Wednesday, April 24, 2024
Homeព័ត៌មានជាតិខឹង​ប្រពន្ធ​ស្តីឲ្យ​រឿង​ផឹក​ស្រា ទាញ​វែក​សម្ល​សំពង​ស្លាប់

ខឹង​ប្រពន្ធ​ស្តីឲ្យ​រឿង​ផឹក​ស្រា ទាញ​វែក​សម្ល​សំពង​ស្លាប់

ភ្នំពេញ បុរសម្នាក់វាយប្រពន្ធខ្លួននឹងវែកសម្ល រហូតស្លាប់ រួចបញ្ជូនទៅមន្ទីរពេទ្យដោយប្រាប់ថា ប្រពន្ធដួលក្នុងបន្ទប់ទឹកត្រូវក្បាល តែត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយវាយប្រពន្ធកាលពីល្ងាចមិញ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យជាប្ដី បានបញ្ជាក់ថា នៅម៉ោងប្រមាណ ជាង១១យប់ថ្ងៃទី៥ ខែមករា ខ្លួននឹងប្រពន្ធបានឈ្លោះប្រកែកគ្នា ដោយសាររឿងផឹកសីុ ហើយជនសង្ស័យបានយកវែកសម្ល វាយរហូតដល់ប្រពន្ធរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ នៅម៉ោងប្រមាណ៥ទាបភ្លឺ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។ អ្វីដែលគួរឲ្យអាណិតនោះ គឺក្មេងតូចៗ៣នាក់ នៅកំព្រា ពីព្រោះម្តាយត្រូវស្លាប់ និងឪពុកត្រូវជាប់គុក។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញ នាំទៅចង្អុលបង្ហាញនៅកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ។

អត្ថបទលម្អិតសូមមើលលើទំព័រកាសែត នគរធំ

 

RELATED ARTICLES