Thursday, April 25, 2024
Homeព័ត៌មានជាតិបើករថយន្តបណ្តើរផឹកស្រាបៀរបណ្តើរ រេចង្កូតបុកខឿនសួនច្បារពុះចែកផ្លូវក្រឡាប់

បើករថយន្តបណ្តើរផឹកស្រាបៀរបណ្តើរ រេចង្កូតបុកខឿនសួនច្បារពុះចែកផ្លូវក្រឡាប់

ភ្នំពេញ ៖ ​រថយន្តដឹកឥដ្ឋការ៉ូមួយគ្រឿង ជិះគ្នា៣នាក់ មានតៃកុងនិងព្រូ២នាក់ បើករថយន្ត រវល់តែផឹកស្រាក្នុងរថយន្ត បណ្តាលឲ្យរេចង្កូតទៅបុកខឿនសួនច្បារ ពុះចែកផ្លូវ បណ្តាលឲ្យបាក់ដើមជ្រៃក្រឹមមួយដើម ហើយបុករលំបង្គោលប៉ាណូស្រាបៀរ ធ្វើឲ្យរថយន្តក្រឡាប់ដេកតាមផ្លូវ តែសំណាងល្អ មិនមានអ្នករងរបួស ​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩​យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចជិតខារ៉ាអូខេឌ្រីមវើលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

​សាក្សី​ឃើញហេតុការណ៍បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ ជាកម្មករដឹកឥដ្ឋការ៉ូ បើករថយន្តម៉ាក ISUZU ​ពណ៌ត្រួយចេក ​ពាក់ស្លាកលេខ ភ្នំពេញ 2M-0804 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ​ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយស្រវឹងស្រាផងនោះ ​ខណៈពេលមកដល់ចំណុចកើតហេតុ តៃកុងរថយន្តបើករថយន្តបណ្តើរ​ផឹកនៅលើរថយន្តជាមួយព្រូ ដោយរវល់តែផឹកមិនបានមើល​មុខ បាន​រេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យ​បាក់ដើមជ្រៃក្រឹមអស់មួយដើម ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោល​ប៉ាណូរបស់ស្រាបៀរ បាក់រលំ ហើយធ្វើឲ្យរថយន្តបង្កក្រឡាប់ដេកនៅលើថ្នល់ តែ​មិនបណ្តាលឲ្យអ្នកបើកបរនិងព្រូ២នាក់ទៀត រងរបួសទេបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ​ សមត្ថកិច្ចបានរកឃើញនៅក្នុងរថយន្តបង្កមានកំប៉ុងស្រាបៀរចំនួន២ទៅ៣កំប៉ុងទៀតផង។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ជើងគោក រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយសងសំណង ៕

RELATED ARTICLES