Wednesday, April 24, 2024
Homeព័ត៌មានជាតិចាប់ខ្លួនប្រធាន​គណនេយ្យ ស៊ីដាច់​លុយក្រុម​ហ៊ុន ជាង១​លាន​ដុល្លារ

ចាប់ខ្លួនប្រធាន​គណនេយ្យ ស៊ីដាច់​លុយក្រុម​ហ៊ុន ជាង១​លាន​ដុល្លារ

ភ្នំពេញ ៖ ស្ត្រីមានតួនាទីជាប្រធានគណនេយ្យក្នុងក្រុមហ៊ុនឯកជនមួយ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ ឯកសារប្រើប្រាស់ឯកសារក្លែង និងរំលោភលើ ទំនុកចិត្តកិបកេងប្រាក់ក្រុមហ៊ុនអស់ប្រមាណ ជាង១លានដុល្លារសហរដ្ឋអាមេរិក។

ស្ត្រីជាប្រធានគណនេយ្យដែលត្រូវសមត្ថ- កិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះតន់ សុខានី អាយុ៣៣ឆ្នាំ ជាប្រធានគណនេយ្យក្រុមហ៊ុន អ៊ី ភី អឹម ត្រេឌីង E.P.M TRADING C0.Ltd មានប្តីឈ្មោះបុត្រ វិបុល អាយុ៣៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៥៥ ផ្លូវលេខ១៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បាន ឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីរូបនេះ ធ្វើឡើងតាម ពាក្យបណ្តឹងរបស់មេធាវីតំណាងក្រុមហ៊ុន E.P.M TRADING C0.Ltd និងមានការឯកភាពពី ស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ហើយសំណុំរឿងនេះ កំពុងស្ថិតក្នុង ដៃលោកតុប ឈុនឡុង ព្រះរាជអាជ្ញារងអម- សាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ។

យោងតាមពាក្យបណ្តឹងរបស់លោកមេធាវី ប៉ិ វណ្ណៈ តំណាងដោយអាណត្តិក្រុមហ៊ុន E.P.M TRADING C0.Ltd បានប្តឹងចោទ ប្រកាន់ស្ត្រីឈ្មោះតន់ សុខានី ជាប្រធានគណ នេយ្យក្រុមហ៊ុន ពីបទក្លែងបន្លំឯកសារប្រើប្រាស់ ឯកសារក្លែង រំលោភទំនុកចិត្តពិសេស និងប្តី ឈ្មោះបុត្រ វិបុល អាយុ៣៦ឆ្នាំ ពីបទសម គំនិតក្នុងអំពើរំលោភលើទំនុកចិត្ត និងទទួល ផលចោរកម្មជាច្រើនដង ជាទម្លាប់។

ពាក្យបណ្តឹងដដែលបញ្ជាក់ថា ស្ត្រីឈ្មោះ តន់ សុខានី បានចូលបម្រើការងារក្នុងក្រុមហ៊ុន តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ពីបុគ្គលិក ផ្នែកលក់ និងជាប្រធានគណនេយ្យ ហើយនៅ ចន្លោះពេលកាន់តួនាទីជាប្រធានគណនេយ្យ កាន់កាប់បញ្ជីគណនីក្រុមហ៊ុន ស្ត្រីរូបនេះ បាន កោសលុបបន្លំវិក័យបត្រ គៃបំបាត់សាច់ប្រាក់ ក្រុមហ៊ុនចំនួន២២លើក សរុបជាទឹកប្រាក់ ១ ៥០៦ ៥៣៤ដុល្លារសហរដ្ឋអាមេរិក៕

RELATED ARTICLES