Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិត្រាំ មាន​បួន ជម្រើស​ សម្រាប់​បញ្ឈប់ កម្មវិធី​មីស៊ីល ​របស់​កូរ៉េ​ខាងជើង​

ត្រាំ មាន​បួន ជម្រើស​ សម្រាប់​បញ្ឈប់ កម្មវិធី​មីស៊ីល ​របស់​កូរ៉េ​ខាងជើង​

ឧបទ្វីបកូរ៉េ៖ លោក គីម​ ជុងអ៊ុន បានប្រែក្លាយ ជា​ប្រមុខ​រដ្ឋ​ដំបូ ងគេ​​​ដែល​ព ញាក់ការ​ប្រុង​ស្មារតី ​របស់​ប្រធានាធិបតី​ ជាប់ឆ្នោ​ត សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ក្នុង​ឆ្នាំ​ ២០១៧នេះ បន្ទាប់ពី មេដឹកនាំ កូរ៉េខាងជើង ​រូបនេះ​បានថ្លែងថា​លោកជិត​ ធ្វើតេស្ត​មីស៊ីល​ ដែល​មាន​ សមត្ថភាព​ បាញ់​ផ្លោង​ដល់​ឧបទ្វីបអាមេរិក ។

ចំណែក​លោក​ ដូណាល់ ត្រាំ​ បាន​បង្ហោះ​ នៅលើបណ្តាញ​ សង្គម Twitter កាលពី ថ្ងៃច័ន្ទថា​វា​នឹង ​មិនអា​ចកើត ឡើង​ឡើយ​ គ្មានផ្លូវឡើយ ។​ ខាងក្រោមនេះ​គឺជា ​​ជម្រើស​ធំៗ ​បួន​ដែល​​លោក​ដូណាល់ ត្រាំ បានយល់ឃើញ ថាអាច​បញ្ឈប់ ​ការ​ធ្វើ​តេស្តមីស៊ីល ​របស់​​កូរ៉េខាងជើង ៖

1.វាយប្រហារ​ដោយ​កម្លាំងយោធា

ក្នុង​ឆ្នាំ​១៩៩៤​ សហរដ្ឋអាមេរិក ​បាន​ដាក់ពង្រាយ ​នាវាផ្ទុក​យន្តហោះ ចម្បាំង​សម្រាប់​ ត្រៀម​វាយប្រហា រ​ទ្រង់ទ្រាយ​ធំ​​ លើ​​តំបន់ ​បរិវេណនុយក្លេអែ ររបស់​កូរ៉េ ខាងជើង​ ។ តែវិបត្តិនេះ​បាន​ បញ្ចប់​បន្ទាប់​ពី​ មានកិច្ចពិភាក្សា​ រវាងលោក អតីត​ប្រធានាធបតី​​ Jimmy Carter និង​ស្ថាបនិក កូរ៉េខាងជើង​ លោក គីម អ៊ីលស៊ុង ។​

2.ការចរចា​

កិច្ចពិភាក្សា​អំពី ​កម្មវិធីនុយក្លេអែរ​ កាលពីមុន ដែលមានប្រជាជាតិ​៦​ ចូលរួម​ជាមួយនិ ង​កូរ៉េខាង​ជើង ​ដែលរាប់បញ្ចូល ​សហរដ្ឋអាមេរិក ​​និង​ត្រូវបានប្រារព្ធធ្វើ​ ឡើង​កាលពី ​អំឡុងឆ្នាំ​២០០៨ ហើយ ​ត្រូវបាន​​ធ្វើ​ឲ្យ​​ អាក់ខាន​ ចាប់តាំងពីពេល នោះមក ។ រដ្ឋបាល ​របស់​​ថ្មី​របស់​ សហរដ្ឋអា​មេរិក​​បាន​ទទូចឲ្យ​ លោកគីម ព្រមព្រៀង ​ក្នុង​ការ​លុប បំបាត់​កម្មវិធី នុយក្លេអែរ​ ។ ប៉ុន្តែ​រដ្ឋាភិបាល​ ក្រុងព្យុងយ៉ាង ​បាន​ ដាក់តម្កល់ ​អាវុធនុយក្លេអែរ​ របស់ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ ​លោក​ថែមទាំង​ បាន​លើកឡើង ថា​កម្មវិធីនេះ​ មិនអាច​លើក យកមកចរចា​ បានឡើយ ។

