Friday, April 26, 2024
Homeព័ត៌មានជាតិរថយន្ត​ហ៊ីយ៉ាន់​ដាយ​កិន​បុរស​ម្នាក់​ស្លាប់

រថយន្ត​ហ៊ីយ៉ាន់​ដាយ​កិន​បុរស​ម្នាក់​ស្លាប់

ភ្នំពេញ ៖ មិនយោគយល់អាធ្យាស្រ័យក្នុងការបើកបរធ្វើអោយបាត់បង់អាយុជីវិត​យ៉ាងអា ណោចអាធម ខណៈអ្នកបង្កក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួ​ន នៅចំណុចភ្លើងស្តុ​បត្រូវ រថយន្តធុន ធំបុកអូសកិនធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ​ នៅចំនុចផ្លូវ ១០១៩ កែងនិងផ្លូវ សម្តេច ជា ស៊ីម ស្ថិតភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពជនរងគ្រោះ មានឈ្មោះ រិទ្ធិ ចាន់  ភេទប្រុស អាយុ២៦ឆ្នាំ ​មុខរបរជាកម្មករសំណង់
ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ មានស្រុកកំណើត ភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ រីឯតៃកុងបង្កឈ្មោះ ទូច សិន ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្ននៅភូមិក្តីរុណ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

តាមការរៀបរាប់ពីតៃកុងរថយន្តបង្កប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានបើករថយន្ត ធនធំដឹកទំនិញចេញទល់ដែលថៃ ក្នុងគោលបំណងទៅទំលាក់នៅម្តុំលូ៥ ស្រាប់តែមក ដល់ចំនុចខាងលើ ភ្លើងស្តុបនៅពណ៌ខៀវ ក៍ជាន់បន្ថែមល្បឿន បានពាក់កណ្តាលទើបភ្លើង ពណ៌លឿងមកដល់ស្របពេលនោះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងជិះយ៉ាងលឿនដែរ ក៍បណ្តាលបុកពេញទំហឹងបណ្តាលអោយស្លាប់តែម្តង។

ប្រភពពីកន្លែងកើតហេតុបា្រប់ថា នៅវេលាខាងលើ គេឃើញរថយន្តដឹកទំនិញធនធំ ពណ៌ខៀវ លាយលឿង និងក្រហម ពាក់ស្លាក លេខ ភ្នំពេញ 3D-5797 បើកបរក្នុងទិសដៅពី ជើងទៅត្បូងលើកកំណាត់ផ្លូវ១០១៩ ក្នុងល្បឿនលឿន ខណះភ្លើងស្តុបជិតលោតចេញ ពណ៌លឿង មិនបានបានបង្អង់ទេ កាន់តែជាន់បន្ថែមល្បឿន ខណះដែលបុរសជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុនដាឌ្រីម ២០១៥ ពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិច កំពុងតែ បន្ថែមល្បឿនអោយផុតស្តុប តែជាអកុសលត្រូវរថយន្តបុកកិនស្លាប់នៅនិងកន្លែងតែម្តង។ ដោយឃើញស្ថានភាពមិនស្រួល តៃកុងបើកទ្វាររថយន្តបំរុងរុតគេតែត្រូវប្រជា ពលរដ្ឋ ក្របួចនិងកំដៅសាច់ដុំមួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកវាស់វែង និងបានប្រ គល់រថយន្តទៅខាងករិយាល័យចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយជាក្រោយចំណែកសពរក្សាទុករងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខ ស៊ីឌី 

RELATED ARTICLES