Saturday, April 20, 2024
Homeព័ត៌មានជាតិប្តី​ស្រវឹង ទាញ​ច្បូក​ចាក់​ប្រពន្ធ

ប្តី​ស្រវឹង ទាញ​ច្បូក​ចាក់​ប្រពន្ធ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ក្រោយពីផឹក ស្រាស្រវឹង ត្រឡប់មកដល់ផ្ទះវិញ ក៏រករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈានដល់ ការប្រើអំពើហិង្សា ទាញច្បូកចាក់ប្រហារប្រពន្ធ បណ្តាលឱ្យធ្លាយម្រាមជើងរងរបួសធ្ងន់ កាល ពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិព្រៃជ្រាវ ឃុំសែនដី ស្រុកសំរោងទង។

បុរសជាប្តីចិត្តកំណាច ដែលផឹកស្រវឹងទាញ ច្បូកចាក់ប្រពន្ធឱ្យរងរបួសនោះ មានឈ្មោះញ៉េន រាក់ អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ និងរកត្រី។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះគាន់ សាវ៉ាង អាយុ៣០ឆ្នាំ។ ប្តីប្រពន្ធខាងលើ សព្វ ថ្ងៃរស់នៅជុំគ្នាក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀប រាប់ប្រាប់ថា ប្តីរបស់នាង គឺជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយរាល់ ពេលស្រវឹងធ្លាក់ភ្នែកម្តងៗ តែងរករឿងឈ្លោះ ប្រកែកវាយដំប្រពន្ធកូនមិនស្វាង ធ្វើឱ្យជីវិត រស់នៅជួបតែរឿងរកាំរកូសគ្មានដែលស្គាល់ សុភមង្គលនឹងគេទេ។

ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា នៅមុនពេល កើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៦ ប្តីកំណាចរូបនេះ បានចេញ ទៅផឹកស៊ីនៅផ្ទះមិត្តភក្តិក្នុងភូមិ រហូតដល់យប់ ជ្រៅ ទើបត្រឡប់ចូលផ្ទះវិញ ទាំងស្ថានភាព ស្រវឹងធ្លាក់ភ្នែក។ ពេលមកដល់ផ្ទះ ប្តីនេះចាប់ ផ្តើមរករឿងឈ្លោះប្រកែកជាមួយនាង រួចទាញ ម៉ូតូជ័រ សម្រាប់កូនលេង មកវាយនាងចំដៃ បណ្តាលឱ្យរងរបួស បន្ទាប់មក ក៏កើតជាជម្លោះ ប្រតាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែភ្លាម នោះ ប្តីចិត្តកំណាចបានស្ទុះទៅទាញច្បូកចាក់ ត្រីយកមកចាក់ប្រហារនាង បណ្តាលឱ្យចំម្រាម ជើងខាងឆ្វេងរងរបួសធ្ងន់ និងត្រូវបានសាច់ ញាតិ ព្រមទាំងអ្នកជិតខាងចូលមកជួយឃាត់ រួចដឹកបញ្ជូននាងទៅព្យាបាល។

ស្ត្រីរងគ្រាះបញ្ជាក់ថា ដោយសារតែទ្រាំ នឹងទង្វើប្តីចិត្តកំណាចឃោរឃៅរូបនេះ លែង បានតទៅទៀត ទើបនៅវេលាម៉ោង៨និង២០ នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នាង ក៏សម្រេចដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល សែនដី ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនជនបង្កហេតុជា ប្តីយកមកសាកសួរតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបាន ឆ្លើយសារភាពថា រូបគេពិតជាបានចាក់ប្រពន្ធ ១ច្បូងចំម្រាមជើងពិតមែន មូលហេតុដោយ សារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ម៉្យាងខឹង នឹងប្រពន្ធប្រតាយប្រតប់ ទើបទាញច្បូងចាក់ ប្រពន្ធតែម្តង។

ជនបង្កហេតុជាប្តីចិត្តកំណាចរូបនេះ ត្រូវ បានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕​​អ៊ុំ ណូន

 

 

RELATED ARTICLES