Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិចិន រុស្ស៊ី​ ចាប់ដៃគ្នា​​ឆ្លើយតបនឹង​ ការពង្រាយ ​ប្រព័ន្ធការពារ ​មីស៊ីលរបស់អាមេរិក

ចិន រុស្ស៊ី​ ចាប់ដៃគ្នា​​ឆ្លើយតបនឹង​ ការពង្រាយ ​ប្រព័ន្ធការពារ ​មីស៊ីលរបស់អាមេរិក

ឧបទ្វីបកូរ៉េ

ចិន៖ ប្រភពផ្លូវការ​​ ពីប្រទេស​ទាំងពីរ​ បានបង្ហើបកាលពី ថ្ងៃព្រហស្បត្តិ៍ថា​ចិននិង​រុស្ស៊ី​ បាន​ព្រម​ព្រៀងគ្នា​ ធ្វើ​ប្រតិវិធាន ការ​បន្ថែម​ទៀត​​ជា ការ​ឆ្លើយតប នឹង​ការ​ដាក់ ពង្រាយ​ប្រព័ន្ធ​ការពារ​ គ្រាប់មីស៊ីល THAAD របស់ សហរដ្ឋអាមេរិក ។

សេចក្តី​ថ្លែងការណ៍​ មួយ​ដែលចេញ​ ផ្សាយ​បន្ទាប់ពី​កិច្ច ពិភាក្សា​ប្រឹក្សា យោបល់គ្នា​រវាង ​ចិន​និង​រុស្ស៊ី លើកទី​៦​ស្តីពី​ ស្ថានការណ៍​សន្តិសុខ​ នៅ​អាស៊ី​​ភាគ ឦសាន​ថា​ ការធ្វើ ប្រតិវធានកា​ នានា​នឹងមាន ​គោលដៅ គិតអំពី​ផល ប្រយោជន៍​ របស់​ចិន​និង​ រុស្ស៊ី​ក៏ដូចជា​យុទ្ធ​សាស្ត្រ​ធ្វើ ឲ្យ​មាន ​តុល្យ​ភាព​ក្នុង​តំបន់​ ។

ជាងនេះទៅ​ទៀត ​ប្រទេស​ទាំងពី​រ ចិននិង​រុស្ស៊ី​មាន ក្តី​បារម្ភ​យ៉ាងខ្លាំង ជាថ្មីម្តងទៀត​ និង​ធ្វើការ​អះ អាងប្រឆាំង​នឹង ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ក៏ដូចជា​កិច្ចខិតខំ ប្រឹងប្រែង ​របស់រដ្ឋា​ភិបាល​ ក្រុងសេអ៊ូល ក្នុងការ​ដាក់ ពង្រាយ​ប្រព័ន្ធប្រឆាំង មីស៊ីល THAAD ក្នុង​ប្រទេស កូរ៉េខាងត្បូង​ ។

លើសពីនេះចិននិង​រុស្ស៊ី​ បាន​ជំរុញ​ឲ្យ​ សហរដ្ឋអាមេរិក​ និងកូរ៉េខាងត្បូង​ធ្វើការ ​កត់សម្គាល់​ពី​ ក្តី​បារម្ភ​ផ្នែក​ សន្តិសុខ​​ ហើយ​ បញ្ឈប់​ការ​ដាក់ពង្រាយ​ ប្រព័ន្ធ​ការពារ​ មីស៊ីល​ THAAD នៅ​ឧបទ្វី​បកូរ៉េ​។

​រដ្ឋាភិបាល​សេអ៊ូល ​និង​វ៉ាស៊ីនតោន​ បានប្រកាសពី ការ​សម្រេចចិត្ត​មួយ​ ភ្លាមៗ​កាលពី​ខែ​ កក្កដា​ឆ្នាំ​ ទៅ​ចំពោះ​ការ​ ដាក់ ពង្រាយ​ប្រព័ន្ធ​ការពារ មីស៊ីល​នៅ​ ដំណាច់ឆ្នាំ​នេះ​ ដែល​ជំរុញ​ ឲ្យ​មាន ការ​ប្រឆាំង​ និងជំទាស់ ​យ៉ាងខ្លាំង​ ពីសំណាក់ រដ្ឋាភិបាល​ចិននិង ​រុស្ស៊ី​​ស្របពេល​ ដែល​កាំរស្មើ​ X-band របស់​ ប្រព័ន្ធ​ការពារមីស៊ីល ​របស់សហរដ្ឋអាមេរិក​ អាច​​ធ្លាក់ចូល ក្នុង​ទឹកដី​ របស់ប្រទេស​ទាំងពីរ​។

សហរដ្ឋអាមេរិក និង​ កូរ៉េខាងត្បូង​ បាន​អះអាង​ថា​ ប្រព័ន្ធ THAAD នឹងត្រូវបាន ​ប្រើប្រាស់​​ដើម្បី​ ទប់​ទល់​នឹង ការគំរាមកំហែង​ដោយមីស៊ីល​ ពី​សំណាក់ កូរ៉ខាងជើង ​ខណៈ​ចិន​ និង​រុស្ស៊ី​ ជឿជាក់ថា​ ប្រព័ន្ធ​ដ៏ មាន​ឥទ្ធិពល នេះ​នឹង ​ធ្វើ​ឲ្យ​អន្តរាយ ដល់​ផលប្រយោជន៍​ជាយុទ្ធសាស្ត្រ​របស់ពួកគេ ។

 

RELATED ARTICLES