Friday, March 29, 2024
Homeព័ត៌មានជាតិជនជាតិវៀតណាម៣នាក់ បើកម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ បុកស្លាប់ជនជាតិខ្មែរម្នាក់

ជនជាតិវៀតណាម៣នាក់ បើកម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ បុកស្លាប់ជនជាតិខ្មែរម្នាក់

ភ្នំពេញ ៖ បុរសម្នាក់​កំពុង​តែជិះម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​ ក៍ស្រាប់តែមាន​បុរស​បីនាក់​ទៀត ​ដែល​ជាជនជាតិ​វៀតណាម​ បានជិះម៉ូតូ​មួយគ្រឿង​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ បានជ្រុលទៅបុក​ចំពីមុខពេញ​ហឹង​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់​បីនាក់​ ហេតុការណ៍​នេះ​បានកើតឡើង​នៅ​វេលាម៉ោង​៩យប់​ ថ្ងៃទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ទុលមុខអតីត​រោងចក្រ​តាក់​ហ្វាន់​ ផ្លូវ​ជាតិ​លេខ​២ ​ភូមិព្រែក​តានូ  សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​។

សពជនរងគ្រោះ​មានឈ្មោះ​ យី​ សំអឿន​ ភេទ​ប្រុស​ អាយុ៣២ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​
ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់ចាក់អង្រែលើ​  ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅភូមិ​ត្រពាំង​កំប្លេ​ ឃុំត្រពាំង​កំប្លេ​ ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត​  ជិះម៉ូតូ​ម៉ាក​ស្មាសវី​ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​តាកែវ ​1E- 6414  ។

ចំណែក​បុរស​បីនាក់ទៀត​ដែល​ជន​ជាតិ​វៀតណាម​ រងរបួសធ្ងន់​ មិនទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ​ គ្រាន់តែដឹងថា​ជិះម៉ូតូ​ម៉ាក​ yamaha ស៊ីរុស​ ពណ៌ក្រហម​ បិទ​ស្កុត​ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 1BI-6215 ។

តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ នៅមុនពេលកើតហេតុ​គេបានឃើញ​បុរស​ម្នាក់​ជិះម៉ូតូ​ម៉ាក​ស្មាសវី​ ពណ៌ខ្មៅ​ បានធ្វើដំណើរតាមផ្លូវ​ជាតិ​លេខ​២​ ក្នុង​ទិសដៅ​ពីត្បូងទៅជើង​ ខណៈមកដល់​ចំណុចកើត​ហេតុ ស្រាប់​តែមានបុរស​បីនាក់​ ជាជនជាតិ​វៀតណាម ​មិនដឹង​ចេញ​ពី​ផឹកស៊ីវិញ​នៅ​កន្លែង​ណានោះទេ​ គឺបាន​ជិះម៉ូតូ​ម៉ាក​ YAMAHA ស៊ីរុស​ ពណ៌ក្រហម​ បិទ​ស្កុតពណ៌ខ្មៅ​ បានធ្វើ​ដំណើរ​តាម​ជាតិ​លេខ​២​ ក្នុង​ទិសដៅពី​ជើងទៅត្បូង​ តែដោយសារ​ផ្លូវដែល​ពួក​គេ​កំពុង​ធ្វើដំណើរ​ត្រូវគេហាមឃាត់​មិន​ឲ្យឆ្លងកាត់​ ព្រោះផ្លូវ​កំពុង​ជួសជុល​ ទើបពួកគេ​សម្រេចចិត្តជិះ​ទៅ​ផ្លូវ​ម្ខាងទៀត​ បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ ក្នុង​ល្បឿនលឿន ​ព្រមទាំង​ស្រវឹង​ផងនោះ​ បានជ្រុលទៅបុក​​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ ចំពីមុខពេញទំ​ហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះម៉ូតូ​ម្នាក់​ឯង​ រងរបួស​បែក​ក្បាល​បាក់​ក​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​ ចំណែក​ម៉ូតូ​រងការខូចខាតបាក់​ខ្នង​ខាងមុខ​ ។

ដោយ​ឡែក​ខាងម៉ូតូ​ដែល​ជិះ​គ្នា​បីនាក់​វិញ​ រងរបួស​ធ្ងន់​សន្លប់​ស្តូក​ស្តឹង​ ត្រូវ​បាន​រថយន្ត​
សង្គ្រោះ​មកដឹក​យកទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យកាល់ម៉ែតម្នាក់​ និង​គ្លីនិក​ឯកជន២នាក់​ ចំណែក​ម៉ូតូ​វិញរងការ​ខូចខាត​បាក់​ខ្នង​ខាងមុខ​ដូចគ្នា​។ ក្នុង​ហេតុការណ៍នេះដែរ​ គេឃើញ​មាន​សាច់ញាតិ​បងប្អូន​ជនរងគ្រោះ​ បានមក​យំសោក​​ឱប​សពជនរងគ្រោះ​ទាំង​ទឹក​ចិត្ត​ខ្លោចផ្សាបំផុត​ ។

​​ក្រោយ​ពេល​កើតហេតុ​ឃើញ​មានកំលាំង​សមត្ថកិច្ច​មូលដ្ធាន​និង​ជំនាញ ​បាន​ចុះ​ទៅដល់កន្លែង​កើតហេតុ​ រួចហើយបាន​ធ្វើ​វាស់វែង​យកម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុកនៅ​ការិយា
ល័យ​ចរាចរណ៍​ជើង​គោក ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ ។ ចំណែក​សពជនរងគ្រោះ​ត្រូវ​បានសមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ខេត្ត​កំពត​៕

RELATED ARTICLES