Friday, April 26, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនសិស្សអនុវិទ្យាល័យជា ស៊ីម សាមគ្គី ៣នាក់ យកម៉ូតូទៅផ្ញើបម្រុងចូលជក់ថ្នាំ

ឃាត់ខ្លួនសិស្សអនុវិទ្យាល័យជា ស៊ីម សាមគ្គី ៣នាក់ យកម៉ូតូទៅផ្ញើបម្រុងចូលជក់ថ្នាំ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនយុវសិស្ស៣នាក់ មកសាកសួរ ខណៈកំពុងផ្ញើម៉ូតូបម្រុងចូលទៅជក់ថ្នាំ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវសិស្សទី១. ឈ្មោះ លន់ មុន្នីពេជ្រ អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ៣៥០ ផ្លុវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី២. ឈ្មោះ សារី ភស្តា ហៅដាវីឌ អាយុ១៦ឆ្នាំ ស្នាក់នៅផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៣. ឈ្មោះ វង្ស កូម៉ា អាយុ១៧ឆ្នាំ ស្នាក់នៅផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សិស្សអនុវិទ្យាល័យជា សុីម សាមគ្គី ទាំង៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅក្រសួងសង្គមកិច្ច

សមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនយុវសិស្សខាងលើ កម្លាំងសមត្ថកិច្ចកំពុងល្បាតតាមមូលដ្ឋាន ស្រាប់តែឃើញយុវសិស្សទាំង៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា ស្លាកលេខភ្នំពេញ 1GE-6178 យកទៅផ្ញើនៅចំណុចខាងលើ បម្រុងចូលទៅជក់ថ្នាំញៀន ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរនៅប់ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ច យុវសិស្សទាំងបីនាក់ បានបដិសេធមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ ខណៈនោះសមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើយុវសិស្សទាំង៣នាក់ ជាលទ្ធផល មានផ្ទុកសាធាតុញៀនទាំង៣នាក់ ក៍ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់ក្រសួងសង្គមកិច្ចតែម្តង។

RELATED ARTICLES