សេដ្ឋកិច្ចតំបន់អាស៊ាន
វៀតណាម៖ ចំណូលថវិកា ក្រុងហូជីមិញ សម្រេចបានចំនួន ១៣,២ប៊ីលាន ដុល្លារគិតមក ត្រឹមថ្ងៃទី៣០ខែ ធ្នូឆ្នាំ២០១៦ កើនឡើង១០%ធៀបនឹងអំឡុង ពេលដូច គ្នាកាលពីឆ្នាំទៅ(២០១៥) ។
តួលេខនេះត្រូវ បានបញ្ចេញ ដោយនាយកដ្ឋាន ហិរញ្ញវត្ថុក្រុង ក្នុងអំឡុងពេលសន្និសិទ មួយកាលពី ថ្ងៃទី៣០ ដោយមានការ ប្រកាសពីចំណូលថវិការដ្ឋនិងការចំណាយ របស់ ក្រុងហូជីមិញ ដែលជា លទ្ធផលប្រចាំឆ្នាំ២០១៦ ។
សរុបមកការ ប្រមូលចំណូល ក្នុងស្រុក សម្រេចបានចំនួន ៨,២ប៊ីលានដុល្លារ ស្មើនឹង១០៤,៩២% នៃការប៉ាន់ ប្រមាណទុក និងកើន ឡើង១៩,០៨%ធៀបនឹងឆ្នាំ២០១៥ ។ ជាការកត់ សម្គាល់ ចំណូល ពីវិស័យ សេដ្ឋកិច្ចមាន ចំនួន ៥,៥ប៊ីលានដុល្លារ ស្មើនឹង១០៣,៧% នៃការព្យាករទុក ឬកើនឡើង១៨,៩៨% ខណៈប្រាក់ចំណូល ដែលទទួល បានពីវិស័យ ផ្សេងៗមានចំនួន ២,៧ប៊ីលានដុល្លារ ស្មើនឹង ១០៧,៣៧% នៃការព្យាករ ទុកកើន១៩,២៩% ពីមួយឆ្នាំ ទៅមួយឆ្នាំ ។
ប្រាក់ចំណូល ក្រុងហូជីមិញ ដែលសម្រេច បានពីសកម្មភាព នាំចេញ និងនាំចូល កើនឡើង៦,៩២% ធៀបនឹងឆ្នាំ២០១៥ ឬសម្រេច បានចំនួន៤,៤១ប៊ីលាន ដុល្លារ ។
យោងតាម ប្រធានគណៈកម្មការ ប្រជាជនក្រុងហូជីមិញ លោក Nguyen Thanh Phong សេដ្ឋកិច្ចក្រុងរក្សា បាននូវអត្រា កំណើនជា មធ្យមជាមួយនិង GDP ក្នុង ស្រុកប្រចាំ តំបន់កើន ឡើង៨,០៥% ពីមួយឆ្នាំទៅ មួយឆ្នាំនិង សន្ទស្សន៍ តម្លៃទំនិញ ប្រើប្រាស់កើន១,៧៦% ក្រោមសន្ទស្សន៍ តម្លៃទំនិញជាតិដែលឡើង២,៤៧% ដែលនាំមក នូវស្ថិរភាព ក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ចនិង ការទប់ទល់ នឹងអតិផរណា ។
សូមបញ្ជាក់ថា ទីក្រុងហូជីមិញកំពុង ដាក់ទិសដៅ សម្រេចឲ្យបាន ចំណូល ថវិការដ្ឋចំនួន១៥,៣ប៊ីលានដុល្លារក្នុងឆ្នាំ២០១៧ កើនឡើង១៥,៧៩%ធៀបនឹងការព្យាករ ទុកកាលពីឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា