Saturday, April 20, 2024
Homeព័ត៌មានជាតិមូល​ដ្ឋាន​សម្ភារៈ នៃ​គ្រឺះ​ស្ថាន​សិក្សា

មូល​ដ្ឋាន​សម្ភារៈ នៃ​គ្រឺះ​ស្ថាន​សិក្សា

ជិវភាពរស់នៅរបស់ប្រជាជន ជាកញ្ចក់ ឆ្លុះបញ្ចាំង បង្ហាញកម្រិតអប់រំ នៅទីនោះ តំបន់នោះ ប្រទេសនោះ។ ជិវភាពរស់នៅ គឺ ជាភាពនៃការរស់នៅដោយសុខស្រួល ឬដោយ លំបាកលំបិន ឬដោយក្រីក្រ ឬដោយមានអំពើ- ហិង្សា ឈ្លោះវាយតប់ កាប់ចាក់បាញ់សម្លាប់ រំលោភផ្លូវភេទ ឬមានលួចប្លន់ មានបោកប្រាស់ កេងប្រវ័ញ្ច៘ និយាយរួម សង្គមកម្ពុជា ក្នុង ជីវភាពរស់នៅ មានអ្នកមាន អ្នកក្រ មានអំពើ ហិង្សា ជម្លោះវាយតប់ កាប់ចាក់ បាញ់ ញៀន ថ្នាំ អំពើអត្តឃាត លួចប្លន់ ចាប់រំលោភផ្លុវភេទ រំលោភសម្លាប់ ជះទឹកអាស៊ីដ…។ អំពើទាំង- ឡាយនោះហើយដែលធ្វើឱ្យប្រជាជនខ្វះសេច- ក្តីសុខ។ អ្នកប្រព្រឹត្តអំពើអស់នោះ ភាគច្រើន បំផុត អ្នកគ្មានការអប់រំសើ ឬមានការអប់រំតិច យូរមាននិស្សិតមហាវិទ្យាល័យម្តង។ និស្សិត នោះ សេពគប់ជនពាលដែលគ្មានការអប់រំ ដូច សុភាសិតបុរាណខ្មែរ ពោលថា “គ្មានអ្វីធំជាង ការសេពគប់” គឺសេពគប់អាចារ្យ ទៅជាអាចារ្យ សេពគប់ចោរ ទៅជាចោរ។ ដោយសង្ខេបអ្នកក្រ រស់នៅដោយវេទនា ធ្វើអំពើហិង្សា ធ្វើអំពើ- អសកម្ម សុទ្ធអ្នកគ្មានការអប់រំ ឬអប់រំបានតិច តួច។ ចង់បញ្ជាក់ថា ការអប់រំមានសារសំខាន់ ខ្លាំងណាស់ វិស័យអប់រំ មានសារសំខាន់លើ វិស័យនានា មនុស្សគ្មានការអប់រំ ឬអប់រំបាន តិចតួចនេះហើយ ក្លាយទៅជាអ្នកក្រ ធ្វើអំពើ ហិង្សា បង្លើតជម្លោះវាយតប់ កាប់សម្លាប់ បាញ់ ប្រហារ លួចប្លន់ ប្លន់សម្លាប់ រំលោភកុមារស្ត្រី រំលោភសម្លាប់…។ ដូច្នេះក្រសួងអប់រំ មាន បេសកកម្មចម្បងជាយុទ្ធសាស្ត្រ គឺ “ប្រជាជន ភាគតិច មានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយ សីលធម៌ “ដែលមានយុទ្ធសាស្ត្រទី១” បង្កើត បង្កើនគ្រឹះស្ថានសិក្សា បង្កើនបន្ទប់រៀន បង្កើន ចំនួនអ្នកគ្រូមត្តេយ្យ គ្រូបង្រៀន សាស្ត្រាចារ្យ បង្កើត និងបង្កើនជារៀងរហូត”។

ក្រសួងអប់រំបង្កើត និងបង្កើនគ្រឹះស្ថាន សិក្សាពីកម្រិតទាំបបំផុត រហូតដល់កម្រិតខ្ពស់ បំផុត ដែលជាថ្នាក់ក្រោយឧត្តមសិក្សា ៖

