់វិញរួចស្រែកថាចោរៗ រហូតតាមទាន់ វាយនិងដុំថ្មចំថ្ងាសរហូតបែកក្បាលឈាមប្រឡាក់​ពេញអាវដេកដួលនៅនិងដី ។

ភ្លាមៗនោះ សមត្ថកិច្ចបានទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់អង្គភាព៧១១ ដឹកយកទៅសង្គ្រោះ ផងដែរប៉ុន្តែជនរងគ្រោះមិនព្រមទៅមន្ទីរពេទ្យទេ ក្រោយមកក្រុមសង្គ្រោះបានជួយលាង និងរុំមុខរបួសអោយរួចត្រូវបានសមត្ថកិច្ចនាំខ្លួនភាគីទាំងសងខាងទៅសួរនាំនៅប៉ុស្តិ៍នគរ បាលសំរោងក្រោម។

ក្នុងករណីទំនាស់ខាងលើនេះ បើតាមសមត្ថកិច្ចបានប្រាប់ថាក្រោយពីយកមកធ្វើការសាក​សួរ​ភាគីសងខាងបានព្រមព្រៀងធ្វើការចរចាគ្នាដោយជនបង្កបានចេញថ្លៃថ្នាំព្យាបាលឲ្យទៅខាងរងរបួស ចំនួន៨០ដុល្លារបញ្ជប់រឿង នៅកន្លែងប៉ុស្តិ៍តែម្តង ៕

ដោយ៖ សុខ ស៊ីឌី

ddfsssfd