Saturday, April 27, 2024
Homeព័ត៌មានជាតិផឹក​ស្រវឹង​ខឹង​គេរោទ៍​ម៉ូតូ ទាញ​ដុំថ្ម​គប់

ផឹក​ស្រវឹង​ខឹង​គេរោទ៍​ម៉ូតូ ទាញ​ដុំថ្ម​គប់

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹក ស្រាស្រវឹងធ្លាក់ភ្នែក ក៏រករឿងឈ្លោះជាមួយ អ្នកជិតខាងម្នាក់ ដោយចោទថាគេរោទ៍ម៉ាស៊ីន ម៉ូតូរំខានដល់ខ្លួន ទើបកើតមានការប្រតាយប្រតប់គ្នា រួចក៏ទាញដុំថ្ម និងអង្កត់អុសគប់ចូល ផ្ទះគេ បណ្តាលឱ្យទទួលរងការខូចខាត និងត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង ៣០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង។

ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួននោះ មានឈ្មោះខុម សុភណ្ឌ ហៅខ្មៅ អាយុ២៦ឆ្នាំ មុខរបររត់តុការ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះវន្នី តាំងហេង អាយុ២១ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុឈ្មោះ ខុម សុភណ្ឌ បានផឹកស្រាស្រវឹងជោក លុះត្រឡប់ មកដល់ផ្ទះវិញ ក៏ស្រែកចោទប្រកាន់ជនរងគ្រោះឈ្មោះវន្នី តាំងហេង ថា មានចេតនារោទ៍ ម៉ាស៊ីនម៉ូតូលាន់ឮសំឡេងខ្លាំងៗ រំខានខ្លួន មិន តែប៉ុណ្ណោះ ជនបង្កហេតុថែមទាំងស្ទុះចូលចាប់ ក្របួចកអាវជនរងគ្រោះបម្រុងវាយថែមទៀត តែជនរងគ្រោះទ្រាំមិនបាន ក៏ដាល់ជនបង្កហេតុ១ដៃចំផ្ទៃមុខ បណ្តាលឱ្យថ្ពាល់ខាងស្តាំ ហូរឈាម ធ្វើឱ្យជនបង្កហេតុកាន់តែច្រឡោត ខឹង ក៏កើតមានការប្រតាយប្រតប់គ្នា បណ្តាល ឱ្យជនរងគ្រោះមុតដៃខាងឆ្វេង និងបាត់ខ្សែក ប្លាទីនទម្ងន់៣ជីមួយខ្សែទៀតផង លុះមួយ សន្ទុះក្រោយមក ទើបអ្នកភូមិចូលទៅឃាត់ បំបែកភាគីទាំង២ចេញពីគ្នីវាញិ។

ប្រភពដដែលបន្តថា ដោយមិនចង់មាន រឿងវែងឆ្ងាយ ជនរងគ្រោះបានដើរចូលទៅសម្ងំ នៅក្នុងផ្ទះរបស់ខ្លួន ដោយបានបិទទ្វារជិតឈឹង ចំណែកជនបង្កហេតុ ដោយមិនទាន់រំសាយ កំហឹង ក៏ទាញដុំថ្មគប់ចូលផ្ទះជនរងគ្រោះជា ច្រើនដុំ និងទាញអង្កត់អុសគប់ចូលផ្ទះជនរងគ្រោះបន្ថែមទៀត បណ្តាលឱ្យបាក់ក្បាច់របង និងបាក់បែកជញ្ជាំងផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងចាប់ឃាត់ខ្លួន ជនបង្កហេតុ នាំយកទៅសាកសួរ និងរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើំម្បីចាត់ការបន្តតាមនីតិវិធី​​​​​​សិលា

 

RELATED ARTICLES