Saturday, April 27, 2024
Homeព័ត៌មានជាតិ​​រក​ឃើញ​សព​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​​រអិល​ជើង​ធ្លាក់​ទឹក​ទន្លេ​

​​រក​ឃើញ​សព​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​​រអិល​ជើង​ធ្លាក់​ទឹក​ទន្លេ​

​​ភ្នំពេញ ៖ សពស្រ្តីរកស៊ីផ្លូវភេទម្នាក់ដែលរត់គេចពីសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញបានរត់ចុះទៅក្នុងកាណូតទេសចរណ៍នៅមាត់ទន្លេធ្វើឲ្យរអិលជើងធ្លាក់ចូលទឹកបាត់ខ្លួនកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុនៅចំណុចជិតបារទន្លេសាប ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវបានប្រទះឃើញ នៅ​វេលាម៉ោង​៦ព្រលប់ថ្ងៃ​ទី​០៤​ខែ​មករា​ ឆ្នាំ​២០១៧​ នៅក្រោម​ស្ពានព្រះ​មុនីវង្ស​ថ្មី​ សង្កាត់​ច្បារអំពៅ​១​ខណ្ឌច្បារអំពៅ ។

សពស្រ្តី​រងគ្រោះមានឈ្មោះ ប៉ែន​ គន្ធី​ ហៅស្រីម៉ៅ អាយុ​៣៣ឆ្នាំ​  មុខរបរ​រត់​តុនៅ​ហាងបារាំង​ ផ្ទះ​ជួល​ម្តុំ​ផ្សារ​តូច​  សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ មានស្រុកកំនើត​នៅភូមិ
​ពាញែក២​ ស្រុក​សំពៅមាស​ ខេត្ត​ពោធិ៍សាត់​ មានប្តី​ចំនួន​២នាក់​ លែង​លះ​គ្នា​អស់​រយៈ​ពេល​៤ឆ្នាំ​ហើយ​ និង​មាន​កូន​ប្រុស​ចំនួន​២នាក់។

គួររំលឹកកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ សណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ៥ទៅ៦នាក់បានចុះរៀបចំសណ្តាប់ធ្នាប់នៅម្តុំភោជនីយដ្ឋាននិងបារ​ទន្លេសាបធ្វើឲ្យស្ត្រីរកស៊ីផ្លូវភេទដែលអង្គុយនៅលើសួនច្បារភ័យស្លន់ស្លោ​រត់ចុះទៅក្នុងកាណូតទេសចរណ៍​
បណ្តាលឲ្យស្រ្តីម្នាក់រអិលជើងធ្លាក់ជើងចូលក្នុងទឹកទន្លេសាបបាត់ខ្លួន​​។

ប្រភពសាច់ញាតិស្រ្តីរងគ្រោះបានឲ្យដឹងថា បន្ទាប់ពីដឹងថាស្រ្តីរងគ្រោះបាត់ខ្លួនក្រុមគ្រួសារ បានជួលអ្នកនេសាទជនជាតិខ្មែរអ៊ីស្លាមចុះរាវរករយៈពេល៥ថ្ងៃក្នុងតម្លៃ៣០០ដុល្លារ ។
ខណៈពេលខ្មែរអ៊ីស្លាមរុករករយៈពេល៣ថ្ងៃបានប្រទះឃើញសពស្រ្តីរងគ្រោះអណ្តែតនៅ​ជិត​ស្ពានព្រះ​មុនីវង្ស​ថ្មី​ ក៏បានអូសសែងសព​មកដាក់​នៅមាត់ច្រាំងទន្លេ​​  ។

ក្រោយ​ពេល​កើតហេតុ​សពជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ រួច​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​នៅ​វត្តទួល​សង្កែ​  ៕

ណនរ៉ាត់

 

RELATED ARTICLES