​លោកបាន​ថ្លែងថា លោក​អាច​ចរចា​ ដោយ​ផ្ទាល់​ជាមួយ និង​លោកគីម បាន​ដើម្បី​បញ្ចប់ ​មហិច្ឆិតា​នុយក្លេអែរ ​របស់​គាត់ ប៉ុន្តែ​លោក ​បាន​ប្រៀបប្រដូច​លោកគីម ​ទៅនឹង​ មនុស្ស​ឆ្កួត​ម្នាក់។

3.ប្រព័ន្ធការពារមីស៊ីល

លោកស្រី ប្រធានាធិបតី Park Geun-hye បានអនុញ្ញាត ឲ្យ​សហរដ្ឋអាមេរិក​ ដាក់ពង្រាយ​ ប្រព័ន្ធ​ការពារ​ គ្រាប់មីស៊ីល​​ដ៏​ ទំនើប​ដែល គេ​ស្គាល់ថា​ជាប្រភេទ​មីស៊ីល Thaad លើ​ដែនដី​ កូរ៉េខាងត្បូង​​ បន្ទាប់ពី កូរ៉េខាងជើង​ បានដឹកនាំធ្វើ​ តេស្ត​នុយក្លេអែរ​គ្រា ប់ទី​៤​កាលពីខែ​មករា​ឆ្នាំ​២០១៦ ។ ការ​ដាក់ពង្រាយ អាវុធការ ពារគ្រាប់ មីស៊ីល​នេះ​នឹង​ ចូលរួម​ជា​បណ្តាញ ​មួយ​របស់​ សហរដ្ឋអាមេរិក ​ក្នុងទិសដៅ​ បញ្ឈប់​ការ បាញ់​ផ្លោង​មីស៊ីល​របស់កូរ៉េខាង ជើង​ដែល ​បាញ់​បង្ហោះ​ដល់ ​ឧបទ្វីប​អាមេរិក ។

4.ចិន

លោកត្រាំ អាច​លម្អៀង កាន់តែច្រើន លើ​​ចិន​ ដែលជាអ្នក​ផ្គត់ផ្គង់ ​ថាមពលនិង ស្បៀង​អាហារ​ ច្រើន​ជាងគេ បំផុត​ដល់​ កូរ៉េខាងជើង​ ដើម្បី​ជំរុញ​ឲ្យលោកគីម បោះបង់ ចោល​កម្មវិធី នុយក្លេអែរ​និង ការ​បាញ់​ បង្ហោះសាកល្បង មីស៊ីលផ្លោងរបស់គាត់​​។ ប្រធានាធិបតី​ជាប់ ឆ្នោត​រូបនេះ ​ថែមទាំង​បាន​បញ្ជាក់ថា​ចិន​នឹងមិនជួយ​កូរ៉េខាងជើង​ឡើយ​ បើទុកជា​ខ្លួន បាន​និងកំពុង​​ ទាញយក​នូវ ទឹកប្រាក់​ដ៏មហា សាល​ពី សហរដ្ឋអាមេរិក ​យ៉ាងណាក្តី ។

ប៉ុន្តែ​រហូតមកដល់ ពេលនេះ​​ការ ​បរិហារ​​លោក​ កម្មវិធីនុយក្លេអែរ​ របស់កូរ៉េខាងជើង ​ពីសំណាក់​ចិន ​បាន​ធ្វើឲ្យមានការ ប៉ះទង្គិច​តិច តួចដែរ ។ ការ​អត្ថាធិប្បាយ របស់ លោកគីម​ លើ​ការបាញ់​ ផ្លោង​មីស៊ីល ​ឆ្លងទ្វីប​បាន​ធ្វើឡើង​បន្ទាប់ពី​ចិន​ព្រមព្រៀង​កាលពីខែវិច្ឆិកា​​ជាមួយ​សហរដ្ឋអាមេរិក​ចំពោះការដាក់ ទណ្ឌកម្ម​ដែល ​រាប់បញ្ចូល​ការ កាត់បន្ថយការនាំ ចេញ​ធ្យូងថ្ម​របស់ កូរ៉េខាងជើង​ ដែលស្ថិតក្នុង ចំណោម​ប្រភព ​ផលិតផលនាំចេញ​ដ៏សំខាន់ មួយរបស់​ កូរ៉េខាងជើង ។

 

 

RELATED ARTICLES