Friday, April 19, 2024
Homeព័ត៌មានជាតិក្រសួងរ៉ែ និងថាមពល បើកយុទ្ធនាការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

ក្រសួងរ៉ែ និងថាមពល បើកយុទ្ធនាការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា មន្ទីររ៉ែ និង ថាមពល ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ដោយមានការសហការជាមួយគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ក៏បានបើកយុទ្ធនាការចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យ ខុស ច្បាប់មួយកន្លែង ស្ថិតនៅតំបន់អង្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ជាលទ្ធផល បានដកហូតគ្រឿងចក្រ២គ្រឿង និងជនពាក់ព័ន្ធ ចំនួន ២នាក់ទៀត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ បើទោះបីនៅពេលនោះ មានក្រុមបាតុករមួយចំនួន ដែលជា ក្រុមអ្នកធ្វើអាជីវកម្មរ៉ែខុសច្បាប់ជាមួយគ្នា បានលើកគ្នាមកតវា ទាមទារយកគ្រឿង ចក្រទាំងនោះទៅវិញក៏ដោយ ក៏ត្រូវបាន កម្លាំងចម្រុះ ធ្វើការទប់ស្កាត់ និងអប់រំណែនាំអំពីបទល្មើសខុសច្បាប់ ព្រមទាំងបញ្ជាឲ្យរំសាយទៅវិញ ៕

RELATED ARTICLES