Friday, April 19, 2024
Homeព័ត៌មានជាតិលោក នួន ពិសិដ្ឋ​ បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ហ្គេម​វគ្គ ផ្តាច់​ព្រ័ត្រ របស់ Caltex កម្មវិធី "ចាក់​សោ​សំ​ណាង"

លោក នួន ពិសិដ្ឋ​ បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ហ្គេម​វគ្គ ផ្តាច់​ព្រ័ត្រ របស់ Caltex កម្មវិធី “ចាក់​សោ​សំ​ណាង”

នៅថ្ងៃទី 15 ខែមករា Caltex បានប្រារព្ធពិធីលេងហ្គេមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “ចាក់សោ សំណាង” ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ការប្រគំតន្រ្តី “A1 Concert” នៅស្ថានីយទូរទស្សន៍ MYTV ហើយលោក នួន ពិសិដ្ឋ​ មកពី ខេត្ត តាកែវ ជាអតិថិជន Caltex ដែលមាន សំណាងជាងគេ។ លោក នួន ពិសិដ្ឋ​  បានឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងទទួល បានសោរថយន្ត Ford Fiesta 2016 ស៊េរីថ្មី ពី លោក Daniel Hwang, Manager Products – Cambodia របស់ក្រុមហ៊ុន Chevron ។ លោក នួន ពិសិដ្ឋ​  បានបង្ហាញពីអារម្មណ៍រំភើបរីករាយថា “ពិតជាមិនគួរឲ្យជឿថាខ្ញុំអាចឈ្នះរថយន្តនេះ។ ក្នុងពេលប្រកួត ខ្ញុំគ្រាន់តែគិតថាត្រូវរក្សា អារម្មណ៍ឲ្យស្ងប់ស្ងាត់ និងព្យាយាមឲ្យអស់ ពីសមត្ថភាព ហើយបើខ្ញុំអាចឈ្នះនោះ ពិតជាល្អ តែបើខ្ញុំមិនឈ្នះ ខ្ញុំក៏នៅតែអាចឈ្នះ ប័ណ្ណចាក់ប្រេង 1,000 ដុល្លារដែរ។ ប៉ុន្តែ នៅទីបំផុត ខ្ញុំពិតជាឈ្នះមែន ខ្ញុំត្រេកអរណាស់ ហើយខ្ញុំក៏សូមអរគុណដល់ Caltex ដែលផ្តល់ឱកាសដល់អតិថិជន របស់ខ្លួនបែបនេះ”។

លោក តេង ភោគ, លោក ង៉ែត រ៉ា និង អ្នកស្រី លឹម សូភីង បានឈ្នះប័ណ្ណចាក់ប្រេង 1,000 ដុល្លារ ម្នាក់។ ជាមួយគ្នានេះដែរ Caltex ក៏បានចែករង្វាន់ដល់អ្នកឈ្នះម៉ូតូ Kawasaki ចំនួន 1នាក់ អ្នកឈ្នះទូរស័ព្ទ Samsung Galaxy S7 Edge ចំនួន 3 នាក់ និងអ្នកឈ្នះប័ណ្ណចាក់ប្រេង 300 ដុល្លារ ចំនួន 20 នាក់ផងដែរ ។

កម្មវិធី “ចាក់សោសំណាង” បានដំណើរការដោយជោគជ័យ ក្នុងអំឡុងពេលប្រារព្ធពិធី ខួបលើកទី 20 ឆ្នាំរបស់ Caltex ។ លោក Daniel Hwang, Manager Products – Cambodia បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយណាស់ ដែលមាន អតិថិជនជាច្រើនចូលរួមក្នុងឆ្នាំនេះ ដែលជាខួបទី 20 ឆ្នាំរបស់យើងនៅក្នុងប្រទេស កម្ពុជា។ កម្មវិធី “ចាក់សោសំណាង” ជាការអរគុណអតិថិជនដ៏មានតម្លៃដែលបាន គាំទ្រ Caltex ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល 20 ឆ្នាំមកនេះ ហើយយើងសង្ឃឹមថា រាល់ការអញ្ជើញទៅកាន់ស្ថានីយ Caltex អតិថិជននឹងទទួលបានរង្វាន់យ៉ាងពិត ប្រាកដ ជាមួយគុណភាពប្រេងឥន្ធនៈ Caltex ដែលមានសារធាតុ Techron® ថ្មី និងល្អ ជាងមុន និងឱកាសឈ្នះរង្វាន់ធំៗជាច្រើនទៀតផងដែរ”។

RELATED ARTICLES