Saturday, April 27, 2024
Homeព័ត៌មានជាតិបើកម៉ូតូមកដល់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ម៉ូតូ Duck បុកម៉ូតូកូនទា រងរបួសបាក់ជើង

បើកម៉ូតូមកដល់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ម៉ូតូ Duck បុកម៉ូតូកូនទា រងរបួសបាក់ជើង

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាក Duck ពណ៍សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ ១FO-២២០២ បុកម៉ូតូកូនទា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកណ្ដាល ១S-៨១៧២ មកពីផ្សារទិញម្ហូបពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកូនទា រងរបួសបាក់ជើងស្ដាំ កាលវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៦៣ កែងផ្លូវ៣៤០ សង្កាត់ទួលស្វាយទី១ ខណ្ឌចំការមន។

ប្រភពព័ត៍មានពីអ្នកឃើញហេតុបានប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បុកគ្នាម្ខាងឆ្លងផ្លូវ ម្ខាងផ្លូវធំ បណ្ដាលឲ្យអ្ម្នាក់របួសបាក់ជើង ម្ខាងទៀតរបួសស្រាល ក្រោយកើតហេតុក៏មានរថយន្តសង្រ្គោះឯកជន ហុង ហាក់ មកដឹកយកទៅព្យាបាល និងប្ដឹងសមត្ថកិច្ចមូលដ្ឋានចុះមកកកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង ។

ជនរងគ្រោះមានឈ្មោះ ជា ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកនៅភោជនីយដ្ឋាន ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន របួសបាក់ជើងឆ្វេង បានប្រាប់ថា មុនកើតហេតុគាត់ទើបចេញមកពីផ្សារទិញបន្លែ និងបង្អែម ហើយចេញមកវិញជិះម៉ូតូកូនទា គោលបំណងទៅភោជនីយដ្ឋានលុះមកដល់ផ្លូវ៣៤០ ក្នុងទិសដៅពីលិចទីកើត ឆ្លងផ្លូវ១៦៣ ទើបបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូ DUCK បើកបរដោយបុរសម្នាក់បើកយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង មកបុកម៉ូតូគាត់ចំពាក់កណ្ដាលម៉ូតូ និងជើងឆ្វេង ហើយដួលនៅកណ្ដាលផ្លូវទាំងសងខាង ក្រោយមកក៏មានសមត្ថកិច្ចចុះមកដល់ជួយហៅរថយន្តសង្រ្គោះដឹកគាត់មកព្យាបាលតែម្ដង ។

សមត្ថកិច្ចនគរបាលខណ្ឌបានប្រាប់ថា ម៉ូតូ Duck បើកបរដោយបុរសម្នាក់ជិះម្នាក់ឯង បើកតាមផ្លូវ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ដោយផ្លូវរាងស្ងាត់ បើកម៉ូតូលឿនផង មកដល់ផ្លូវបំបែកជាបួនមានម៉ូតូកូនទា បើកបរដោយយុវជនម្នាក់ឆ្លងកាត់ទទឹងផ្លូវ ចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូកូនទារបួសបាក់ជើងខាងឆ្វេង និងបុរសបង្កហេតុរបួសរលាត់ដៃជើង ក្រោយកើតហេតុរថយន្តសង្រ្គោះឯកជន ហុង ហាក់ ដឹកអ្នករបួសធ្ងន់ទៅព្យាបាល និងម៉ូតូទាំងសងខាង ធ្វើការវាស់វែងយករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ជាបណ្ដោះអាសន្នសិន នេះដោយសារគ្រោះថ្នាក់ចរសចរណ៍កើតឡើងមកពីអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេក បើកបរមកដល់ផ្លូវបំបែក មិនព្រមបន្ថយល្បឿន ទាល់តែបុកគ្នាអាងតែយកផ្លូវអតិភាព មិនគិតថា ខ្លួនបើកល្បឿនប៉ុនណាទេ សមត្ថកិច្ចអំពាវនាវដល់អ្នកបើកបរទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស៕

RELATED ARTICLES