Friday, April 26, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃហាង ឆេងផ្ទះនៅ ប្រទេស​ចិន មាន​លំនឹង

តម្លៃហាង ឆេងផ្ទះនៅ ប្រទេស​ចិន មាន​លំនឹង

ទីផ្សារអចលនទ្រព្យ

ចិន៖ ការិយាល័យ​ស្ថិត ជាតិ​បានឲ្យ ដឹងថា​ តម្លៃ​ផ្ទះ​ក្នុង ​ទីក្រុង​ធំ ជាងគេ​បំផុតទី១ និងទី២ របស់ចិន ​មានលំនឹង ​ក្នុងខែធ្នូ ឆ្នាំ​២០១៦ ខណៈ​ទីផ្សារ លំនៅ ឋានក្នុង ស្រុក​បន្ត ស្ងប់ស្ងាត់ ​ដដែល ។

តាមការិយាល័យ សិ្ថតិ ជាតិដែល បាន​ពិនិត្យ​ តម្លៃ​ទីផ្សារ លំនៅឋាន ក្នុងបណ្តា ទីក្រុងធំៗ​ ទាំង៧០ បន្ថែមថា ​តម្លៃ​ផ្ទះថ្មី ជាមធ្យម​គឺ​មាន​កម្រិត ថេរមិន ឡើងហើយ ក៏មិនចុះ​ថ្លៃ កាលពីខែ​មុន​ ក្នុង​បណ្តា ទីផ្សារ ក្រុង ធំជាង គេ​និង ​ឡើងថ្លៃ​០,២% ​នៅ ក្រុងធំ ទី២ដែល​ធ្លាក់​ចុះ​កំ ណើន​០,១% ​និង​០,៤% ​ក្នុង​ខែវិច្ឆិកា ។

ទិន្នន័យរបស់ ការិយា ល័យ​នេះបង្ហាញ ថា​តម្លៃ​ផ្ទះថ្មី​ក្នុង​ ទីក្រុងធំជាង គេទី៣ នៅប្រទេស​ ចិន​បានឡើងថ្លៃ​០,៤%​ពីខែវិច្ឆិកា ដែល​បង្អង់ ល្បឿនពី​ កំណើន០,៨% ។

មន្ត្រី​ស្ថិតិ ជាន់ខ្ពស់​របស់ ការិយាល័យ​ ខាងលើ​ លោក Liu Jianwei បានថ្លែង ថា​ជាទូទៅ​ យើង​បាន​មើ លឃើញ​ ពី​ការ​ផ្លាស់ ប្តូរ​វិជ្ជមាន​ដែលបន្ត​ កើតមាន ​ក្នុ​ងទីផ្សារ លក់​លំនៅ ឋាន​របស់ ប្រទេសចិន ​ក្នុងអំឡុងខែធ្នូ ។ ចំណែក​គោល នយោបាយរឹត បន្តឹងផ្សេងៗ​ដែលបាន​ អនុវត្ត​ក្នុង​ បណ្តាទីក្រុង​ ១៥ធំៗ​ និង​ក្រុងទី២ ​ហាក់ដូចជា​ មាន​ប្រសិទ្ធភាព​ បំផុត​ក្នុង ការ​អូស ទាញ​នូវ កំណើន ​យ៉ាង​លឿន​ក្នុង ​តម្លៃ​ផ្ទះថ្មី ខណៈ​ ដែល​១២ ក្រុងក្នុង ចំណោម​១៥ ក្រុងនោះ ​គេសង្កេត ឃើញថា មាន​ការ ធ្លាក់ថ្លៃ​ ចន្លោះពី​០,១% និង​០,៤%​ ក្នុងអំឡុងខែធ្នូ ។

នៅគ្រានោះ ដែរតម្លៃ​ផ្ទះថ្មី​ ក្នុង​ទីក្រុង ធៀនជីញ និង​ហាងចូវ គឺមាន​ហាង ឆេងថេរ​ខណៈ​ ក្រុងក្វាង​ចូវ គឺជាក្រុង តែមួយគត់​ក្នុង ចំណោមក្រុង ទាំង១៥​ ដែលមាន​ តួលេខ ​ប្រចាំ​ខែ ​ឡើង ថ្លៃ​០,៧%​ ហើយក៏ ជា​កម្រិត នៃការ​ បង្អង់ ល្បឿន​ពី ​កំណើន​០,៩%​របស់ខ្លួន​កាលពី ខែវិច្ឆិកា​​ ១,៣%​ក្នុង​ខែតុលា និង​៣,១%​ក្នុងខែកញ្ញា ។

ទោះជា យ៉ាងណា យោងតាម ទិន្នន័យ ​របស់ ការិយាល័យ ​ស្ថិតិ​ ជាតិ​បង្ហាញ ថា​តម្លៃ​ផ្ទះថ្មី​ក្នុង ​ក្រុង​ធំជាង គេ​ដូចយ៉ាង ​​ក្រុងប៉េកាំង សៀងហៃ និង​ស៊ិនជិន បានធ្លាក់ថ្លៃ​០,១%​ ០,២% និង​ ០,៤% ពីខែមុន ។

RELATED ARTICLES