-ទារកដ្ឋាន សាលាមត្តេយ្យ ៖ យើងតែ យើងយល់ថា ស្ត្រីនៅផ្ទះចិញ្ចឹមថែទាំកូនៗល្អ ជាងស្ត្រីដែលធ្វើការងាររដ្ឋ ឯកជន តែតាមការ រកឃើញបានប្រកាសថាស្ត្រីធ្វើការងារក្រៅផ្ទះ អប់រំកូនបានល្អជាងស្ត្រីនៅតែផ្ទះ។ ម៉្យាងទៀត កូនស្រីច្បងមួយចំនួន ត្រូវបានឪពុកម្តាយមិន ឱ្យចូលរៀន ឬរៀនបានបន្តិច ក៏ឱ្យឈប់រៀន ដើម្បីជួយមើលថែទាំប្អូនៗ។ នាងក្លាយជាក្មេង- ស្រីអភ័ព្វ និងទៅជាស្ត្រីគ្មានចំណេះដឹង ឬមាន ចំណេះដឹងតិចតួចហើយនឹងក្លាយទៅជាគ្រួសារ ក្រីក្រ។ ដូច្នេះត្រូវមានទារកដ្ឋាន នៅតាមភូមិ- ឃុំ និងមត្តេយ្យសាលា នៅតាមភូមិឃុំ អាច ភូមិ៣ មានមត្តេយ្យសាលា២។ បើរដ្ឋពុំទាន់ មានលទ្ធភាព អាចសុំមាតាបិតាឱ្យជួយ ដោយ ហេតុតែស្រលាញ់ និងគិតពីសុវត្ថិភាពកូនតូច ជាកូនធំ ពួកគាត់ប្រាកដជាចូលរួម ។ សាលមត្តេយ្យ ត្រូវជាអង្គភាព ឬស្ថាប័នមួយ ដែល មានទីតាំងមូលដ្ឋាន សម្ភារៈត្រឹមត្រូវ មានបន្ទប់ រៀនសម្រាប់កុមារតូច ទាំងតុទាំងកៅអី មាន បន្គន់អនាម័យតូច សម្រាប់កុមារតូច នៅជាប់ បន្ទប់រៀនតែម្តង មានតុក្តតា កន្លែងកម្សាន្ត ដូចជាទោង យ៉ាងតិច២ មានសួនច្បារ ផ្កាក្រអូប ដើម្បីទាក់ទាញកុមារតូចឱ្យចង់មករៀន មាន ទីធ្លាធំទូលាយ មានអ្នកគ្រូមត្តេយ្យ មាននា- យករងមត្តេយ្យ មានកម្មកររក្សាអនាម័យ ត្រូវ មានបង្គន់ ១-សម្រាប់កុមារា និង២-សម្រាប់ កុមារី សរុបបង្គន់ទាំងអស់៣ សម្រាប់សិស្ស មត្តេយ្យ ។

-សាលាបឋមសិក្សា ៖ ត្រូវមានអ្នកគ្រូ ច្រើនជាងលោកគ្រូ អាចមានអ្នកគ្រូ៨០ភាគរយ នៃ ចំនួនសរុប។ ថ្នាក់ទី១ ដល់ទី៤ គួរមានអ្នកគ្រូ ទាំងអស់ ព្រោះអ្នកគ្រូចាត់ជាម្តាយរបស់កុមារ តូច។ មានទីធ្លាធំទូលាយសម្រាប់រត់លេង ពេល ចេញលេង ដើម្បីប្តូរបរិយាកាសក្នុងថ្នាក់រៀន។ បង្គន់ត្រូវតែមានគ្រប់គ្រាន់ ហើយស្អាតជានិច្ច នៅជាប់ ឬនៅជិតបង្កើយនឹងថ្នាក់រៀន បើ បង្គន់សិស្សប្រុស មាន៣ បង្គន់សិស្សស្រី ត្រូវ មាន៦ មានបណ្តាញទឹកគ្រប់គ្រាន់ និងត្រឹមត្រូវ។

