Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​ បង្ហាញបញ្ជីខ្មៅ​ កូនប្រុសអូសាម៉ាប៊ីឡាឌិន ​ជា​ភេរវជន

អាមេរិក​ បង្ហាញបញ្ជីខ្មៅ​ កូនប្រុសអូសាម៉ាប៊ីឡាឌិន ​ជា​ភេរវជន

ព័ត៌មានតំបន់អាមេរិក

អាមេរិក៖ ក្រសួងការបរទេស​ ​សហរដ្ឋអាមេរិក​ បានឲ្យ​ដឹងនៅ ក្នុង​សេចក្តីថ្លែង ការណ៍​មួយ​ថា​​ រដ្ឋាភិបាល សហរដ្ឋអាមេរិក​ កាលពីថ្ងៃ ព្រហស្បត្តិ៍នេះ​បាន​បង្ហាញ​បញ្ជីខ្មៅ​​ ដែល​កំណត់​ ថា​ទាយាទ​របស់ ​​មេដឹកនាំក្រុម អាល់កៃដា​ លោកអូសាម៉ាប៊ីឡាឌិន​ ឈ្មោះ ហាមហ្សា ប៊ីឡាឌិន ​ជា​​ភេរវជន ។

ហាមហ្សា ប៊ីឡាឌិន​

តាមលទ្ធផល នៃការ​ដាក់នាម ​មួយនេះ​ ប្រធានបទ​នៃ អ្វី​ដែល​ជា​កម្មសិទ្ធិ​ ទាំងអស់តាម​ យុត្តា​ធិការ​ សហរដ្ឋអាមេរិក​​ ចំពោះ ​ហាមហ្សា ប៊ីឡាឌិន​ ដែលមាន​ផលកម្រៃ ​ជាច្រើនលើស លុបនោះ ត្រូវបាន​​បង្ខាំ​ទុក ​ហើយ​ជនជាតិ​អាមេរិក កាំង​ជាទូទៅ​ ត្រូវបាន​ហាមឃាត់ ​មិនឲ្យប្រាស្រ័យទាក់​ទង​ជាមួយគាត់ឡើយ ។

នៅថ្ងៃ​ទី​១៤​សីហា​ឆ្នាំ​២០១៥ ហាមហ្សាប៊ីឡាឌិន​ ត្រូវបានគេ ប្រកាសជាផ្លូវការ ពីសំណាក់​មេដឹក ​ជាន់ខ្ពស់​ ក្រុមអាល់កៃ ​លោក Ayman al-Zawahiri ថាជា​ សមាជិកម្នាក់​ របស់ក្រុមនេះ ។

ក្រសួងការបរទេស ​សហរដ្ឋអាមេរិក​ បាន​ឲ្យ​ដឹងទៀតថា ​ហាមហ្សា ប៊ីឡាឌិន បាន​អំពាវនាវ​ឲ្យ​ប្រ​តិបត្តិការ នូវ​អំពើ ភេរវកម្ម​តាម បណ្តាទីក្រុង​ធំៗ​នៅ លោក​ខាង លិច​ហើយ ថែមទាំងបាន​ គំរាម​កំហែង​សង សឹក​ប្រឆាំង​និង​សហរដ្ឋអាមេរិក​  ។ ចំណែកក្នុងឆ្នាំ​២០១៦​នេះ​ហាមហ្សាប៊ីឡាឌិន​ក៏​បាន​អំពាវនាវដល់​ បណ្តាកុល សម្ព័ន្ធ​នានា ដែល​មានមូល ដ្ឋាន​នៅ​អារ៉ាប់ប៊ីសាអូឌីត​ចូល​ រួម​ជា​មួយ សាខា​របស់ ក្រុមអាល់កៃដា ក្នុង​ប្រទេស​ យេម៉ែន​ដើម្បី​ធ្វើ​សង្គ្រាម ​ប្រឆាំង​នឹង ​អារ៉ាប់ប៊ី​សាអូឌីត​ ។

គួរបញ្ជាក់ថា​ ហាមហ្សា ប៊ីឡាឌិន ​កើត​​ក្នុង​ឆ្នាំ​១៩៨៩​ ក្នុង​ប្រទេស ​អារ៉ាប់ប៊ីសាអូឌីត​ ។ ឪពុករបស់គេ អូសាម៉ា ប៊ីឡាឌិន​ ជា​ស្ថាបនិក ​និងអតីត​មេដឹកនាំ អាល់កៃដា ​ដែល​ត្រូវ បានបាញ់​សម្លាប់​ កាលពីថ្ងៃទី​២​ឧសភា​ឆ្នាំ​២០១១ ក្នុង​ប្រទេស ​ប៉ាគីស្ថាន​អំឡុង ​​ប្រតិបត្តិ​វាយ លុក​ចូល​ កន្លែង​លាក់ខ្លួន​របស់លោក​ដែល​ដឹកនាំ​ ដោយ ​សហរដ្ឋអាមេរិក ។

លោក អូសាម៉ា ប៊ីឡាឌិន (កាលនៅរស់) និងកូនប្រុស ហាមហ្សា ប៊ីឡាឌិន

RELATED ARTICLES