Saturday, April 20, 2024
Homeព័ត៌មានជាតិនគរបាលការពារបេតិកភណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជីករកវត្ថុបុរាណ

នគរបាលការពារបេតិកភណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជីករកវត្ថុបុរាណ

(បន្ទាយមានជ័យ) ជនសង្ស័យម្នាក់ ត្រូវបានអង្គភាព​នគរបាល​ការពារបេតិភណ្ឌ​ ប្រចាំ​ប្រាសាទបន្ទាយឆ្មា ឃាត់ខ្លួនពីបទជីករក​វត្ថុបូរាណ នៅចំណុចទួល​ត្រពាំងកក់ ភូមិសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

មន្រ្តីនគរបាលអង្គភាពនគរបាលការពារបេតិភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ លឿង លា អាយុ៤៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង លា ចោទប្រកាន់ពីបទលួចជីករុករក ផ្នូរសពបុរាណ គឺកម្លាំងនគរបាល​ការពារបេតិភណ្ឌ​ប្រចាំ​ប្រាសាទបន្ទាយឆ្មារ បានសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក រួមជាមួយអាជ្ញាធរមូលដ្ឋាន។

ជនសង្ស័យកំពុងធ្វើសកម្មភាពជីករុករកផ្នូរសពបូរាណ ដែលជាកន្លែងហាមឃាត់នៅចំណុចទួលត្រពាំងកក់ ស្ថិតក្នុងភូមិសាស្រ្តប្រមាណ២.០០០ម៉ែត្រ ពីអាងជើងគ្រោះ​ ស្ថិតភូមិ​សំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

កម្លាំងនគរបាលចុះបង្រ្កាបឃាត់ខ្លួនសង្ស័យ រឹបអូសមានវត្ថុតាង រួមមាន៖ ចបកាប់ ចបជីក ដែកស្បែង ពិលចុច១ គោយន្ត១គ្រឿង ឆ្នាំងបាយ និងវត្ថុតាងជា​ច្រើនទៀត ចំណែកបក្ខពួកត្រូវបានគេចខ្លួន២នាក់។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់លួចជីកវត្ថុបុរាណតំបន់ហាម​ឃាត់​ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងបន្ទាយមានជ័យ ដើម្បីចាត់ការតាម​ច្បាប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ៕

RELATED ARTICLES