ឧបទ្វីបកូរ៉េ៖ ទីភ្នាក់ងារព័ត៌ មានកូរ៉េ ខាងត្បូងបានរាយ ការណ៍នៅ ថ្ងៃព្រហស្បត្តិ៍ ដោយស្រង់ ប្រភពពី យោធាថាកូរ៉េខាង ជើងអាចនឹងកំពុងត្រៀមបាញ់ បង្ហោះ សាកល្បង មីស៊ីល ថ្មីមួយដែល កែកុន ថ្មីពីគំរូមី ស៊ីលផ្លោង ឆ្លងទ្វីប (ICBM) ។
នៅក្នុងសន្ទរកថាឆ្នាំ ថ្មីរបស់លោក មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែង ថាប្រទេស របស់លោក បាននិងកំពុងយកចិត្តទុកដាក់ ការធ្វើតេស្ត បាញ់បង្ហោះ មីស៊ីលថ្មី ICBM ទន្ទឹមនិងនេះ បណ្តាញ ព័ត៌មាន រដ្ឋបាន លើកឡើង ថាការបាញ់ផ្លោងសាកល្បង នេះអាចកើត មានឡើងក្នុង ពេលណា មួយក៏ថាបាន ។
បណ្តាញព័ត៌មាន កូរ៉េខាង ត្បូងបានឲ្យ ដឹងថាការ ធ្វើតេស្តមីស៊ីលថ្មីនេះ អាចកើត ឡើងក្នុងពេល ដ៏ខ្លីខាងមុខនេះ ហើយវា ក៏ព្រមគ្នាជាមួយ និងពិធី ប្រកាស ចូលកាន់ តំណែងជា ប្រធា នាធិបតី សហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ផងដែរ ។
ទីភ្នាក់ងារ ស៊ើបអង្កេត សម្ងាត់កូរ៉េខាងត្បូង បានរាយការណ៍ កាលពីថ្ងៃពុធថា ថ្មីៗនេះពួកគេ បានកត់ សម្គាល់ពី ចំណែក នៃមីស៊ីលដែលត្រូវ បានដឹ កជញ្ជូន ដែលគេ ជឿជាក់ ថាជា មីស៊ីល ICBM ។ វាគឺជា ការបង្កើន ក្តីបារម្ភ ថាការធ្វើ តេស្តបាញ់បង្ហោះមីស៊ីលថ្មីនេះអា ចធ្វើឡើងក្នុង ពេលណាមួយ ក៏មិនដឹង ។
កាលពីឆ្នាំទៅ កូរ៉េខាងត្បូងបាន ដឹកនាំធ្វើ តេស្តសាក ល្បងម៉ាស៊ីន ICBM បង្កើតឡើងពីចង្កោម គ្រាប់រុក្កែត តូចៗជាច្រើនគ្រាប់ ដែលនេះជាការឆ្លុះ បញ្ចាំងឲ្យ ឃើញថាខ្លួនបាន និងកំពុង បំពេញការងារ រចនាម៉ូដនូវ មីស៊ីលថ្មី ICBM ។