Friday, April 26, 2024
Homeព័ត៌មានជាតិបុរសម្នាក់បើកម៉ូតូលឿនខ្លាចត្រូវទឹកភ្លៀង ជ្រុលទៅបុករថយន្តកូរ៉េ បណ្ដាលឲ្យរងរបួស

បុរសម្នាក់បើកម៉ូតូលឿនខ្លាចត្រូវទឹកភ្លៀង ជ្រុលទៅបុករថយន្តកូរ៉េ បណ្ដាលឲ្យរងរបួស

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូម៉ាក យ៉ាម៉ាហា ហ្វីណូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ១AQ-៣៣២៨ ខ្លាចសើមទឹកភ្លៀង បើកបរប្រញាប់មកដល់ផ្លូវកាត់ទទឹង ជ្រុលទៅបុករថយន្តកូរ៉េ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២AP-២៩៤៨ ចំពីខាង បណ្ដាលឲ្យរបួសចុកអួលដើមទ្រូង ត្រូវមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យ ហើយអ្នកបើករថយន្តចុះពីលើរថយន្តរត់គេចខ្លួនបាត់ កាលវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០៥ កែងផ្លូវ៣៣០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

ប្រភពពត៍មានពីប្រជាពលរដ្ឋបានប្រាប់ថា មុនកើតហេតុមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង ហើយក៏មានបុរសម្នាក់បើកម៉ូតូយ៉ាងលឿន មិនដឹងប្រញាប់ទៅណា មកដល់ផ្លូវបំបែកជាបួន ក៏ចាប់ហ្រ្វាំងមិនទៅជ្រុលទៅបុករថយន្តកូរ៉េលាន់ឮដូចរន្ទះ បណ្ដាលឲ្យដួលដេកសន្លប់នៅលើផ្លូវ រួចអ្នកបើករថយន្តឃើញបែបនេះ ក៏ចុះពីលើរថយន្តរត់គេចខ្លួនបាត់ ក្រោយមកទូរស័ព្ទប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្នែកវាស់វែងខណ្ឌចំការមន បានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក យ៉ាម៉ាហា ហ្វីណូ បើកដោយបុរសអាយុប្រហែលជាង៣០ឆ្នាំ (បើតាមសាក្សីកន្លែងកើតហេតុ) បើកបរតាមផ្លូវ៣៣០ ក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ផ្លូវ១០៥ ក៏មានរថយន្តកូរ៉េបើកក្នុងទិសដៅពីជើងមកត្បូង ដោយសារម៉ូតូលឿនពេក ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តពីចំហៀងកាងខាងឆ្វេង និងបណ្ដាលឲ្យអ្នកបើកម៉ូតូរបួស តែមិនដឹងធ្ងន់ ឬក៏ស្រាល ដោយសារសមត្ថកិច្ចចុះមកដល់ ត្រូវមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យឯកជនបាត់ ចំណែកម្ចាស់រថយន្តសង្ស័យភ័យខ្លាចអ្នកបើកម៉ូតូរបួសធ្ងន់ ដោយឃើញដេកដួលសន្លប់នៅកណ្ដាលផ្លូវក៏ចុះពីរថយន្តរត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្ដោះអាសន្នសិន៕

RELATED ARTICLES