Friday, April 26, 2024
Homeព័ត៌មានជាតិមកពីផឹកស៊ីម៉ោងជាង១យប់ អត់សោរចូលឃ្លាំង ​ឡើងរបងយកសោរ ត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូបាត់

មកពីផឹកស៊ីម៉ោងជាង១យប់ អត់សោរចូលឃ្លាំង ​ឡើងរបងយកសោរ ត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូបាត់

ភ្នំពេញ ៖ បុរស៣នាក់ ចេញមកពីផឹកស៊ី​ម្ចាស់ម៉ូតូស្រវឹងជោគ បានឲ្យមិត្តភក្តិម្នាក់ជាអ្នកឌុប លុះមកដល់ឃ្លាំងអត់មានសោ​រចូលក្នុងឃ្លាំង បានឲ្យម្នាក់ជាអ្នកឌុបឡើងលើរបងយកសោរ ហើយត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានដោយសុវត្ថិភាព ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅមុខឃ្លាំងស្តុកសម្ភារៈចុងភៅការ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ លាង ស៊ីថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅក្នុងឃ្លាំងដាក់ចានឆ្នាំង និងសម្ភាររោងការ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល។ ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CQ-9762។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូ បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូ​ផឹកស៊ីស្រវឹង ​បានឲ្យមិត្តភក្តិម្នាក់ ឈ្មោះ តឿ សារ័ត្ន ហៅទួន ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកឌុប លុះមកដល់មុខឃ្លាំង ដោយមិនមានសោរចូលក្នុងឃ្លាំង បន្ទាប់មក ឈ្មោះតឿ សារ័ត្ន ហៅទួន បានឡើងលើរបងដើម្បីទៅយកសោរ ស្រាប់តែជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅនោមហើយបានឲ្យឈ្មោះមាន់ សុខហាក់ នៅចាំម៉ូតូ ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យមានគ្នា៨នាក់ ម៉ូតូ៤គ្រឿង ប្រដាប់ដោយអាវុធខ្លី២ដើម មិនស្គាល់ម៉ាក​ បានភ្ជង់ និងវាយទៅលើឈ្មោះ មាន់ សុខហាក់ ចំនួន២ស្នាប់កាំភ្លើង បណ្តាលឲ្យពកក្បាល ហើយជិះម៉ូតូចេញទៅ ។

ប្រភពពីជនរងគ្រោះបានបន្តទៀតថា ខណៈពេលនោះជនសង្ស័យជិះម៉ូតូចេញទៅហើយ រូបគាត់ជាម្ចាស់ម៉ូតូរត់ទៅទាញម៉ូតូ និងស្រែកថាចោរៗ ហើយជនសង្ស័យជិះម៉ូតូចេញទៅ
បាត់។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បានទៅដាក់ពាក្យបណ្តឹនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅ ដើម្បីសុើបសង្កេតរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕

RELATED ARTICLES