Thursday, March 28, 2024
Homeព័ត៌មានជាតិអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិចិន៤២នាក់ ស្នាក់នៅខុនដូចំនួន៣ផ្សេងគ្នា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិចិន៤២នាក់ ស្នាក់នៅខុនដូចំនួន៣ផ្សេងគ្នា

ភ្នំពេញ : សមត្ថកិច្ចនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំកម្លាំងចំរុះប្រមូលជនជាតិចិន ដែលគ្មានឯកសារស្នាក់នៅ និងលិខិតបញ្ជាក់ការងារ សង្ស័យលួចស្នាក់នៅខុនដូរចំនួន៣ផ្សេងគ្នា កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៤៦២ ក្រុម៧៥ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ដោយមានការដឹកនាំបញ្ជាក់ផ្ទាល់ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីនិងសហការជាកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានខណ្ឌចំការមន ចុះមកត្រួតពិនិត្យ និងឆែកឆេរខុនដូចំនួន៣នៅជាប់គ្នា ឃាត់ជនជាតិចិនចំនួន៤២នាក់ ស្រី៥នាក់ យកទៅសួរនាំ។

លោកឧត្តមសេនីយ៍ឯកបានបន្តថា ដោយកម្លាំងចំរុះ និងមានការបញ្ជាពីលោកព្រះរាជអាជា្ញចុះឆែកតាមខុនដូរ នៅថ្ងៃត្រង់ចំម៉ោងទើបពួកគេនៅជុំគ្នា ហើយឃាត់បានជនចិន៤២នាក់ក្នុងនោះស្រី៥នាក់ ដោយសង្ស័យលួចស្នាក់នៅ និងធ្វើការខុសច្បាប់ នៅពេលឃាត់សួរនាំ គឺជនជាតិទាំងអស់គ្មានលិខិតឆ្លងដែន និងសៀវភៅការងារនៅជាប់នឹងខ្លួន ទើបកម្លាំងសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍នាំខ្លួនទៅសួរនាំបន្ត ហើយបើសិនជាទៅដល់អគ្គនាយដ្ឋាន ជនជាតិចិនទាំងនោះមានឯកសារលិខិតឆ្លងដែនបានត្រឹមត្រូវ នឹងឲ្យត្រឡប់មកវិញនេះព្រោះនេះជាការឃាត់ខ្លួនជាបណ្ដោះអាសន្នទេ៕

RELATED ARTICLES