Thursday, March 28, 2024
Homeព័ត៌មានជាតិអាជ្ញាធររាជធានីភ្នំពេញ ជូន​ដំណឹង​ពី​ការ​ចល័ត​រថពាស​ដែក និង​រថយន្ត​យោធា

អាជ្ញាធររាជធានីភ្នំពេញ ជូន​ដំណឹង​ពី​ការ​ចល័ត​រថពាស​ដែក និង​រថយន្ត​យោធា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាន ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង រាជធានីភ្នំពេញ កុំឱ្យមានការយល់ច្រឡំ និង ភ្ញាក់ផ្អើល ចំពោះការចល័តរថពាសដែក និង រថយន្តយោធា ព្រមទាំងសម្ភារៈយោធា នៅ ក្នុងរាជធានីភ្នំពេញ ដែលនឹងធ្វើឡើងនៅវេលា ម៉ោង២ទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ព្រោះការចល័តរថពាសដែកនិងរថយន្តយោធា ទាំងនោះ គឺសម្រាប់រៀបចំកម្មវិធីប្រកួតកីឡា កងយោធពលខេមរភូមិន្ទ និងតាំងពិព័រណ៍ សម្ភារៈយោធានៅមជ្ឈមណ្ឌលកម្សាន្តកោះ- ពេជ្រ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី- ភ្នំពេញ លេខ០០១/១៧ ស.ជ.ណ.ច ដែលចុះ ហត្ថលេខាដោយលោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានខ្លឹមសារ ទាំងស្រុងថា “រដ្ឋបាលរាជធានីភ្នំពេញ សូម ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់- នៅក្នុងរាជធានីភ្នំពេញ ទាំងអស់ជ្រាបថា គណៈ- កម្មការរៀបចំកីឡាកងយោធពលខេមរភូមិន្ទ នឹងរៀបចំកម្មវិធីប្រកួតកីឡាកងយោធពល- ខេមរភូមិន្ទ អបអរសាទរទិវា៧មករា និងប្រមូល មូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជន កម្ពុជា នាថ្ងៃទី០៦-០៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ដោយក្នុងកម្មវិធីមានការតាំងពិព័រណ៍ យោធភណ្ឌនៃកងយោធពលខេមរភូមិន្ទ គណៈ- កម្មការរៀបចំ នឹងធ្វើការចល័តសម្ភារៈបម្រើ ការងារយោធាមួយចំនួន រួមមានរថពាសដែក ចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿង នៅវេលាម៉ោង០២ៈ០០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ដោយចេញពីកងពល- តូចអន្តរាគមន៍លេខ៧០ ឆ្ពោះទៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ ដោយឆ្លងកាត់ កំណាត់ផ្លូវជាតិលេខ៣ ផ្លូវវេងស្រេង មហា- វិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថី សុធារស ហើយត្រឡប់ចូលកងពលតូចអន្តរា- គមន៍លេខ៧០វិញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង០២ៈ០០នាទីទៀបភ្លឺ។

សេចក្តីជូនដំណឹងនេះ ទុកជាការជម្រាប ជូនបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំមាន ការយល់ច្រឡំ និងភ្ញាក់ផ្អើលចំពោះការចល័ត យោធភណ្ឌសម្រាប់រៀបចំកម្មវិធីតាំងពិព័រណ៍ សម្ភារៈយោធាខាងលើនេះ៕ដារិទ្ធ

 

 

RELATED ARTICLES