Thursday, April 25, 2024
Homeកីឡាអន្ដរជាតិ​ បិ​សា​ច​ក្រ​ហ​ម​ M​an​ Utd​ ច​ង់​​ឲ្យ​​ Z​l​a​t​a​n​ ​​ជួ​យ​២​​ឆ្នាំ​​​ទៀ​ត​​

​ បិ​សា​ច​ក្រ​ហ​ម​ M​an​ Utd​ ច​ង់​​ឲ្យ​​ Z​l​a​t​a​n​ ​​ជួ​យ​២​​ឆ្នាំ​​​ទៀ​ត​​

បន្ទាប់ពីបង្ហាញសមត្ថភាពរកគ្រាប់បាល់បាន១៩គ្រាប់ ក្នុងយុទ្ធនាការប្រកួតរដូវកាលនេះ ជាពិសេសគ្រាប់ចុងក្រោយដែលបានជួយ​ឲ្យ​ Man Utd តាមបាន ស្មើ​ Liverpool  ១-១ កាល​ពីរាត្រី​ថ្ងៃ​អាទិត្យ​ធ្វើឲ្យលោកម៉ូរីញ៉ូពេញចិត្តយ៉ាងខ្លាំង។

ជាមួយនឹងការពេញចិត្តនេះ​លោក​ម៉ូរីញ៉ូ ចង់​ឲ្យ​កីឡាករសញ្ជាតិស៊ុយអែត ​បន្ត​រួមរស់នៅ​ទឹកដី​ Old Trafford រយៈពេល២ ឆ្នាំបន្តទៀត គឺរហូតដល់​​ឆ្នាំ​២០១៩ ដែលពេលនោះគេមានអាយុ​៣៧​ឆ្នាំ​។

នៅ​​លេង​២​ឆ្នាំ​ទៀត​បន្ថែម​លើ​កុងត្រា​ចាស់របស់  Zlatan ​​មាន​សុពលភាព​ត្រឹម​១២​ខែទៀតប៉ុណ្ណោះ តែក្លឹបគ្រោងនឹងបន្តកុងត្រាថ្មី២ឆ្នាំទៀត។

ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ខាង​លើ​ក្លឹប​ក៏​បាន​ពន្យារ​កុងត្រា​១​ឆ្នាំ​បន្ថែម​ដល់ Antonio Valencia ផង​ដែរ​ ហើយ​លក្ខខណ្ឌ​នេះ​នឹង​រក្សា​ខ្សែ​ការពារ​​សញ្ជាតិ​អេក្វាឌ័រ​ដល់​ចុង​ឆ្នាំ​២០១៨។

ដោយ៖ ហេង ដេត

RELATED ARTICLES