Thursday, April 25, 2024
Homeព័ត៌មានជាតិស៊ើប​ដឹង​ប្រពន្ធ​ចូល​ច្រៀង​ខារ៉ា​អូខេ​ជា​មួយ​ប្រុស​ស្នេហ៏​ផ្ទុះ​ជម្លោះ​វាយ​សន្លប់​ស្តូក

ស៊ើប​ដឹង​ប្រពន្ធ​ចូល​ច្រៀង​ខារ៉ា​អូខេ​ជា​មួយ​ប្រុស​ស្នេហ៏​ផ្ទុះ​ជម្លោះ​វាយ​សន្លប់​ស្តូក

ខេត្តកណ្តាលៈ បុរសជនជាតិខ្មែរឥស្លាមម្នាក់ស៊ើបដឹងប្រពន្ធនាំប្រុសស្នេហ៏ចូលច្រៀងខារ៉ាអូខេក៏​ជជីកសួរនាំរហូតកើតជាជម្លោះវាយស្ត្រីជាប្រពន្ធធ្លាក់ពីលើគ្រែរួចចាប់បោកសក់បោកក្បាល​ជាមួយបេតុង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង១១ និង​៥នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងលក់សាច់គោនៅផ្សារបាសិទ្ធ ស្ថិត​ក្នុងភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកស្ត្រីរងគ្រោះ​ត្រូវ​បានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះ អួន យ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កាប់គោ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សឹម ងែត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ទាំង២នាក់នេះបច្ចុប្បន្នរស់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនដៃដល់ជាប្តីពុំសូវបាននៅផ្ទះជា​មួយស្ត្រីជាប្រពន្ធនោះទេ គឺរវល់ចេញទៅកាប់គោ ។ ថ្មីៗនេះជនដៃដល់ជាប្តីស៊ើបដឹងថាប្រពន្ធ​របស់ខ្លួនឆ្លៀតលួចទៅច្រៀងខារ៉ាអូខេជាមួយប្រុសស្នេហ៏(មានសាហាយ) ទើបធ្វើឲ្យបុរសជា​ប្តីផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងនិយាយសួរនាំទៅលើស្ត្រីជាប្រពន្ធ ។ ស្ត្រីជាប្រពន្ធក៏បានស្រែក​ខ្លាំងទៅលើជនដៃដល់ជាប្តីថា “អើបើអញអញ្ចឹងមែន ហ្អែងចង់ធ្វើអីអញ..? អាឆ្កែ អាចុយម្រាយ” ។ ពាក្យជេរប្រមាថនេះបានធ្វើឲ្យជនដៃដល់អត់ទ្រាំមិនបានក៏ស្ទុះទះកំផ្លៀង​ទៅស្ត្រីជាប្រពន្ធ៣ទៅ៤ដៃ បណ្តាលឲ្យធ្លាក់ពីលើគ្រែលក់សាច់គោ ។ ជនដៃដល់នៅតែមិន​អស់ចិត្តបានស្ទុះទៅចាប់បោចសក់ក្បាលស្ត្រីជាប្រពន្ធបោកទៅលើបេតុង បណ្តាលឲ្យរង​របួស​យ៉ាងធ្ងន់ធ្ងរ រហូតសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកស្ត្រីរងគ្រោះ​ត្រូវ​បានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕

ដោយ ៖ សិលា

RELATED ARTICLES