Saturday, April 20, 2024
Homeសេដ្ឋកិច្ចសាកលលោកចំណូល ថវិការដ្ឋក្រុង ហូជីមិញ ឆ្នាំ២០១៦​សម្រេច បានជាង១៣ប៊ីលានដុល្លារ

ចំណូល ថវិការដ្ឋក្រុង ហូជីមិញ ឆ្នាំ២០១៦​សម្រេច បានជាង១៣ប៊ីលានដុល្លារ

សេដ្ឋកិច្ចតំបន់​អាស៊ាន

វៀតណាម៖ ចំណូលថវិកា​ ​ក្រុងហូជីមិញ ​សម្រេចបានចំនួន ​១៣,២ប៊ីលាន ដុល្លារ​គិត​មក ត្រឹម​ថ្ងៃ​ទី​៣០​ខែ ធ្នូ​ឆ្នាំ២០១៦ កើនឡើង​១០%​ធៀបនឹងអំឡុង ពេលដូច គ្នា​កាលពីឆ្នាំទៅ​(២០១៥) ។

តួលេខនេះ​ត្រូវ បាន​បញ្ចេញ​ ដោយ​​នាយកដ្ឋាន​ ហិរញ្ញវត្ថុ​ក្រុង ក្នុង​អំឡុង​ពេល​សន្និសិទ មួយ​កាល​ពី​ ថ្ងៃ​ទី​៣០​​ ដោយមានការ ប្រកាស​ពី​ចំណូល​ថវិកា​រដ្ឋនិង​ការចំណាយ ​របស់ ក្រុងហូជីមិញ​​ ដែលជា​ លទ្ធផលប្រចាំឆ្នាំ​២០១៦ ។

សរុប​មក​ការ ប្រមូល​ចំណូល​ ក្នុងស្រុក​ សម្រេចបាន​ចំនួន​ ៨,២ប៊ីលានដុល្លារ​ ស្មើនឹង​១០៤,៩២%​ នៃការ​ប៉ាន់ ប្រមាណ​ទុក​ និងកើន ឡើង​១៩,០៨%​ធៀបនឹងឆ្នាំ​២០១៥ ។ ជាការកត់ សម្គាល់ ​ចំណូ​ល ពី​វិស័យ សេដ្ឋកិច្ច​មាន​ ចំនួន​ ៥,៥ប៊ីលានដុល្លារ​ ស្មើនឹង​១០៣,៧%​ នៃការ​ព្យាករទុក​ ឬកើន​ឡើង​១៨,៩៨​%​ ខណៈ​ប្រាក់​ចំណូល ​ដែលទទួល បាន​ពីវិស័យ​ ផ្សេងៗ​មានចំនួន​ ២,៧ប៊ីលាន​ដុល្លារ​​ ស្មើនឹង ​១០៧,៣៧%​ នៃការ​ព្យាករ ទុក​កើន​១៩,២៩% ពីមួយឆ្នាំ ទៅមួយឆ្នាំ ។

ប្រាក់ចំណូល​ ក្រុងហូជីមិញ ​ដែល​សម្រេច បាន​ពីសកម្មភាព ​នាំចេញ និង​នាំចូល កើន​ឡើង​៦,៩២% ធៀបនឹង​ឆ្នាំ​២០១៥ ឬសម្រេច បាន​ចំនួន​៤,៤១ប៊ីលាន ដុល្លារ​ ។

យោងតាម ​ប្រធានគណៈកម្មការ​ ប្រជាជន​ក្រុង​ហូជីមិញ​ លោក Nguyen Thanh Phong សេដ្ឋកិច្ច​ក្រុង​រក្សា​ បាន​នូវ​អត្រា កំណើន​ជា មធ្យម​ជាមួយនិង GDP ក្នុង​ ​ស្រុក​ប្រចាំ តំបន់​កើន ឡើង៨,០៥% ​​​ពីមួយឆ្នាំទៅ មួយឆ្នាំ​និង ​សន្ទស្សន៍​ តម្លៃ​ទំនិញ​ ប្រើប្រាស់​កើន​១,៧៦%​​ ក្រោម​សន្ទស្សន៍​ តម្លៃ​ទំនិញ​ជាតិ​ដែលឡើង​២,៤៧%​ ដែល​នាំមក នូវ​ស្ថិរភាព​ ក្នុង​ផ្នែកម៉ាក្រូ​សេដ្ឋកិច្ច​និង​ ការ​ទប់​ទល់ ​នឹង​អតិផរណា​ ។

​សូមបញ្ជាក់​​ថា​ ទីក្រុង​ហូជីមិញ​កំពុង ​​ដាក់ទិសដៅ​ សម្រេចឲ្យ​បាន​ ចំណូល​ ថវិកា​រដ្ឋ​ចំនួន​១៥,៣​ប៊ីលានដុល្លារ​ក្នុងឆ្នាំ​២០១៧ កើនឡើង​១៥,៧៩%​ធៀបនឹង​ការ​ព្យាករ ទុក​កាលពីឆ្នាំ​២០១៦ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES