Saturday, April 27, 2024
Homeព័ត៌មានជាតិពូម៉ូតូ​ឌុប​លង់​សម្រស់​ស្រី​ស្អាត ដេកក្នុង​លូ អស់​ម៉ូ​តូ១​គ្រឿង

ពូម៉ូតូ​ឌុប​លង់​សម្រស់​ស្រី​ស្អាត ដេកក្នុង​លូ អស់​ម៉ូ​តូ១​គ្រឿង

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បាន ដឹកស្រីស្អាតម្នាក់ ចេញពីក្រុងតាខ្មៅ ឆ្ពោះទៅ កោះពេជ្រ រួចក៏បាត់ខ្លួនអស់១ថ្ងៃ ទីបំផុត ត្រូវ គេប្រទះឃើញកំពុកដេកក្នុងលូយ៉ាងត្រជាក់ ល្ហឹម លុះសាកសួរ ទើបឆ្លើយទាំងក្នុងសភាព រវើរវាយថា គាត់ត្រូវគេដាក់ថ្នាំសណ្តំ (សង្ស័យ មឹមអ៊េង) យកម៉ូតូ១គ្រឿងទៅបាត់ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ ព្រលប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បុរសរងគ្រោះដែលត្រូវថ្នាំសណ្តំដេកសំងំ ក្នុងលូនោះ មានឈ្មោះទឹម ផុន អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិស្វាយរលំ ខេត្ត កណ្តាល។ ចំណែកម៉ូតូដែលជនសង្ស័យដាក់ ថ្នាំសណ្តំរួច យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1CN-1641។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ ទាំងអាការៈរវើរវាយថា កាលពីវេលាម៉ោង៣ រេសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ គាត់ បានដឹកនារីម្នាក់ ចេញពីមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងឆ្ពោះទៅកោះពេជ្រ ក្នុង តម្លៃឈ្នួល១ម៉ឺនរៀល ដោយធ្វើដំណើរតាម បណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅ ជើង លុះមកដល់ចំណុចកើតហេតុខាងលើ នារី រូបនោះ បានឱ្យគាត់ជិះទៅកន្លែងស្ងាត់ លុះទៅ ដល់ មិនដឹងជាយ៉ាងម៉េច គាត់ស្រាប់តែទន់ដៃ ទន់ជើងវង្វេងវង្វាន់ស្មារតី សន្លប់ឈឹងតែម្តង។

បុរសរងគ្រោះ បន្តថា រហូតមកដល់វេលា ម៉ោង៦ព្រលប់ថ្ងៃដដែល ទើបគាត់ភ្ញាក់ដឹងខ្លួន ឡើងវិញ ទាំងអាការធេងធោង ឈឺក្បាលមិន បាត់ លុះរកមើលនារីរូបនោះ មិនដឹងបាត់ទៅ ណា ចំណែកម៉ូតូរបស់គាត់ក៏បាត់ដែរ នៅសល់ តែកាបូបរបស់នារីរូបនោះតែ១ប៉ុណ្ណោះ ទើប គាត់ភ្ញាក់ខ្លួនថា ត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូ ក៏ប្រញាប់ទូរស័ព្ទផ្តល់ដំណឹងដល់ក្រុមគ្រួសារ ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងនាំ គាត់ទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលចាក់អង្រែក្រោម តែម្តង។

តាមប្រភពពីសមត្ថកិច្ច ដែលចុះពិនិត្យ ដល់ទីតាំងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះ ខាងលើ ទំនងជាមិនបានត្រូវថ្នាំសណ្តំអ្វីនោះទេ ព្រោះគាត់មិនបានហូបចុកអ្វីជាមួយនារីរូបស្រស់ ជាម៉ូយនោះទេ ប៉ុន្តែតាមប្រភពពីសន្តិសុខម្នាក់ ដែលយាមប្រចាំការក្បែរកន្លែងកើតហេតុបាន ឱ្យដឹងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ០៣ មករា ឆ្នាំ២០១៧ គេឃើញបុរសរងគ្រោះ បានជិះម៉ូតូដឹកស្រីស្អាតម្នាក់ ចូលទៅកន្លែង ស្ងាត់ខាងលើ រហូតដល់វេលាម៉ោង៦ព្រលប់ ទើបមានការភ្ញាក់ផ្អើលថា ត្រូវថ្នាំសណ្តំ លុះ សមត្ថកិច្ចចុះទៅដល់ក៏ប្រទះឃើញបុរសរង- គ្រោះកំពុងដេកកើយកាបូបមនុស្សស្រីនៅក្នុង លូ១កំណាត់យ៉ាងត្រជាក់ល្ហឹម ហេតុនេះ ទើប គេសង្ស័យថាជនរងគ្រោះទំនងជាត្រូវថ្នាំសណ្តំ (មឹមអ៊េង) រហូតដល់អស់ម៉ូតូមួយគ្រឿងតែ ម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ- បាលចាក់អង្រែក្រោមទាំងស្ថានភាពរវើរវាយ នៅឡើយ៕​​ណន រ៉ាត់

RELATED ARTICLES