Friday, April 19, 2024
Homeព័ត៌មានជាតិបូម​ទឹក​ដាក់​ពាង ដក​ឌុយ​ចេញ​ពីម៉ូទ័រ ខ្សែភ្លើង​ឆក់​ស្លាប់

បូម​ទឹក​ដាក់​ពាង ដក​ឌុយ​ចេញ​ពីម៉ូទ័រ ខ្សែភ្លើង​ឆក់​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ បានរាយខ្សែភ្លើងដោតឌុយម៉ូទ័របូមទឹក ដើម្បីបូមទឹក ដាក់ពាងទុកសម្រាប់ប្រើប្រាស់ លុះក្រោយ ពេលបូមទឹករួច ក៏ដើរទៅដកឌុយចេញពីម៉ូទ័រ ស្រាប់តែអកុសល លូកដៃទៅប៉ះចំមុខតំណខ្សែ ភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់រងរបួសធ្ងន់ និង ដាច់ខ្យល់ស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ។

ស្ត្រីរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ នោះ មានឈ្មោះទ្រឿង មុន អាយុ៤៤ឆ្នាំ មាន លំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភព ពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានរាយខ្សែភ្លើងទៅខាងក្រោយ ផ្ទះ ប្រមាណ១០០ម៉ែត្រ ដើម្បីតជាមួយម៉ូទ័រ បូមទឹកដាក់ពាង ទុកសម្រាប់ប្រើប្រាស់។ លុះ ក្រោយពេលបូបទឹកដាក់ពាងរួចរាល់ ស្ត្រីរងគ្រោះ ក៏បានដើរទៅដកឌុយចេញពីម៉ូទ័រវិញ ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច ស្ត្រីរងគ្រាះបានលូកដៃប៉ះចំមុខតំណខ្សែភ្លើង បណ្តាល ឱ្យឆ្លងចរន្តឆក់ រងរបួសធ្ងន់តែម្តង។

ប្រភពដដែលបន្តថា នៅពេលឃើញស្ត្រីរងគ្រោះត្រូវខ្សែភ្លើងឆក់បែបនេះ ក្រុមគ្រួសារ ក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែរ តែអកុសល ដោយសារតែស្ថានភាពរបួស ធ្ងន់ធ្ងរពេក ទើបស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យតែម្តង។

សពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកត្រឡប់មកកាន់លំនៅឋានវិញ និងបានរាយ ការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច រាល់ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិត ជាត្រូវខ្សែភ្លើងឆក់ស្លាប់ប្រាកដមែន។

សពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES