ទីផ្សារអចលនទ្រព្យ
ចិន៖ ការិយាល័យស្ថិត ជាតិបានឲ្យ ដឹងថា តម្លៃផ្ទះក្នុង ទីក្រុងធំ ជាងគេបំផុតទី១ និងទី២ របស់ចិន មានលំនឹង ក្នុងខែធ្នូ ឆ្នាំ២០១៦ ខណៈទីផ្សារ លំនៅ ឋានក្នុង ស្រុកបន្ត ស្ងប់ស្ងាត់ ដដែល ។
តាមការិយាល័យ សិ្ថតិ ជាតិដែល បានពិនិត្យ តម្លៃទីផ្សារ លំនៅឋាន ក្នុងបណ្តា ទីក្រុងធំៗ ទាំង៧០ បន្ថែមថា តម្លៃផ្ទះថ្មី ជាមធ្យមគឺមានកម្រិត ថេរមិន ឡើងហើយ ក៏មិនចុះថ្លៃ កាលពីខែមុន ក្នុងបណ្តា ទីផ្សារ ក្រុង ធំជាង គេនិង ឡើងថ្លៃ០,២% នៅ ក្រុងធំ ទី២ដែលធ្លាក់ចុះកំ ណើន០,១% និង០,៤% ក្នុងខែវិច្ឆិកា ។
ទិន្នន័យរបស់ ការិយា ល័យនេះបង្ហាញ ថាតម្លៃផ្ទះថ្មីក្នុង ទីក្រុងធំជាង គេទី៣ នៅប្រទេស ចិនបានឡើងថ្លៃ០,៤%ពីខែវិច្ឆិកា ដែលបង្អង់ ល្បឿនពី កំណើន០,៨% ។
មន្ត្រីស្ថិតិ ជាន់ខ្ពស់របស់ ការិយាល័យ ខាងលើ លោក Liu Jianwei បានថ្លែង ថាជាទូទៅ យើងបានមើ លឃើញ ពីការផ្លាស់ ប្តូរវិជ្ជមានដែលបន្ត កើតមាន ក្នុងទីផ្សារ លក់លំនៅ ឋានរបស់ ប្រទេសចិន ក្នុងអំឡុងខែធ្នូ ។ ចំណែកគោល នយោបាយរឹត បន្តឹងផ្សេងៗដែលបាន អនុវត្តក្នុង បណ្តាទីក្រុង ១៥ធំៗ និងក្រុងទី២ ហាក់ដូចជា មានប្រសិទ្ធភាព បំផុតក្នុង ការអូស ទាញនូវ កំណើន យ៉ាងលឿនក្នុង តម្លៃផ្ទះថ្មី ខណៈ ដែល១២ ក្រុងក្នុង ចំណោម១៥ ក្រុងនោះ គេសង្កេត ឃើញថា មានការ ធ្លាក់ថ្លៃ ចន្លោះពី០,១% និង០,៤% ក្នុងអំឡុងខែធ្នូ ។
នៅគ្រានោះ ដែរតម្លៃផ្ទះថ្មី ក្នុងទីក្រុង ធៀនជីញ និងហាងចូវ គឺមានហាង ឆេងថេរខណៈ ក្រុងក្វាងចូវ គឺជាក្រុង តែមួយគត់ក្នុង ចំណោមក្រុង ទាំង១៥ ដែលមាន តួលេខ ប្រចាំខែ ឡើង ថ្លៃ០,៧% ហើយក៏ ជាកម្រិត នៃការ បង្អង់ ល្បឿនពី កំណើន០,៩%របស់ខ្លួនកាលពី ខែវិច្ឆិកា ១,៣%ក្នុងខែតុលា និង៣,១%ក្នុងខែកញ្ញា ។
ទោះជា យ៉ាងណា យោងតាម ទិន្នន័យ របស់ ការិយាល័យ ស្ថិតិ ជាតិបង្ហាញ ថាតម្លៃផ្ទះថ្មីក្នុង ក្រុងធំជាង គេដូចយ៉ាង ក្រុងប៉េកាំង សៀងហៃ និងស៊ិនជិន បានធ្លាក់ថ្លៃ០,១% ០,២% និង ០,៤% ពីខែមុន ។