Wednesday, May 8, 2024
Homeព័ត៌មានជាតិមកពីផឹក ចោទប្រពន្ធមានប្រុស រួចដើរទៅយកខ្សែនីឡុង ចងកសម្លាប់ខ្លួន

មកពីផឹក ចោទប្រពន្ធមានប្រុស រួចដើរទៅយកខ្សែនីឡុង ចងកសម្លាប់ខ្លួន

កណ្តាល៖ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ម៉ោងជាង១០យប់ មានករណីចងកធ្វើអត្តឃាតមួយបានកើតឡើងនៅចំណុចដីចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល។

បុរសដែលបានចងកធ្វើអត្តឃាត មានឈ្មោះស៊ិន សាត់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមការឆ្លើយបំភ្លឺរបស់ឈ្មោះយួន សុខន ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច ប្តីរបស់គាត់បានទៅហូបការគេ នៅក្នុងភូមិ រហូតដល់ម៉ោងប្រមាណ១០យប់ ទើបប្តីរបស់គាត់ត្រឡប់មកវិញ ទាំងអាការៈស្រវឹងទ្រេតទ្រោត ពេលនោះនាងជាភរិយាបានប្រាប់ថា ថ្ងៃក្រោយកុំផឹកស្រវឹងពេក ព្រោះព្រឹកឡើងយើងត្រូវកាត់បន្លែលក់ផង បើស្រវឹងអញ្ចឹង ធ្វើការអីកើត ពេលនោះប្តីរបស់នាងបាននិយាយតបមកវិញថា “អ្ង៉ែងមានប្រុស អញទៅចងកហើយ” ភ្លាមនោះ ប្តីរបស់នាងបានយកខ្សែនីឡុង ពណ៌ស ប្រវែង៣ម៉ែត្រ ពីផ្ទះរបស់ខ្លួន រួចដើរទៅខាងក្រោយផ្ទះ បន្តិចក្រោយមក នាងក៍បានដើរទៅតាម ឃើញប្តីចងកនៅនឹងមែកស្វាយ ដោយខ្សែនីឡុងនោះ កំពស់ពីដីប្រហែល២ម៉ែត្រកន្លះ កំពុងត្រដរខ្យល់ ឃើញដូចនេះ នាងក៍ស្រែកហៅអ្នកជិតខាងមកជួយកាត់ខ្សែចំណងដាក់ចុះ ហើយនៅមានដង្ហើមក៍នាំគ្នាដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យស្រុកកោះធំ គ្រូពេទ្យបានដាក់បញ្ចូលសេរ៉ូម ហើយក៏បានដាក់រថយន្តសង្គ្រោះបញ្ជូនមកមន្ទីរពេទ្យភ្នំពេញ រហូតដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ខែមេសា ឆ្នាំ២០១៧ ប្តីនាងបានបាត់បង់ជីវិត រួចក៍ដឹកសាកសពមកលំនៅដ្ឋានវិញ ។


ក្រោយពីបានទទួលព័ត៌មាននេះហើយ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសព ដោយឃើញជនរងគ្រោះមានស្លាកស្នាមក ផ្នែកក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង លិចខ្សែនីឡុង ស្នាមជាំខ្មៅ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ មិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងទៀតទ្បើយ គឺពិតជាធ្វើអត្តឃាត ចងកប្រាកដមែន ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES