Friday, March 29, 2024
Homeព័ត៌មានជាតិធ្លាយ​រឿង​អ្នកទោស​ស្រី​ខេត្តប៉ៃលិន មានផ្ទៃះពោះ​លេប​ថ្នាំទម្លាក់​ចោល

ធ្លាយ​រឿង​អ្នកទោស​ស្រី​ខេត្តប៉ៃលិន មានផ្ទៃះពោះ​លេប​ថ្នាំទម្លាក់​ចោល

ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបែកធ្លាយ ចេញពីពន្ធនាគារខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ​២០១៧ ដោយសារតែ នៅទីនោះមានការគ្រប់គ្រងធូររលុងពេក បាន ធ្វើឱ្យទណ្ឌិតប្រុសស្រី២នាក់ មានឱកាស​បង្កើត ភ្លើងស្នេហ៍ក្តៅរោលរាល រួមរ័កមេត្រីជាមួយ គ្នារហូតថ្លោះធ្លោយពោះធំ២ខែ ទើបឱ្យគេទិញ ថ្នាំលេបធ្វើ​ការរំលូតកូនចោល ធ្វើឱ្យព័ត៌មាន នេះល្បីពេញពន្ធនាគារ រហូតចេញមកក្រៅទៀត។

ប្រភពព័ត៌មានចេញពីពន្ធនាគារខេត្តប៉ៃ- លិន បានឱ្យដឹងថា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន មានទណ្ឌិត២នាក់​ឈ្មោះសំ ប៊ុល ភេទប្រុស និងឈ្មោះអៀង លំអង ភេទស្រី ជាប់ទោស បទល្មើសគ្រឿងញៀនដូចគ្នា ត្រូវបាន​លោក​នៅ ធឿង ប្រធានពន្ធនាគារខេត្ត អនុញ្ញាតឱ្យអ្នក ទាំង២ចេញមកដាំបាយនៅខាងក្រៅពន្ធនាគារ ជារៀង​រាល់ថ្ងៃ។ លុះចប់កិច្ចការទណ្ឌិតទាំង ២នាក់ មិនបានចូលទៅក្នុងបន្ទប់ឃុំឃាំងវិញ នោះទេ ដោយទុកឱ្យនៅ​ខាង​ក្រៅមានសេរី-ភាពយ៉ាងរំភើយ ។

ប្រភពបន្តទៀតថា ពេលមន្ត្រីអនុរក្សពន្ធ នាគារដល់ម៉ោងសម្រាកពីការងារទណ្ឌិតទាំង ២នាក់ខាងលើ មាន​ឱកាស​បង្កាត់ភ្លើងស្នេហ៍នឹង គ្នា រហូតបានលួចរួមភេទជាមួយគ្នាជាច្រើន លើកច្រើនសា យ៉ាងត្រេកត្រអាល គ្មាន​ស្គាល់ ច្បាប់ទម្លាប់អ្វីទាំងអស់ ព្រោះតែមានខាងមន្ត្រី គ្រប់គ្រងពន្ធនាគារនេះ មានការធូររលុងពេក លុះ​ដល់​ពេលអ្នកទោសឈ្មោះ អៀង លំអង ពោះធំ២ទៅ៣ខែទើបពឹងស្ត្រីម្នាក់ ឈ្មោះនិត នី ដែលទើបនឹងចេញ​ពីពន្ធនាគារថ្មីៗ ទិញថ្នាំ លេបទម្លាក់កូនក្នុងផ្ទៃ រហូតបានសម្រេចតែ ម្តង។

ប្រភពដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រធានពន្ធនាគារខេត្តប៉ៃលិនមួយនេះ នៅបន្ត លាក់បាំងរឿងអាស្រូវមួយ​នេះ ដោយខ្លាច ក្រែងបែកការណ៍ តែខាងអនុរក្សពន្ធនាគារ បានដឹងរឿងនេះគ្រប់ៗគ្នា និងស្នើសុំឱ្យខាងថ្នាក់លើ​​​ចុះ​ទៅត្រួតពិនិត្យចំពោះបញ្ហារញ៉េរញ៉ៃមួយ នេះផងដែរ ពុំនោះទេនៅថ្ងៃខាងមុខនឹងមាន បញ្ហាកាន់តែច្រើន​ជាក់​ជាមិនខាន ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកហេង ចាន់-ដារ៉ា ប្រធានការិយាល័យអប់រំនៃពន្ធនាគារ ខេត្តប៉ៃលិន បានឱ្យដឹងថា រឿងរ៉ាវអ្នកទោស ប្រុសស្រី១គូ បានរួមរ័កជាមួយគ្នា រហូតដល់ មានផ្ទៃពៅះនៅខាងក្រៅពន្ធនាគារ ពិតជា មាន​មែន។ តែបើចង់ដឹងព័ត៌មានច្បាស់ជាង នេះ សូមឱ្យទាក់ទងសួរនាំទៅលោកនៅ ធឿង ប្រធានពន្ធនាគារខេត្ត ព្រោះលោកមានការ លាក់បាំងរឿងអាស្រូវមួយចំនួនទៀតផងដែរ។

ដោយឡែកលោកនៅ ធឿង ប្រធានពន្ធ នាគារខេត្តប៉ៃលិន“នគរធំ”មិនអាចទាក់ទងសុំ ការបកស្រាយបានទេ កាលពីម្សិលមិញ តែយើង នឹងរង់ចាំការបំភ្លឺពីលោកជានិច្ច៕ រតនៈ

 

RELATED ARTICLES