Friday, April 19, 2024
Homeព័ត៌មានជាតិឆេះម៉ូតូសណ្តោងរ៉ឺម៉ក នៅលើស្ពានព្រែកសំរោងខាងកើត

ឆេះម៉ូតូសណ្តោងរ៉ឺម៉ក នៅលើស្ពានព្រែកសំរោងខាងកើត

ភ្នំពេញ៖ ម៉ូតូសណ្តោងរ៉ឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានឆាបឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ប៉ុន្តែសាច់កៅស៊ូនៅលើស្ពានបានរងនូវការរោលខ្លោចមួយផ្ទាំង ។

ករណីឆេះម៉ូតូកញ្ចាស់អូសរ៉ឺម៉កនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅលើស្ពានព្រែកសំរោងប៉ែកខាងកើត ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុអ្នកបើករ៉ឺម៉កបានបើកឡើង ស្ពានព្រែកសំរោង ចេញពីតាខ្មៅទៅកោះក្របី ពេលមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែម៉ាស៊ីនម៉ូតូឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ អ្នកបើករ៉ឺម៉កបានលោតចេញពីម៉ូតូហើយស្ទុះទៅយកធុងទឹកចាក់ពន្លត់ភ្លើង តែមិនអាចទប់ស្កាត់បានឡើយ… ទីបំផុតម៉ូតូសណ្តោងរ៉ឺម៉កកញ្ចាស់នេះត្រូវបានភ្លើងឆេះអស់សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ៕

RELATED ARTICLES