Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង​ អាច​បាញ់​ បង្ហោះមីស៊ីល ICBM ក្នុងពេលឆាប់ៗនេះ

កូរ៉េខាងជើង​ អាច​បាញ់​ បង្ហោះមីស៊ីល ICBM ក្នុងពេលឆាប់ៗនេះ

ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារ​ព័ត៌ មាន​កូរ៉េ ខាងត្បូងបានរាយ ការណ៍នៅ ថ្ងៃព្រហស្បត្តិ៍​​ ដោយ​ស្រង់ ប្រភពពី យោធា​ថា​កូរ៉េខាង ជើង​អាច​នឹង​កំពុង​ត្រៀម​​បាញ់ ​បង្ហោះ​ សាកល្បង ​មីស៊ីល ថ្មី​មួយដែល ​កែកុន ថ្មី​ពី​គំរូមី ស៊ីល​ផ្លោង​ ឆ្លងទ្វីប (ICBM) ។

​នៅក្នុង​សន្ទរកថា​ឆ្នាំ ថ្មី​របស់លោក មេដឹកនាំ កូរ៉េខាងជើង ​លោក គីម ជុងអ៊ុន បានថ្លែង ថា​ប្រទេស​ របស់លោក​ បាននិងកំពុង​យកចិត្តទុក​ដាក់ ​ការ​ធ្វើតេស្ត​ បាញ់​បង្ហោះ​ មីស៊ីលថ្មី ICBM ទន្ទឹមនិងនេះ​ បណ្តាញ ព័ត៌មាន ​រដ្ឋ​បាន​ លើកឡើង ថា​ការ​បាញ់​ផ្លោងសាកល្បង នេះ​អាច​កើត មានឡើង​ក្នុង ពេលណា មួយ​ក៏ថាបាន ។

បណ្តាញព័ត៌មាន កូរ៉េខាង ត្បូង​បានឲ្យ ដឹងថា​ការ ធ្វើតេស្ត​មីស៊ីលថ្មីនេះ អាច​កើត ​ឡើង​ក្នុង​ពេល​ ដ៏​ខ្លីខាងមុខនេះ​ ហើយ​វា ក៏ព្រមគ្នា​ជាមួយ និងពិធី​ ប្រកាស ចូលកាន់ ​តំណែង​ជា ប្រធា នាធិបតី ​សហរដ្ឋអាមេរិក​ របស់លោក ​ដូណាល់ ត្រាំ នៅថ្ងៃសុក្រ​នេះ​ ផងដែរ ។

ទីភ្នាក់ងារ​ ស៊ើបអង្កេត ​សម្ងាត់កូរ៉េខាងត្បូង ​​បានរាយការណ៍ ​កាលពីថ្ងៃពុធថា ថ្មីៗ​នេះ​​ពួកគេ​ បាន​កត់ សម្គាល់​ពី ​ចំណែក នៃមីស៊ីល​ដែលត្រូវ បានដឹ កជញ្ជូន​ ដែលគេ​ ជឿជាក់ ថា​ជា​ មីស៊ីល​ ICBM ។ វាគឺជា​ ការ​បង្កើន ក្តីបារម្ភ​ ថា​ការ​ធ្វើ តេស្ត​បាញ់​បង្ហោះ​មីស៊ីលថ្មីនេះអា ចធ្វើ​ឡើងក្នុង ពេលណាមួយ ក៏មិនដឹង​ ។

កាលពីឆ្នាំ​ទៅ​ កូរ៉េខាងត្បូង​បាន​ ដឹកនាំ​ធ្វើ តេស្តសាក ល្បង​ម៉ាស៊ីន ICBM ​បង្កើត​ឡើង​ពី​ចង្កោម ​គ្រាប់រុក្កែត តូចៗ​ជាច្រើនគ្រាប់​​ ដែលនេះជាការឆ្លុះ បញ្ចាំង​ឲ្យ​ ឃើញ​ថា​ខ្លួន​បាន និងកំពុង​ បំពេញការងារ​ រចនាម៉ូដ​នូវ មីស៊ីលថ្មី ICBM ។

 

RELATED ARTICLES