-អនុវិទ្យាល័យ ៖ សូមបញ្ជាក់ថា វិស័យ អប់រំ និងវិស័យសុខាភិបាល ជាជំនាញរបស់ ស្ត្រីជាម្តាយ។ ដូច្នេះវិស័យទាំង២នេះ ត្រូវមាន ចំនួនអ្នកគ្រូបង្រៀន អ្នកគ្រូពេទ្យ ច្រើនជាង អ្នកគ្រូបង្រៀន លោកគ្រូពេទ្យ។ ត្រូវមានអ្នក គ្រូ៧០ទៅ៧៥ភាគរយ នៃចំនួនសរុប។ ត្រូវមានទីធ្លា ធំទូលាយ មានបន្ទប់ពិសោធន៍ បណ្ណាល័យ និង មានបង្គន់អនាម័យបណ្តាញទឹក ដូចជាសាលា បឋមសិក្សាដែរ។

-វិទ្យាល័យ ៖ ចំនួនអ្នកគ្រូ ៦៥ទៅ៧០ភាគរយ នៃចំនួនសរុប មានបន្ទប់ពិសោធ បណ្ណាល័យ មានបង្គន់អនាម័យ និងបណ្តាញទឹក ដូចអនុ- វិទ្យាល័យ។ ទីធ្លាមិនចាំបាច់សិស្សធំៗទេ មាន ក៏ល្អ គ្មានក៏បាន។ កន្លងមក មានសិស្សស្រីមួយ ចំនួន កើតជំងឺទាស់នោម ខ្លះមុនពេលមករៀន មិនហ៊ានផឹកទឹកខ្លះ មានជំងឺក្រួសក្នុងតម្រង នោម ទាំងនេះជាមូលហេតុខ្វះបង្គន់ ឯបង្គន់ ដែលមានហើយ ធុំក្លិនស្អុយ។ ដូច្នេះទាមទារ ឱ្យមានបង្គន់គ្រប់គ្រាន់ និងស្អាតជានិច្ច។ បង្គន់ សិស្បប្រុសមាន៣ បង្គន់សិស្សស្រី ត្រូវមាន៦ ត្រូវ ខណ្ឌដាច់ពីគ្នា និងត្រូវមានកម្មកររក្សាអនាម័យ ចៀសវាងឆ្លងរោគតាមបង្គន និ់ងឱ្យស្របតាម ម្តាយឪពុកគិតពីសុវត្ថិភាពកូនស្រីជាងកូនប្រុស។ សិស្សបោះបង់ចោលការសិក្សា ៧០ភាគរយ មូលហេតុ ក្រីក្រ ២០ភាគរយ ជាសិស្សស្រី មិនហ៊ានទៅរៀន ដោយសារសាលានៅឆ្ងាយពីផ្ទះ ១០ភាគរយ ខ្ជិល រៀន។ ដូច្នេះទាមទារឱ្យមានសាលាច្រើន អនុ- វិទ្យាល័យច្រើន និងអាចមានគោលនយោបាយ អនុគ្រោះដល់សិស្សក្រីក្រ ដែលសិស្សស្រីមាន អាទិភាពទី១។ វិទ្យាល័យនៅខេត្តដាច់ស្រយាល ខ្លះ ដូចជាមណ្ឌលគិរី រតនគិរី៘ ត្រូវមាន អន្តោវាសិកដ្ឋាន ដោយមានរបបឧបត្ថម្ភ តាម ដែលអាចធ្វើបានដោយសិស្សស្រីមានអាទិភាព ទី១។ កាលពីឆ្នាំ២០០៣ ខ្ញុំទៅលេងកោះ ក្នុង ខេត្តកំពង់ចាម មានសិស្សស្រី៣នាក់ ជិះកង់ មកដល់ច្រាំង ដើម្បីឆ្លងទូកម៉ាស៊ីន មករៀន ត្រើយម្ខាង ស្រាប់តែទូកចេញចោល ធ្វើឱ្យពួក នាងយំ។ ឃើញដូចនេះ គួរឱ្យស្តាយណាស់ អាណិតពួកនាងណាស់ បើពួកនាងនៅលើដី គោក គ្មានបញ្ហាបែបនេះទេ។ ដូច្នេះទាមទារ ឱ្យមានគោលនយាបួអនុគ្រោះចំពោះប្រជាជន នៅលើកោះឱ្យកូនចៅបានរៀនសូត្តដូចគេដូច ឯងផង មានដូចជាកោះសូទិន កោះសម្រោង កោះលួង កោះមន្នង ៘ ឱ្យមានវិទ្យាល័យ ទោះបីសិស្សមួយថ្នាក់ មាន១៥នាក់ ក៏ដោយ ក៏ដើម្បីឱ្យមានយុត្តិធម៌ សមធម៌ ចំពោះសិស្ស និស្សិតកម្ពុជា ។

-ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ៖ ត្រូវដឹងថា ការសិក្សារបស់ក្មេងប្រុស និងក្មេង ស្រីមានតម្លៃដូចគ្នា។ ត្រូវមានគោលនយោបាយ អនុគ្រោះបំផុត ដល់និស្សិតស្រី ត្រូវតែរកវិធីធ្វើ យ៉ាងឱ្យនិស្សិតស្រី មានចំនួនស្មើនឹងនិស្សិត ប្រុស ដូចជាមានអន្តេវាសិកដ្ឋាន របបឧបត្ថម្ភ អាហារូបករណ៍ និងវិធីផ្សេងៗទៀត សម្រាប់ និស្សិតស្រី។ មានបន្ទប់ពិសោធ បណ្ណាល័យ ទីធ្លា មិនចាំបាច់ មានក៏ល្អ គ្មានក៏បាន។ សព្វបថ្ងៃ នេះ គ្រឹស្ថានឧត្តមសិក្សាឯកជន ជាដៃគូមិនអាច ខ្វះបានស្របពេលដែលប្រទេសយើងត្រូវបង្កើន ធនធានមនុស្សគ្មានទីបញ្ចប់។ កន្លងមក យើង បង្កើតធនធានមនុស្សប៉ុណ្ណឹង បើប្រៀបធៀប នឹងប្រទេសជិតខាង ដូចជាថៃ វៀតណាម ជា ដើមនោះ ប្រទេសខ្មែរយើង នៅក្រោមគេឆ្ងាយ ណាស់ គិតតាមអាំងឌីកាទ័រ ចាញ់ថៃ ៧,៩៧ ដង ចាញ់វៀតណាម ជិត៣ដង។ ដូច្នេះទាមទារ ឱ្យយើងបង្កើនការខិតខំបណ្តុះបណ្តាលដ៏យូរ- អង្វែតទៅ។ យើងតាមគោលនយោបាយ បង្កើន ធនធានមនុស្សយើងតាមសាលាឯកជនជាដៃគូ ពីអាចខ្វះបាននិងនាយកសាលាឯកជនជាអ្នក ជួលអគារ ជួលគ្រូ ជួលបុគ្គលិក ទិញសម្ភារៈ បរិក្ខារ៘ ត្រូវចំណាយច្រើនណាស់ យោង ទៅនិស្សិឧត្តមសិក្សាមានគំនិតស្រួចស្រាវក្នុង ការសិក្សា ដើម្បីអនាគតល្អ យើងទៅតាម មូលដ្ឋានសម្ភារៈនៅខ្វះខាតចំពោះសាលាឯកជន ដែលទើបដំណើរការក្រោយសាលារដ្ឋ ដែល មូលដ្ឋានសម្ភារៈទាំងអស់នោះ មានតម្លៃខ្ពស់ ណាស់ មិនដូចសម័យកសាងសាលារដ្ឋទេ។ ដូច្នេះ ទីតាំងគ្រឺស្ថានឧត្តមសិក្សាឯកជន គ្រាន់តែជា អតីតផ្ទះល្វែងក៏បានដែរ មានតែបន្ទប់រៀន បន្ទប់ ពិសោធ បណ្ណាល័យ ក៏បានដែរ ពុំចាំបាច់ទីតាំង ធំ ដូចសាកលវិទ្យាល័៧ភូមិន្ទភ្នំពេញ និងសាកល វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជារបស់រដ្ឋ សាងសង់យូរណាស់មកហើយ (១៩៦០)កាលដីនៅទូលាយច្រើននោះទេ៕”

ពីខ្ញុំស៊ីវ សេងហាន

(បណ្ឌិតវិទ្យាសាស្ត្រអប់រំ)

 

RELATED ARTICLES