Thursday, March 28, 2024
Homeព័ត៌មានជាតិរថយន្ត​ធុន​ធំ២​គ្រឿង​បុក​គ្នា ស្លាប់​ម្នាក់ របួស​២នាក់

រថយន្ត​ធុន​ធំ២​គ្រឿង​បុក​គ្នា ស្លាប់​ម្នាក់ របួស​២នាក់

ខេត្តកំពង់ចាម ៖ រថយន្តដឹកអុសមួយ គ្រឿង បើកចេញពីស្ថានីយថ្លឹងរថយន្តឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យរថយន្ត ធុនធំមួយគ្រឿងទៀត ជ្រុលមកបុកយ៉ាងពេញ ទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល ២នាក់ កាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ចំណុចមុខស្ថានីយថ្លឹងរថយន្ត ថ្នល់កែង ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុក បាធាយ។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុ- ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មាន ឈ្មោះឈុន ធុយ អាយុ២៨ឆ្នាំ មុខរបរអ្នក- បើកបររថយន្ត មានលំនៅក្នុងភូមិក្តី ឃុំព្រែក- តាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែក ជនរងគ្រោះទាំង២នាក់ដែលរួមដំណើរជាមួយ គ្នា រួមមាន ទី១-ឈ្មោះធុយ ស៊ាវលាង ភេទ ប្រុស អាយុ២ឆ្នាំ (ត្រូវជាកូនរបស់ជនរងគ្រោះ ឈ្មោះឈុន ធុយ) រងរបួសធ្ងន់ និងទី២-ឈ្មោះ ស្រេង សុខអំណោយ រងរបួសស្រាល មាន លំនៅក្នុងភូមិជាមួយជនរងគ្រោះ។ ជនរងគ្រោះ ទាំង៣នាក់ ធ្វើដំណើរក្នុងរថយន្តម៉ាកហ៊ីយ៉ាន់- ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ 3B-0667។ ដោយឡែក អ្នកបើកបររថយន្តបង្កហេតុ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3A-7012 មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ទេ ព្រោះក្រោយពេលកើតហេតុ បានរត់គេច ខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ដឹកអុស បានបើកចេញពីស្ថានីយថ្លឹងរថយន្ត ឆ្លងថ្នល់ក្នុងទិសដៅពីលិចទៅកើត ដោយមិន បានមើលមុខក្រោយឱ្យត្រឹមត្រូវនោះទេ ទើប បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយពណ៌ត្រួយចេក បើកបរក្នុងទិសដៅពីជើងទៅត្បូង ជ្រុលមក បុករថយន្តដឹកអុសយ៉ាងពេញទំហឹង បណ្តាល ឱ្យអ្នកបើកបរស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស ២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល។ ចំណែក អ្នកបើកបររថយន្តដឹកអុស បានចុះរត់គេចខ្លួន បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត- រាគមន៍ និងដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

ចំណែករថយន្តទាំង២គ្រឿង ក្រោយពី សមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច បានអូស យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក បាធាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។

ដោយឡែក សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ ស្រុកកំណើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕​ សុភ័ណ្ឌ

RELATED ARTICLES