Tuesday, April 23, 2024
Homeព័ត៌មានជាតិកូន​ប្រុស​យំតាម​ឪទៅ​នេសាទ លង់ទឹក​ស្លាប់​ទាំង​២នាក់

កូន​ប្រុស​យំតាម​ឪទៅ​នេសាទ លង់ទឹក​ស្លាប់​ទាំង​២នាក់

ខេត្តក្រចេះ ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ បានយំទារតាមឪពុករបស់ខ្លួនចេញទៅនេសាទ នៅវេលាទៀបភ្លឺ លុះ​ឪពុកមិនដាច់ចិត្តទុកកូន ចោលនៅផ្ទះម្នាក់ឯង ក៏នាំកូនប្រុសចេញទៅ នេសាទជាមួយគ្នា ទីបំផុតក៏បាត់ខ្លួន​ទាំង២នាក់ និងត្រូវបានគេប្រទះឃើញសពឪពុកកូន អណ្តែត ទឹកជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល​ពីវេលាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។

ជនរងគ្រោះទាំង២នាក់ឪពុកកូន ដែល លង់ទឹកស្លាប់នោះ រួមមានបុរសជាឪពុកឈ្មោះ ណុយ សុផា អាយុ៣៨​ឆ្នាំ ចំណែកកូនប្រុស មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ទាំង២នាក់ ឪពុកនិងកូន មានលំនៅក្នុងភូមិចារថ្នោល ឃុំ សំបូរ ស្រុកសំបូរ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា គ្រួសារ នេះ នៅតែ២នាក់ឪពុក និងកូនប្រុសតូច អាយុ ៤ឆ្នាំប៉ុណ្ណោះ ព្រោះ​ស្ត្រី​ជា​ប្រពន្ធបានចេញទៅ ធ្វើការនៅកាស៊ីណូ ឯក្រុងបាវិត ខេត្តស្វាយរៀង ឯណោះ យូរៗទើបមកអើតឈ្ងោក​ប្តី និងកូន ប្រុសម្តង ចំណែកបុរសជាប្តីសព្វថ្ងៃប្រកបរបរ នេសាទ ដើម្បីចិញ្ចឹមក្រពះ២នាក់ឪពុក រស់នៅ ទាំង​ត្រដាប​ត្រដួសខ្វះមុខខ្វះក្រោយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាទៀបភ្លឺថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ បុរសជាឪពុកបាន​ក្រោកពីដំណេក បម្រុងចេញទៅលើកមងដូចសព្វមួយដង ស្រាប់ តែកូនប្រុសបានក្រោកទាន់ក៏យំទារតាមឪពុក ដែរ ធ្វើឱ្យឪពុកមិនដាច់ចិត្តទុកឱ្យកូនប្រុសនៅ ចាំផ្ទះម្នាក់ឯង ក៏យកកូនចេញទៅលើកមង ជាមួយគ្នា។ លុះ​ក្រោយ​ពេលចេញពីផ្ទះឆ្ពោះ ទៅសាមងនៅកន្ទុយកោះ ស្រាប់តែបាត់ខ្លួនទាំង ២នាក់ឪពុកកូន រហូតតែម្តង ដោយ​​ឃើញតែ ទូកអណ្តែតក្នុងទឹក ធ្វើឱ្យអ្នកស្រុកភូមិសង្ស័យ ថា ទាំង២នាក់ឪកូននេះ ទំនងជាលង់ទឹកស្លាប់ តែ​ម្តង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះ មកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ អ្នក ភូមិបានប្រទះឃើញសពក្មេង​ប្រុសរងគ្រោះ ជាកូនបានអណ្តែតនៅលើផ្ទៃទឹក ទើបប្រញាប់ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ប៉ុន្តែរក សព​បុរសជាឪពុកមិនឃើញសោះ រហូតមក ដល់វេលាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ទើបគេប្រទះឃើញ​សពបុរសជាឪពុកបាន អណ្តែតឡើង។

ក្រោយប្រទះឃើញសព សមត្ថកិច្ចបាន ចុះអន្តរាគមន៍ស្រង់សព មកពិនិត្យនិងធ្វើកោ សល្យវិច័យ រួចបញ្ជាក់ ជនរងគ្រោះពិតស្លាប់ ដោយសារលង់ទឹកប្រាកដមែន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នៅ អំឡុងពេលជិះទូកសាមង កូនប្រុសតូចទំនង ជាធ្លាក់ចូលទៅក្នុងទឹកទើប​ឪពុកស្ទុះលោតទឹក បំណងជួយស្រង់កូនប្រុស តែអកុសលបែរជា លង់ទឹកស្លាប់ទាំង២នាក់ឪពុក និងកូនយ៉ាង អាណោចអាធ័មបែបនេះតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES